ជាច្រើនឆ្នាំកន្លង ខេត្តកាម៉ាវ បានខ្នះខ្នែងផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគម្រោង អនុគម្រោងនៃកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល២០២១- ២០៣០ ដំណាក់កាលទី ១៖ ឆ្នាំ២០២១- ២០២៥ (ហៅកាត់ថា កម្មវិធី)។ ឆ្លងតាមរយៈនោះ ជីវភាពរបស់ជនជាតិភាគតិចត្រូវបានលើកស្ទួយ និងតំបន់ជនបទផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។

ផ្លូវគមនាគមន៍ជនបទតំបន់ជនជាតិភាគតិចខេត្តកាម៉ាវបានកសាងរឹងមាំ។
មកទល់ពេលនេះ ខេត្តកាម៉ាវ បានផ្សព្វផ្សាយមានប្រសិទ្ធភាពនូវកម្មវិធី សំណង់គមនាគមន៍ជនបទផ្សេងៗបានវិនិយោគបង្កើនកម្រិត អគារសិក្សា ដំណាក់សុខាភិបាល បានវិនិយោគកសាង; សកម្មភាពឧបត្ថម្ភផ្លាស់ប្តូរមុខរបរ បុលទុន ផ្គត់ផ្គង់ទឹកស្អាត បានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា៘ លេចធ្លោបំផុតគឺខេត្តកាម៉ាវ បានវិនិយោគសាងសង់និងប្រគល់ផ្ទះ៧០០ខ្នង ជូនគ្រួសារជនជាតិភាគតិចក្រីក្រ រួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាជន។ ផ្ទះមួយខ្នងៗ ត្រូវបានឧបត្ថម្ភទឹកប្រាក់៦០លានដុង ធានាលក្ខឋានរឹងមាំ “៣យ៉ាង” (ធាររឹងមាំ គ្រោងរឹងមាំ ដំបូលរឹងមាំ) តាមសេចក្តីកំណត់របស់ក្រសួងសាងសង់។
មានក្តីរំភើបឥតឧបមា អ្នកមីងឡឹមហុងដាវ នៅភូមិកាយត្រាម A១ ឃុំហ្វាប៊ិញ ចែករំលែក៖ “កាលពីមុន គ្រួសារខ្ញុំរស់នៅក្នុងផ្ទះទ្រុឌទ្រោម ធ្លុះធ្លាយរហែករហោក។ រាប់សិបឆ្នាំមកនេះ ខ្ញុំសង្ឃឹមថានឹងបានផ្ទះមួយខ្នងត្រឹមត្រូវសម្រាប់រស់នៅ។ ឥឡូវបានរដ្ឋសាងសង់ផ្ទះថ្មីឱ្យខ្ញុំរំភើបរីករាយដល់ស្រក់ទឹកភ្នែក។ ផ្ទះនេះមិនត្រឹមតែបិទបាំងភ្លៀងខ្យល់ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងជំរុញដើម្បីគ្រួសារខ្ញុំខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព”។ មានក្តីរីករាយដូចគ្នា ពូត្រឹងស៊ីញ៉ា នៅភូមិទីត្រឹង A១ ឃុំហ្វាប៊ិញ សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ៖ “គ្រួសារខ្ញុំក្រ ជាច្រើនឆ្នាំមកនេះរស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោម រខេករខាក ពេលភ្លៀងខ្យល់ម្តងៗក្រុមគ្រួសារតែងព្រួយបារម្ភ។ អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ទើបគ្រួសារខ្ញុំមានផ្ទះមួយខ្នងរឹងមាំសម្រាប់រស់នៅ។ នេះគឺជាអំណោយមិនអាចកាត់ថ្លៃបាន ជួយឱ្យយើងខ្ញុំលំនឹងជីវភាព និងមានឆន្ទៈដើម្បីធ្វើការរកស៊ី ឈានឡើងក្នុងជីវភាព”។

ខេត្តកាម៉ាវ ផ្ដល់ជូនគោដល់គ្រួសារជនជាតិភាគតិចក្រីក្រលើភូមិសាស្ត្រពីប្រភពទុនកម្មវិធី។
ទន្ទឹមនឹងនោះ កម្មវិធីថែមទាំងផ្តោតសំខាន់ដល់ការអភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិនិងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់។ ការឧបត្ថម្ភបង្រៀនអក្សរខ្មែរនិងភាសាខ្មែរ រៀបចំសកម្មភាពវប្បធម៌ កីឡា ត្រូវបានយកចិត្តទុកដាក់អនុវត្ត ម្ល៉ោះហើយរួមចំណែកពង្រឹងសហគមន៍និងបង្កលក្ខណៈឱ្យជនជាតិភាគតិចអភិវឌ្ឍគ្រប់វិស័យ។ លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ឱ្យដឹង៖ “កម្មវិធីបានផ្តល់ជាកម្លាំងជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិច រួមចំណែកជួយឱ្យជនជាតិភាគតិចលំនឹងជីវភាព ដោះស្រាយការងារធ្វើ ធានាសុខុមាលភាពសង្គម និងកាត់បន្ថយក្រីក្រដោយចីរភាពក្នុងតំបន់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត។ ដំណាក់កាល ២០២១-២០២៥ ខេត្តកាម៉ាវខិតខំកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងតំបន់ជនជាតិភាគតិចក្នុងមួយឆ្នាំជាង២%។ ដើម្បីសម្រេចបានលទ្ធផលទាំងនេះ ខេត្តនឹងបន្តផ្សព្វផ្សាយផ្គួបបញ្ចូលមានប្រសិទ្ធភាពប្រភពទុនកម្មវិធីទិសដៅជាតិរបស់មជ្ឈិម រួមជាមួយប្រភពទុនភូមិភាគនិងប្រភពទុនកៀរគរស្របច្បាប់ផ្សេងទៀត ដើម្បីបន្តវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមសំខាន់ៗនៅតំបន់ជនជាតិភាគតិច; ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធបម្រើផលិតកម្ម លើកកម្ពស់គុណភាពជីវភាពប្រជាជន”៕
យ្វីអាញ - លីសៀ