14/08/2025 - 08:35

អភិរក្ស​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​ 

ជាច្រើន​ឆ្នាំ​មក​នេះ​ ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិរក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ភូមិ​របរ​ក្លឹប​វប្ប​ធម៌​ សិល្បៈ​នៅ​តាម​វត្ត​អា​រាម​និង​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​...។​

សិស្ស​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ប្រ​គំ​ឧប​ករណ៍​ភ្លេង​ពិណ​ពាទ្យ។​

តាម​ប្រ​សាសន៍​លោក​ លឺវ​ថាញ់​ហុង​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ក្រុង​កឹង​ធើ ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ មាន​សិល្ប​ករ​ សិប្ប​ករ​របស់​ក្រុម​ តែង​ចុះ​ទៅ​តាម​វត្ត​អា​រាម​ខ្មែរ​ និង​ក្លឹប​វប្ប​ធម៌​ សិល្បៈ​ឃុំ​ សង្កាត់​ ដើម្បី​បង្រៀន​ភ្លេង​ពិណ​ពាទ្យ របាំ ​ឆៃ​យុាំ បង្រៀន​រាំ​វង់​និង​របាំ​ប្រ​ពៃណី​ដល់​សមា​ជិក​ក្នុង​ក្លឹប។​ អា​ស្រ័យ​ហេតុ​នោះ​ មាន​ក្លឹប​ជា​ច្រើន​បាន​បង្កើត​ឡើង​ ហើយ​រក្សា​សកម្ម​ភាព​ជា​រៀង​មក​ រួម​ចំ​ណែក​ដ៏​ធំ​ធេង​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ។​

ឃុំ​ធ្វឹង​ហ្វា គឺ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ ក្នុង​នោះ​ មាន​ក្លឹប​វប្ប​ធម៌​ សិល្បៈ​និង​ភូមិ​របរ​ដាល់​អំ​បុក។​ នៅ​ពេល​មាន​ពិធី​បុណ្យ​ប្រ​ពៃណី​របស់​ជន​ជាតិ​ ឬ​សមោ​សរ​សិល្បៈ​ម្តងៗ​ ក្លឹប​ទាំង​នេះ​ តែង​ចូល​រួម​សម្តែង។​ បង​ស្រី​សើុង​ធី​យ៉េវ អនុប្រ​ធាន​ក្លឹប​វប្ប​ធម៌​ សិល្បៈ​វត្ត​ព្រះ​បួន​ព្រះ​ភក្ត្រ ឱ្យ​ដឹង៖ “ខ្ញុំ​មាន​ក្តី​រីក​រាយ​ណាស់​ពេល​បាន​ថ្នាក់​ដឹក​ នាំ​ក្រុង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​សម្លៀក​បំ​ពាក់​ ឧបករណ៍​សម្ភារៈ​ផ្សេង​ៗ​ដល់​ក្លឹប។​ អា​ស្រ័យ​ហេតុ​នោះ​ សមា​ជិក​ក្នុង​ក្លឹប​បាន​រក្សា​និង​សម្តែង​បម្រើ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ ព្រឹត្តិ​ការណ៍​របស់​ភូមិ​ភាគ​ និង​បុណ្យ​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​នៅ​តាម​វត្ត​អា​រាម​និង​ភូមិ​ស្រុក​បាន​ល្អ​ប្រ​សើរ។​ ក្រៅ​ពី​នោះ​ ក្លឹប​សិល្បៈ​នៅ​ទាំង​ចូល​រួម​សមោ​សរ​ប្រ​ឡង​សិល្បៈ​ដែល​ក្រុង​រៀប​ចំ​ឡើង​ដោយ​ទទួល​បាន​រង្វាន់​ខ្ពស់​ជា​ច្រើន​លើ​វិស័យ​ផ្សេង​ៗ​ ដូច៖

ក្លឹប​វប្ប​ធម៌ សិល្បៈ​ធ្វឹង​ហ្វា រាំ​បម្រើ​ក្នុង​កម្ម​វិធី​បុណ្យ​ទាន​របស់​ភូមិ​ភាគ។

របាំ ឈុត​ល្ខោន​យូរ​កេរ​ សម្តែង​បង្ហាញ​សម្លៀកបំ​ពាក់​ជន​ជាតិ​និង​សិល្បៈ​ច្រៀង​រាំ​ប្រ​ពៃណី​ជា​ដើម​”។​ឆ្នាំ​ ២០២៤ ចំ​ពោះ​មុខ​ស្ថាន​ភាព​សាប​រលាប​បន្តិច​ម្ដង​ៗ​នៃ​ប្រ​ភេទ​វប្ប​ធម៌​ប្រ​ពៃណី​ ផ្នែក​ពាក់​ព័ន្ធ​បាន​អនុវត្ត​គម្រោង​ “អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​បណ្តា​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍន៍​ទេស​ចរណ៍”។​ ឆ្លង​តាម​រយៈ​នោះ​ គ្រប់​ផ្នែក​ដែល​ពាក់​ព័ន្ធ​បាន​ឧបត្ថម្ភ​សម្លៀក​បំ​ពាក់​ឧប​ករណ៍​ភ្លេង​ ឧប​ករណ៍​សំ​ឡេង ភ្លើង​ពណ៌​និង​បង្រៀន​របាំ។​ល។​ ដល់​ក្លឹប​វប្បធម៌​ សិល្បៈ​ និង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក។​ លោក​គ្រូ​លៀង​ហៀង​សឺ នា​យក​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ ឱ្យ​ដឹង៖ “សា​លា​បាន​ឧបត្ថម្ភ​ភ្លេង​ពិណ​ពាទ្យ​ សម្លៀក​បំ​ពាក់​ជន​ជាតិ​ ហេតុ​នោះ​បាន​បង្កើត​ក្លឹប​សិល្បៈ​ និង​ជួល​សិល្ប​ករ​មក​បង្រៀន​រាំ​និង​ប្រ​គំ​ភ្លេង​ដល់​សិស្ស។​ អា​ស្រ័យ​ហេតុ​នេះ​ ក្នុង​ឱកាស​បុណ្យ​អក​អំ​បុក​ សែន​ដូន​តា បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​បុណ្យ​ទាន​ផ្សេងៗ​ដែល​សា​លា​រៀប​ចំ​ឡើង​ គឺ​ប្អូន​ៗ​សម្តែង​បម្រើ​ដោយ​ផ្ទាល់។​ ទន្ទឹម​នឹង​នោះ​ រៀង​រាល់​សប្តាហ៍​ ប្អូន​ៗ​តែង​សម្តែង​សិល្បៈ​ប្រ​ជា​ប្រិយ​រាំ​វង់​ក្នុង​ម៉ោង​ហាត់​ប្រាណ​ ដើម្បី​ជួយ​ឱ្យ​ប្អូនៗ​កាន់​តែ​មាន​ចិត្ត​ស្រ​ឡាញ់​ចង្វាក់​រាំ រួម​គ្នា​អភិ​រក្ស​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី​របស់​ជន​ជាតិ”។​

ការ​អភិវឌ្ឍ​និង​អភិ​រក្ស​ចង្វាក់​រាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ បាន​នាំ​មក​នូវ​អត្ថ​ន័យ​ដ៏​សំ​ខាន់​ រួម​ចំ​ណែក​ដ៏​ធំ​ធេង​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ។​ ផ្តើម​ពី​ការ​បង្កើត​ និង​សកម្ម​ភាព​របស់​ក្លឹប​វប្ប​ធម៌​ សិល្បៈ​ នៅ​តាម​វត្ត​អា​រាម​និង​ភូមិ​ស្រុក​ កាន់​តែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ កូន​ចៅ​ជំ​នាន់​ក្រោយ​តែង​ស្រ​ឡាញ់​ចូល​ចិត្ត​ រួម​គ្នា​អភិ​រក្ស​និង​ពង្រីក​វប្បធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ៕​

 យី​អាញ-វិមាន​​ 

ចែករំលែកអត្ថបទ