21/08/2025 - 08:12

ជំ​រុញ​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ 

ចាប់​ពី​ដើម​ឆ្នាំ​២០២៥​មក​ដល់​ពេល​នេះ​ ជំ​ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​នៅ​តាម​ភូមិ​ភាគ​ជា​ច្រើន​ក្នុង​ទូទាំង​ប្រ​ទេស។​ នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា​ ឆ្នាំ​២០២៥ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ មាន​សារ​ទូរ​លេខ​ ១១៦/CĐ-TTg ស្ដី​ពី​បង្កើន​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម។​ ដើម្បី​គ្រប់​គ្រង​ជំ​ងឺ​គ្រុន​ឈាម​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហ៊ីប ខេត្ត​វិញ​ឡុង​ បាន​សហ​ការ​ជា​មួយ​ផ្នែក​ឯក​ទេស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ជំ​រុញ​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម។​

វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហ៊ីប ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន។​

វេជ្ជ​បណ្ឌិត​ ហ្វិញ​ថាញ​តឹម ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង៖ “ដំ​ណាក់​សុខា​ភិបាល​ឃុំ​បាន​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ រៀប​ចំ​គណៈ​ចង្អុល​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​នៅ​លើ​ភូមិ​សាស្រ្ត​ បន្ទាប់​ពី​រួម​បញ្ចូល​ឃុំ។​ កសាង​ផែន​ការ​ឃោស​នា​ផ្សព្វ​ផ្សាយ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​; ទទួល​និង​ចែក​ចាយ​ឯក​សារ​ផ្សព្វ​ផ្សាយ​ជូន​សហ​ការី​សុខា​ភិបាល​នៅ​តាម​ភូមិ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​; រៀប​ចំ​ត្រួត​ពិ​និត្យ​ សន្ទស្សន៍​ BI (សន្ទស្សន៍​ពិនិត្យ​អង្កេត​ចំ​នួន​ឧប​ករណ៍​តម្កល់​ទឹក​ដែល​មាន​ដង្កូវ​ទឹក​ មូស​ខ្លា) រៀង​រាល់​សប្តាហ៍​នៅ​តាម​ភូមិ​នា​នា​លើ​ភូមិ​សាស្រ្ត​ឃុំ​បាន​ ៨៤ លើក​ ដោយ​មាន​ចំ​នួន​ ៦៨០ គ្រួ​សារ។​ ដំ​ណាក់​សុខា​ភិបាល​ បាន​ចែក​ខិត្ត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ជាង​ ៥០០ សន្លឹក​។​ ការ​ងារ​បង្ការ​ ទប់​ស្កាត់​រោគ​ឆ្លង​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ ២០២៥ ជាសារ​វន្ត​បាន​លំ​នឹង។​ ពិ​សេស​គឺជំ​ងឺ​គ្រុន​ឈាម​ បាន​គ្រប់​គ្រង​ល្អ​ ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ កើត​ជំ​ងឺ​គ្រុន​ឈាម​តែ ១ ករណី​ប៉ុណ្ណោះ​ ថយ​ចុះ​ ៧ ករណី​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០២៤”។​

អ្នក​មីង​គឹម​ធីក្វាង​ នៅ​ភូមិ​ផ្សារ ឃុំ​ឡុង​ហ៊ីប ឱ្យ​ដឹង៖ “មូស​កើត​ច្រើន​នៅ​រដូវ​ភ្លៀង​ នេះ​ក៏​ជា​ឱកាស​កើត​ជំ​ងឺ​គ្រុន​ឈាម។​ គ្រួ​សារ​ខ្ញុំ​មាន​កូន​តូច ៣ នាក់ ម្ល៉ោះ​ហើយ​ខ្ញុំ​តែង​សម្អាត​ស្មៅ​ព្រៅ​ជុំ​វិញ​ផ្ទះ​ ពិនិត្យ​និង​កម្ចាត់​ដង្កូវ​ទឹក​ និង​លាង​សម្អាត​ឧប​ករណ៍​តម្កល់​ទឹក​ប្រើ​ប្រាស់​ជា​ប្រ​ចាំ​ បិទ​គម្រប​ពាង​និង​អនុវត្ត​ល្អ​នូវ​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ ដែល​ផ្នែក​ឯក​ទេស​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​បំ​ផុស​ចលនា”។​

ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​ អំ​ពី​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ ដំ​ណាក់​សុខា​ភិបាល​ឃុំ​ឡុង​ហ៊ីប បាន​សកម្ម​ផ្សព្វ​ផ្សាយ​ ដូច​ជា៖ ផ្គួប​បញ្ចូល​ផ្សព្វ​ផ្សាយ​ក្នុង​ពេល​ចាក់​វ៉ាក់​សាំង​ជា​ប្រ​ចាំ​នៅ​ដំ​ណាក់​សុខា​ភិបាល​បង្ហាញ​ពី​របប​អា​ហារ​បំ​ប៉ន​សម្រាប់​កុមារ​ ពេល​បើក​យុទ្ធ​នា​ការ​ផ្តល់​ Vitamin ក៏​ដូច​ជា​ដំ​ណើរ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ប្រ​ចាំ​ថ្ងៃ។​ ទន្ទឹម​នឹង​នោះ​ ដំ​ណាក់​សុខា​ភិបាល​នៅ​ទាំង​ផ្សព្វ​ផ្សាយ​តាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ដំ​ណាក់​ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ឃុំ​ និង​ផ្សព្វ​ផ្សាយ​តាម​កម្ម​វិធី​ Zalo និង​ Facebook ជា​ដើម​។​ រៀង​រាល់​សប្តាហ៍​ ដំ​ណាក់​សុខា​ភិបាល​ ចាត់​កម្មា​ភិបាល​ជំ​នាញ​ សហ​ការ​ជា​មួយ​នឹង​សហ​ការី​សុខា​ភិបាល​នៅ​តាម​ភូមិ​នា​នា​ ដើម្បី​ត្រួត​ពិនិត្យ​សន្ទស្សន៍​ BI និង​ចែក​ចាយ​ខិត្ត​ប័ណ្ណ​ ណែ​នាំ​ប្រ​ជា​ជន​ពី​របៀប​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម។​ ហេតុ​នោះ​ ទន្ទឹម​នឹង​ការ​ខិត​ខំ​របស់​ផ្នែក​សុខា​ភិបាល​ ប្រ​ជា​ជន​ម្នាក់ៗ​ក៏​គប្បី​លើក​កម្ពស់​ការ​យល់​ដឹង​ អនុវត្ត​ល្អ​នូវ​វិធាន​ការ​បង្ការ​ជំ​ងឺ​គ្រុន​ឈាម​ ដើម្បី​ធានា​សុខ​ភាព​របស់​ខ្លួន​ គ្រួ​សារ​និង​សហ​គមន៍៕​

                                      សើុង​ម៉ា​ល័យ​-ប្រែ​សម្រួល៖ វិមាន​

ចែករំលែកអត្ថបទ