ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/08/2025 - 10:39

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​តាម​អនឡាញ​ ក្នុង​ទូទាំង​ប្រ​ទេស​ ស្ដី​ពី​ការ​អភិ​វឌ្ឍ​លំ​នៅ​ឋាន​សង្គម​ 

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ការ​អនុវត្ត​ភាគ​កម្រិត​ អភិវឌ្ឍន៍​លំ​នៅ​ឋាន​សង្គម​រយៈ​ពេល​៧ខែ​ ឆ្នាំ​២០២៥ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​៥ខែ​ចុង​ឆ្នាំ​ ២០២៥។​ កិច្ច​ប្រ​ជុំ​បាន​តភ្ជាប់​ទី​តាំង​ចំ​នួន​៣៤​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ ខេត្ត​ ក្រុង​ក្នុង​ទូទាំង​ប្រ​ទេស។​

នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ ថ្លែង​ការណ៍​បើក​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្ដោះ​អា​សន្ន​ការ​អនុវត្ត​ភាគ​កម្រិត​លំ​នៅ​ឋាន​សង្គម​ក្នុង​រយៈ​ពេល​៧​ខែ​ ដើម​ឆ្នាំ​២០២៥ និង​ផ្សព្វ​ផ្សាយ​ផែន​ការ​៥​ខែ​
ចុង​ឆ្នាំ​២០២៥។​ រូប​ថត​៖  VGP/ញ៉ឹក​បាក់

លោក​ ត្រឹង​វុាំងឡូវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីក្រុង​កឹង​ធើ ព្រម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ មន្ទីរ​ ផ្នែក​ពាក់​ព័ន្ធ​នា​នា​របស់​ក្រុង​ បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទីតាំង​តភ្ជាប់​បណ្ដាញ​ទី​ក្រុង​កឹង​ធើ។​

តាម​របាយ​ការណ៍​របស់​ក្រ​សួង​សំ​ណង់​ បច្ចុប្បន្ន​ ទូទាំង​ប្រ​ទេស​ មាន​គម្រោង​លំ​នៅ​ឋាន​សង្គម​ចំ​នួន​៦៩២ ដែល​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​ដោយ​មាន​ទ្រង់​ទ្រាយ​ចំ​នួន​ ៦៣៣​.៥៥៩​ខ្នង​ ក្នុង​នោះ​ មាន​គម្រោង​ចំ​នួន​១៤៦ បាន​អនុវត្ត​សម្រេច​ជា​មួយ​នឹង​ទ្រង់​ទ្រាយ​១០៣​.៧១៧​ខ្នង។​ តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ជាក់​ស្តែង​ និង​ការ​បូក​សរុប​របាយ​ការណ៍​របស់​ភូមិ​ភាគ​នា​នា​ ស្តី​ពី​ការ​អនុវត្ត​ភាគ​កម្រិត​អភិវឌ្ឍន៍​លំ​នៅ​ឋាន​សង្គម​ ក្នុង​រយៈ​ពេល​៧​ខែ​ ឆ្នាំ​២០២៥ ទូ​ទាំង​ប្រ​ទេស​បាន​អនុវត្ត​សម្រេច​ជាង​៣៦.៩៦២​ខ្នង​ សម្រេច​បាន​៣៧% ហើយ​រំពឹង​ថា​ នៅ​ចុង​ឆ្នាំ​២០២៥ ទូទាំង​ប្រ​ទេស​នឹង​សាង​សង់​បង្ហើយ​បាន​៣៦.៧០០​ខ្នង​បន្ថែម​ទៀត​ សម្រេច​បាន​៧៣% នៃ​ផែន​ការ។​ ក្នុង​នោះ​ នៅ​តាម​ភូមិ​ភាគ​នា​នា​ ដូច​ជា​ខេត្ត​បាក់​និញ ក្វាង​និញ ង៉ែអាង​ និង​ឡាវ​កៃ​ បាន​សម្រេច​ជាង​៥០% នៃ​ភាគ​កម្រិត​បាន​កំ​ណត់; ចំ​ណែក​នៅ​ភូមិ​ភាគ​ឯទៀត​ដូច​ជា​ ក្រុង​ហាយ​ផុង ក្រុង​ហ្វេ ខេត្ត​ក្វាង​និញ ខេត្ត​តៃ​និញ​ជា​ដើម​ អាច​មាន​លទ្ធ​ភាព​អនុវត្ត​សម្រេច​លើស​ភាគ​កម្រិត​ឆ្នាំ​២០២៥; និង​នៅ​ភូមិ​ភាគ​មួយ​ចំ​នួន​ខ្លះ​ទៀត​ អាច​មាន​លទ្ធ​ភាព​អនុវត្ត​សម្រេច​ភាគ​កម្រិត​ប្រ​ចាំ​ឆ្នាំ​ជាង​៥០%។​

លោក​ ត្រឹង​វុាំងឡូ​វ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។​

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ ក្រសួង​ ផ្នែក​ រួម​ជា​មួយ​នឹង​ភូមិ​ភាគ​នា​នា​បាន​រាយ​ការណ៍​អំ​ពី​លទ្ធ​ផល​ដែល​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ ក៏​ដូច​ជា​បញ្ហា​ជាប់​ជំ​ពាក់​ក្នុង​ការ​អនុវត្ត​យឺត​យ៉ាវ​នៃ​ភាគ​កម្រិត​អភិវឌ្ឍន៍​លំ​នៅ​ឋាន​សង្គម​ឆ្នាំ​២០២៥។​ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ដំ​ណាច់​ឆ្នាំ​ ២០២៥ ក្រ​សួង​សំ​ណង់​នឹង​បន្ត​សហ​ការ​ជា​មួយ​ក្រ​សួង​ ផ្នែក​ពាក់​ព័ន្ធ​នា​នា​ ដើម្បី​បង្ហើយ​សេចក្តី​ព្រាង​សេចក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្រ្តី​ ស្តី​ពី​ការ​កែ​តម្រូវ​ភាគ​កម្រិត​លំ​នៅ​ឋាន​សង្គម​ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ​២០៣០; គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ ដាស់​តឿន​អ្នក​វិនិ​យោគ​ផ្សព្វ​ផ្សាយ​គម្រោង​វិនិ​យោគ​កសាង​លំ​នៅ​ឋាន​សង្គម​ ក្នុង​ទ្រង់​ទ្រាយ​សម​ស្រប; ធា​នា​បាន​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គម​គ្រប់​គ្រាន់។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ផ្ទាល់​ជា​មួយ​អ្នក​វិនិ​យោគ​ដើម្បី​ក្តាប់​ស្ថាន​ភាព​ និង​ដោះ​ស្រាយ​ការ​លំ​បាក​ចំ​ពោះ​មុខ​ សំ​ដៅ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​អ្នក​វិនិ​យោគ​ផ្សព្វ​ផ្សាយ​ អនុវត្ត​គម្រោង​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​ដែល​បាន​កំ​ណត់​ ខិត​ខំ​អនុវត្ត​សម្រេច​ភាគ​កម្រិត​ដែល​បាន​កំ​ណត់​ក្នុង​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម​ ឆ្នាំ​ ២០២៥។​

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ នា​យក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ បាន​បញ្ជាក់៖ ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ភារ​កិច្ច​សំ​ខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​នា​នា។​ ជា​មួយ​នឹង​ទិស​ដៅ​ធា​នា​ឱ្យ​ប្រ​ជា​ជន​គ្រប់​រូប​ មាន​កន្លែង​ស្នាក់​នៅ​និង​ធ្វើ​ការ​ នា​យក​រដ្ឋ​មន្ត្រី​ បាន​សំ​ណូម​ពរ​ដល់​ក្រ​សួង​សំ​ណង់​ និង​ក្រ​សួង​ ផ្នែក​ពាក់​ព័ន្ធ​នា​នា​ គប្បី​មាន​វិធី​រៀប​ចំ​ការ​អនុវត្ត​ភាគ​កម្រិត​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម។​ ជា​ពិ​សេស​ ដើម្បី​អនុវត្ត​សម្រេច​ភាគ​កម្រិត​ លំ​នៅ​ឋាន​សង្គម​ក្នុង​ទូ​ទាំង​ប្រ​ទេស​សម្រេច​ឱ្យ​បាន​១០០​.០០០ ខ្នង​ក្នុង​ឆ្នាំ​ ២០២៥ ក្រ​សួង​ ផ្នែក​និង​ភូមិ​ភាគ​នា​នា​ គប្បី​កៀរ​គរ​យ៉ាង​សកម្ម​នូវ​ការ​ចូល​រួម​ក្នុង​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ និង​ការ​ចូល​រួម​របស់​សង្គម​ទាំង​មូល​ក្នុង​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម​នៅ​តាម​ភូមិ​ភាគ​នា​នា។​ ទន្ទឹម​នឹង​នោះ​ គប្បី​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀប​ចំ​កញ្ចប់​ឥណ​ទាន​អា​ទិភាព​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​និង​និយោ​ជិត​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ ដើម្បី​បុល​ទុន​ ទិញ​លំ​នៅ​ឋាន​សង្គម​; ផ្ដុំ​កម្លាំង​ពិនិត្យ​ឡើង​វិញ​ចំ​នួន​កម្មា​ភិបាល​ បុគ្គ​លិក​និង​និយោ​ជិត​ដែល​មាន​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ អា​ស្រ័យ​ការ​រួម​បញ្ចូល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ថ្មី​ ដើម្បី​មាន​វិធាន​ការ​ជំ​នួយ។​ ភូមិ​ភាគ​នា​នា​គប្បី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ដោះ​ស្រាយ​ការ​លំ​បាក​ដែល​ជាប់​ជំ​ពាក់​ និង​ពន្លឿន​ដំ​ណើរ​ការ​អនុវត្ត​គម្រោង​លំ​នៅ​ឋាន​សង្គម​ ដែល​បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​ ខិត​ខំ​អនុវត្ត​សម្រេច​ភាគ​កម្រិត​បាន​កំ​ណត់​ ស្ដី​ពី​ការ​អភិវឌ្ឍ​លំ​នៅ​ឋាន​សង្គម​ក្នុង​ឆ្នាំ​២០២៥ និង​ឆ្នាំ​បន្ត​បន្ទាប់​រហូត​ដល់​ឆ្នាំ​២០៣០៕​

អត្ថ​បទ​និង​រូប​ថត​៖ មីហ្វា - បកប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ