* កំណត់ការដោះស្រាយដែលនៅសេសសល់ដើម្បីផ្សព្វផ្សាយអនុវត្តបន្ទាន់គម្រោង មន្ទីរពេទ្យOncology កឹងធើ
សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ទើបដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់; ជំរុញល្បឿនដំណើរការផ្សព្វផ្សាយគម្រោងផ្លូវគមនាគមន៍សំខាន់ៗ និងគម្រោងអភិវឌ្ឍន៍ចីរភាព ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់តំបន់វាលរាបទន្លេគឺវឡុង។

នាយករដ្ឋមន្ត្រី ផាមមិញជិញ មានប្រសាសន៍ក្នុងកិច្ចប្រជុំ។
បច្ចុប្បន្ន រដ្ឋអំណាចភូមិភាគ ២ ថ្នាក់នៅខេត្ត ក្រុងនានាតំបន់វាលរាបទន្លេគឺវឡុង កំពុងដំណើរការយ៉ាងរលូន។ ក្នុងនោះ ការងារកសាងបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជន; ការរៀបចំកម្មាភិបាលធ្វើការនៅថ្នាក់ឃុំ ពិសេសគឺការដោះស្រាយបែបបទរដ្ឋបាលពាក់ព័ន្ធនឹងអ្នកដែលលំនឹង ដំណើរការរលូន...។
អំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បច្ចុប្បន្ន ទូទាំងតំបន់មាន ២១ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ រួមមាន៖ ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស។ ក្នុងនោះ គម្រោងផ្លូវល្បឿនលឿនចំនួន ៥ មានប្រវែងសរុប ២០៦ គីឡូម៉ែត្រ តាមការគ្រោងទុកនឹងសម្រេចក្នុងឆ្នាំ ២០២៥ កំពុងធានាល្បឿនដំណើរការ និងបញ្ហាលំបាកជាប់ពាក់ព័ន្ធដែលបានដោះស្រាយ។ ចំពោះគម្រោងអភិវឌ្ឍន៍ចីរភាព ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាប មកទល់ពេលនេះ ភូមិភាគនានាក៏បានផ្សព្វផ្សាយទម្រង់អនុវត្តន៍ពិសោធន៍ចំនួន ១០១ សរុបផ្ទៃដីជាង ៤.៥០០ ហិកតា; ដោយមានក្រុមសហករណ៍ចូលរួមចំនួន ៦២០ សហគ្រាសចំនួន ២០០។ ទោះបីប្រសិទ្ធភាពគម្រោងបានបង្ហាញច្បាស់ ប៉ុន្តែការផ្សព្វផ្សាយនៅយឺតយាវ អាស្រ័យនៅជួបការលំបាកនិងបញ្ហាជាប់ទាក់ទិនជាច្រើនដែលមិនបានដោះស្រាយទាន់ពេល។
ថ្លែងបូកសរុបក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សំណូមពរបន្តការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង; ពន្លឿនឱ្យបានឆាប់រហ័សជាងទៀតដើម្បីអនុវត្តសម្រេចទិសដៅឆ្នាំ ២០២៥ និងអាណត្តិ ២០២១-២០២៥ សំខាន់គឺទិសដៅកំណើនចាប់ពី ៨% ឡើងទៅក្នុងឆ្នាំនេះ ធានាលំនឹងម៉ាក្រូសេដ្ឋកិច្ច តុល្យភាពខឿនសេដ្ឋកិច្ច; ធានាលំនឹងនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម រក្សារឹងមាំសន្តិសុខការពារប្រទេស បង្កបរិស្ថានសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍; រៀបចំដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ដោយរលូន មានប្រសិទ្ធភាពបំផុតដែលអាចធ្វើទៅបាន; អនុវត្តសម្រេចរួចរាល់ការកសាងលំនៅឋានសង្គម ជាពិសេសគឺបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមលើទូទាំងប្រទេស មុនថ្ងៃទី ៣១ ខែសីហា ក្នុងនោះ ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមដល់អ្នកដែលមានសគុណមុនថ្ងៃទី ២៧ ខែកក្កដានេះ។ល។ អំពីគម្រោងមន្ទីរពេទ្យOncologyកឹងធើ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល សំណូមពរកំណត់ការដោះស្រាយការងារដែលនៅសេសសល់ ជាប់ពាក់ព័ន្ធ; ទន្ទឹមនឹងនោះ ត្រូវផ្សព្វផ្សាយគម្រោងជាបន្ទាន់ ដើម្បីអនុវត្តសម្រេចនៅឆ្នាំ ២០២៦ ប្រគល់ឱ្យក្រុងកឹងធើធ្វើជាម្ចាស់វិនិយោគ៕
យោង៖ TTXVN-មុនី