បន្ទាប់ពីរួមបញ្ចូលអាងយ៉ាងជាខេត្តមានភូមិសាស្ត្រធំទូលាយនិងសម្បូរបែប ដោយមានទាំងសមុទ្រ ភ្នំ ព្រំដែន កោះនិងតំបន់រដ្ឋបាលពិសេស។ ហេតុនេះ ជំរុញភូមិភាគនានាអនុវត្តគោលនយោបាយរួម ក៏ដូចជាគោលនយោបាយអាទិភាពសម្រាប់តំបន់ជនជាតិ ត្រូវបានខេត្តផ្ដោតការយកចិត្តទុកដាក់ អាទិភាពអនុវត្ត។

លោកយ័ញតៀង (ឈរទី ២ រាប់ពីឆ្វេង) កំពុងបង្ហាត់ភ្លេងពិណពាទ្យ។
តាមប្រសាសន៍ លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង ចំណុចលេចធ្លោបន្ទាប់ពីរួមបញ្ចូល គឺគោលនយោបាយវិនិយោគរួមរបស់រដ្ឋនិងគោលនយោបាយអាទិភាពសម្រាប់តំបន់ជនជាតិត្រូវបានភូមិភាគ (ចាស់) ទាំង២ ផ្សព្វផ្សាយអនុវត្តល្អ ដូច្នេះនាំមកនូវសញ្ញាវិជ្ជមាន។ ជាក់ស្តែង ដូចជាកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ សម្រេចបានលទ្ធផលលេចធ្លោជាច្រើន រួមចំណែកអនុវត្តសម្រេចរួចរាល់ទិសដៅ ភាគកម្រិតសេដ្ឋកិច្ច- សង្គម លើកស្ទួយជីវភាពសម្ភារៈ ស្មារតីរបស់ជនជាតិភាគតិច។ ការផ្សព្វផ្សាយអនុវត្តគម្រោង បានរួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទមានភាពផ្លាស់ថ្មី ពិសេសគឺផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គម រចនាសម្ព័ន្ធបច្ចេកទេសត្រូវបានយកចិត្តទុកដាក់ វិនិយោគព្រមៗគ្នា ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍនិងទំនើបនៅតំបន់ជនបទ។ ផ្តើមពីនោះ ជីវភាពសម្ភារៈ ស្មារតីរបស់ជនរួមជាតិបានលើកស្ទួយ; អត្រាគ្រួសារក្រីក្របានកាត់បន្ថយពីមួយឆ្នាំទៅមួយឆ្នាំ; ការងារថែទាំសុខភាព អប់រំនិងបណ្តុះបណ្តាលក៏មានការវិវឌ្ឍជាវិជ្ជមាន។

ក្រុមភ្លេងពិណពាទ្យរបស់លោកយ័ញតៀង ប្រគំនៅមហោស្រពសិល្បៈ
ប្រពៃណីខ្មែរឆ្នាំ ២០២៤។
ការងារផ្គួបបញ្ចូល កៀរគររាល់ប្រភពកម្លាំងក្នុងការផ្សព្វផ្សាយគោលនយោបាយសម្រាប់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្តអាងយ៉ាង បង្កជាកម្លាំងជុំរុញនិងកៀរគរបានប្រភពកម្លាំងក្នុងទូទាំងសង្គមសម្រាប់ដំណើរការអភិវឌ្ឍនិងផ្សព្វផ្សាយអនុវត្ត បង្កការឯកភាពខ្ពស់ក្នុងប្រជាជន។ លោកយ័ញតៀង ជាសិប្បករឆ្នើមនៅឃុំឌិញហ្វា ខេត្តអាងយ៉ាង ឱ្យដឹង៖ “រាល់គោលនយោបាយរបស់រដ្ឋត្រូវបានផ្សព្វផ្សាយអនុវត្ត សំដៅលើកកម្ពស់ជីវភាពជូនជនជាតិភាគតិច រួមចំណែកក្នុងការអភិវឌ្ឍរួមនិងចីរភាពរបស់ភូមិភាគ។ មិនត្រឹមតែឧបត្ថម្ភប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច រដ្ឋនៅទាំងយកចិត្តទុកដាក់រួមជាមួយជនជាតិភាគតិច អភិរក្សតម្លៃវប្បធម៌ប្រពៃណី។ អាស្រ័យការឧបត្ថម្ភរបស់រដ្ឋ ទើបខ្ញុំបង្កើតបានក្រុមសិល្បៈខ្មែរដើម្បីបម្រើក្នុងឱកាសបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរ។ ជាពិសេស ក្រុមសិល្បៈយើងខ្ញុំនៅទាំងរៀបចំបង្ហាត់របាំដល់ប្អូនៗកុមារ ដើម្បីមានកងជួរស្នងបន្តក្នុងដំណាក់ការអភិរក្សវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅតំបន់ដីសណ្តទន្លេមេគង្គ៕
ហាថាញ- ប្រែសម្រួល៖ មុនី