(កឹងធើ) បក្ខភាគឃុំថាញ់ស្វឹង លើកកម្ពស់ប្រសិទ្ធភាពអភិបាលកិច្ច កសាងប្រព័ន្ធគ្រប់គ្រងរដ្ឋអំណាចជិតប្រជាជន ស្និទ្ធស្នាលប្រជាជននិងដើម្បីប្រជាជន (កឹងធើ) បក្ខភាគឃុំថាញ់ស្វឹង បានរៀបចំមហាសន្និបាតតំណាងលើកទី១ អាណត្តិកាល ២០២៥-២០៣០។ សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា; សមមិត្តឡឹមវុាំងម៉ឹង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា និងសមមិត្ត ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង បានអញ្ជើញចូលរួមមហាសន្និបាត។

ថ្នាក់ដឹកនាំមជ្ឈិម ក្រុងកឹងធើ និងអ្នកតំណាងចូលរួមមហាសន្និបាតតំណាង
បក្ខភាគឃុំថាញ់ស្វឹង។
អាណត្តិកាល ២០២០-២០២៥ ឃុំថាញ់ស្វឹង បានជំរុញយ៉ាងខ្លាំងក្លារចនាសម្ព័ន្ធកសិកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទឡើងវិញតាមទិសដៅទំនើប អនុវត្តបច្ចេកវិទ្យាខ្ពស់ និងបង្វែរមកដាំពូជដំណាំរយៈពេលវែង ទិន្នផលនិងប្រសិទ្ធភាពផលិតកម្មកើនឡើងយ៉ាងច្បាស់ផលិតផលជាច្រើនមានតម្លៃខ្ពស់។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ជនបទ ត្រូវបានយកចិត្តទុកដាក់ វិនិយោគព្រមៗគ្នា ទំនើប ផ្សារភ្ជាប់នឹងដំណាក់ការភាវូបនីយកម្មទីក្រុង សំដៅធានាបរិស្ថាន និងទេសភាពជនបទ...។
ជាមួយនឹងទិសស្លោក “សាមគ្គី - ប្រជាធិបតេយ្យ - ក្រឹត្យក្រម - ផ្លាស់ថ្មី - អភិវឌ្ឍន៍” មហាសន្និបាតផ្តោតលើការពិភាក្សា និងឯកភាពអនុម័តលើទិសដៅរួម ភាគកម្រិតជាក់ស្តែងចំនួន១៦ ភារកិច្ចសំខាន់ចំនួន៦ និងផ្នែកលោតផ្លោះចំនួន៣ អាណត្តិកាល ២០២៥ - ២០៣០។ ក្នុងនោះ ឆ្នាំ២០៣០ ខិតខំកសាងឃុំថាញ់ស្វឹងសម្រេចបទដ្ឋានឃុំជនបទថ្មីកម្រិតខ្ពស់; សេដ្ឋកិច្ច កំណើនលំនឹងនិងចីរភាព; ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនបានលើកកម្ពស់; ការពារប្រទេស - សន្តិសុខបានរក្សាលំនឹង និងប្រព័ន្ធនយោបាយរឹងមាំ។
ថ្លែងចង្អុលការមហាសន្និបាត សមមិត្ត ត្រឹងថាញម៉ឹង បានគូសបញ្ជាក់ ឃុំថាញ់ស្វឹង ក្រោយពីរួមបញ្ចូលមានទីតាំងងាយស្រួល មានដងផ្លូវជាតិជាច្រើនឆ្លងកាត់ និងនៅជិតមជ្ឈមណ្ឌលក្រុងកឹងធើ ម្ល៉ោះហើយឧត្តមភាពអំពីវិនិយោគអភិវឌ្ឍ និងឧត្តមភាពអំពីអភិវឌ្ឍកសិកម្ម អេកូឡូស៊ី កសិកម្មឆ្លាតវៃ ផ្សារភ្ជាប់ផលិតកសិកម្មជាមួយនឹងសេវាកម្មទេសចរណ៍។
សមមិត្ត ត្រឹងថាញម៉ឹង សំណូមពរបក្ខភាគឃុំថាញ់ស្វឹង ពង្រឹងសាមគ្គីជាធ្លុងមួយអនុវត្តល្អនូវការងារកសាងបក្ស និងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ។ អនុវត្តម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត សេចក្តីសន្និដ្ឋានរបស់មជ្ឈិម អំពីការកសាងបក្ស បំផុតគឺកំណត់ការងារកម្មាភិបាល គឺជា “គន្លឹះរបស់គន្លឹះ” បែងការងារចំមនុស្ស ចំការងារ និងបណ្តុះបណ្តាលលើកកម្ពស់គុណភាពកងជួរកម្មាភិបាលដោយឥតឈប់ឈរ។ ពង្រីកតួនាទីជាគំរូ ទទួលខុសត្រូវ និងឈានមុខរបស់កម្មាភិបាល បក្ខជន។
ប្រធានរដ្ឋសភា សំណូមពរបក្ខភាគឃុំលើកកម្ពស់សុពលភាព ប្រសិទ្ធភាពអភិបាលកិច្ច និងគុណភាព សកម្មភាព កសាងប្រព័ន្ធគ្រប់គ្រងរដ្ឋអំណាចជិតប្រជាជន ស្និទ្ធស្នាលប្រជាជន និងដើម្បីប្រជាជន។ ជំរុញកំណែទម្រង់រដ្ឋបាលផ្សារភ្ជាប់នឹងការកសាងរដ្ឋអំណាចអេឡិចត្រូនិក និងរដ្ឋអំណាចឌីជីថល; ពង្រីកខ្លាំងក្លានូវឧត្តមភាព ផ្លាស់ប្តូរឌីជីថល និងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ អភិវឌ្ឍកសិកម្មអេកូឡូស៊ី និងកសិកម្មឆ្លាតវៃ។ យកចិត្តទុកដាក់បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ហើយចាំបាច់ត្រូវមានផលិតផល OCOP ឱ្យបានច្រើន។ យកចិត្តទុកដាក់អភិវឌ្ឍគ្រប់ជ្រុងជ្រោយលើវិស័យវប្បធម៌ អប់រំ សុខាភិបាល លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន; អនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយសុខុមាលភាពសង្គម; យកចិត្តទុកដាក់ដល់ការងារអប់រំ បណ្តុះបណ្តាល និងបង្កប្រភពធនធានមនុស្សមានគុណភាពខ្ពស់។
នៅក្នុងមហាសន្និបាត បានប្រកាសសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស តែងតាំងគណៈប្រតិបត្តិការបក្ខភាគឃុំ អាណត្តិកាល ២០២៥-២០៣០ មានសមមិត្តចំនួន៣៣រូប និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំ មានសមមិត្តចំនួន១១រូប; សមមិត្ត ផាមធីធ្វីយុង កាន់តំណែងជាលេខាគណៈកម្មាធិការបក្សឃុំ៕
ទ្រឿងសើុង-វិមាន