ទម្រង់ក្លឹប "មេដឹកនាំនៃការផ្លាស់ប្តូរ" បានសមាគមសហព័ន្ធនារីក្រុងកឹងធើ បង្កើតឡើងជាសួនកម្សាន្តរបស់កុមារនៅសាលាជនជាតិអន្តេវាសិក និងកំពុងបានផ្សព្វផ្សាយទូលំទូលាយដល់សមាជិកជាច្រើនទៀតចូលរួម។

សកម្មភាពក្លឹប “មេដឹកនាំនៃការផ្លាស់ប្តូរ” នៃសិស្សសាលាជនជាតិអន្តេវាសិកក្រុងកឹងធើ។
សមាគមសហព័ន្ធនារីក្រុងកឹងធើ បានបង្ហាញមុខទម្រង់ក្លឹប “មេដឹកនាំនៃការផ្លាស់ប្តូរ” ដោយមានសមាជិកចូលរួម ៣៦ នាក់ នៅសាលាជនជាតិអន្តេវាសិកក្រុង។ តាំងពីបង្កើតនៅឆ្នាំ ២០២៣ រហូតមកទល់ពេលនេះ ក្លឹបបានបន្តរក្សាសកម្មភាពជាទៀងទាត់ ដោយមានកម្មវិធីកម្សាន្តសប្បាយផង និងផ្គួបបញ្ចូលចំណេះដឹង ចាំបាច់ដែលគួរផ្សព្វផ្សាយផង។ មកទល់ពេលនេះ បានបង្ហាញមុខទម្រង់ក្លឹបនៅក្នុងសហគមន៍ បានចំនួន ៣ មានសមាជិក ៧២ នាក់ នៅភូមិថើយត្រឿង ១ និងថើយត្រឿង ២ ឃុំថើយស្វឹង; ឃុំដុងថាំង ស្រុកកើ-ដ (ចាស់) និងសង្កាត់តឹងអាង ខណ្ឌនិញកេវ (ចាស់)។
ទម្រង់ក្លឹប “មេដឹកនាំនៃការផ្លាស់ប្តូរ” បានបង្កើតឡើងដើម្បីជំរុញសមភាពយេនឌ័រ រួមចំណែកដោះស្រាយនូវបញ្ហាបន្ទាន់ចំពោះកុមារនៅតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ។ ប្អូនថាច់ធីង៉ុកត្វៀង ជាជនជាតិខ្មែរ រៀនថ្នាក់ទី ៩ នៅសាលាជនជាតិអន្តេវាសិកក្រុងកឹងធើ ឱ្យដឹង៖ “ពួកប្អូនបានចូលរួមក្លឹប “មេដឹកនាំនៃការផ្លាស់ប្តូរ” ដោយក្តីរំភើបក្រៃលែង។ ដោយសារបានចូលរួមក្នុងក្លឹបនេះ ទើបពួកប្អូនបានលើកកម្ពស់ចំណេះដឹង បំណិនជឿជាក់ និងអង់អាចដើម្បីផ្លាស់ប្តូរ។ ពួកប្អូននៅទាំងចែករំលែកសុខទុក្ខទៅវិញទៅមក និងតែងទន្ទឹងរង់ចាំដល់ថ្ងៃសកម្មភាព កម្សាន្តសប្បាយរបស់ក្លឹប”។
តាមប្រសាសន៍លោកស្រី ឡេធីធ្វីហាំង អនុប្រធានសមាគមសហព័ន្ធនារីក្រុងកឹងធើ សមាជិកក្លឹបដូចជាប្អូន ថាច់ធីង៉ុកត្វៀង គឺជាកម្លាំងស្នូលឈានមុខដើម្បីផ្លាស់ប្តូរការយល់ដឹង លុបបំបាត់ការរើសអើងយេនឌ័រ ជាសន្សឹមៗលុបបំបាត់នូវទំនៀមទម្លាប់ឱនថយអន្តរាយដល់ជីវភាពរបស់បណ្តាជនជាតិនៅភូមិភាគ។ “ពេលចូលរួមក្លឹប ប្អូនៗបានស្វែងយល់អំពីចំណេះដឹង ដូចជាសិទ្ធិកុមារ បង្ការប្រឆាំងការរំលោភបំពានផ្លូវភេទ បង្ការ ទប់ស្កាត់រៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ និងអាពាហ៍ពិពាហ៍ជាប់ខ្សែលោហិត ចៀសវាងអំពើហិង្សាក្នុងសាលារៀន បំណិនប្រព្រឹត្តមានសីលធម៌លើបណ្តាញសង្គម ឆ្លងតាមរយៈនោះ បង្កភាពផ្លាស់ប្តូរជាវិជ្ជមានអំពីអាកប្បកិរិយា ការយល់ដឹងនិងទង្វើប្រព្រឹត្ត” - លោកស្រី ឡេធីធ្វីហាំង បានចែករំលែកដូច្នេះ៕
យោង៖ PhunuVietnam.vn - វិមាន