មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/07/2025 - 10:42

ដើម្បី "បរិស្ថាន​ស្អាត - ជីវ​ភាព​បៃ​តង" 

រយៈ​ពេល​កន្លង ក្រុង​កឹង​ធើ (ចាស់) បាន​បង្កើន​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ ប្រ​មូល​សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ ដើម្បី “បរិស្ថាន​ស្អាត - ជីវ​ភាព​បៃ​តង”។

កសិករ​កឹង​ធើ ចូល​រួម​សកម្ម​ភាព​ប្រ​មូល​សម្បក​កញ្ចប់​ថ្នាំការ​
ពារ​រុក្ខ​ជាតិ​ក្រោយ​ពី​ប្រើ​ប្រាស់​រួច។

យោង​តាម​នោះ ផ្នែក​សមត្ថ​កិច្ច​និង​អង្គ​ការ​មហា​ជន​ក្រុង សហ​ការ​នឹង​ភូមិ​ភាគ​បង្កើន​ការ​ឃោស​នា ណែ​នាំ​កសិ​ករ ប្រ​មូល​សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក្រោយ​ពី​ប្រើ​ប្រាស់​រួច។ កសាង​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព ដូច​ជា​ធុង រណ្តៅ​ផ្ទុក​កាក​សំ​ណល់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ។ល។ ភូមិ​ភាគ​បាន​ឃោសនា​ចលនា​ប្រ​ជា​ជន ប្រ​មូល​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក្រោយ​ពី​ប្រើ​ប្រាស់​រួច រក្សា​ទុក​ក្នុង​ពាង​ក្រ​ឡ​ដែល​មាន​គម្រប ឬ​សម្ភារៈ​ផ្សេង​ទៀត​ដែល​មាន​សុ​វត្ថិ​ភាព​របស់​គ្រួ​សារ។ ទន្ទឹម​នឹង​នោះ រួម​សហ​ការ​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ ដើម្បី​ប្រ​មូល​សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ ២ ដង​ក្នុង​មួយ​ឆ្នាំ...។ ឆ្នាំ ២០២៤ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​អនុវត្ត​ប្រ​មូល​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ជិត ២០ តោន ហើយ​វិនិច្ឆ័យ​តាម​បទ​កំ​ណត់។

លោក ត្រឹង​ថៃ​ង៉ីម អនុ​ប្រ​ធាន​មន្ទីរ​កសិ​កម្ម និង​បរិ​ស្ថាន​ក្រុង​កឹង​ធើ (ចាស់) ឱ្យ​ដឹង៖ ដើម្បី​ប្រ​មូល​និង​វិនិច្ឆ័យ​សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ ក្រោយ​ពី​ប្រើ​ប្រាស់​រួច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ទាម​ទារ​ត្រូវ​មាន​ការ​ចូល​រួម​និង​ភាព​អំ​ណត់​គ្រប់​ស្ថា​ប័ន អា​ជីវ​កម្ម​និង​កសិករ។ មន្ទីរ​ស្នើ​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច អង្គ​ការ​មហា​ជន​នយោ​បាយ​សង្គម បន្ត​ជំ​រុញ​ការ​ឃោស​នា​យ៉ាង​ទូ​លំ​ទូលាយ​ដោយ​ទម្រង់​ផ្សេងៗ​ដល់​មហា​ជន​ប្រ​ជា​ជន​អំ​ពី​គោល​បំ​ណង សារៈ​សំ​ខាន់ អត្ថ​ប្រ​យោជន៍​គ្រប់​ជ្រុង​ជ្រោយ​និង​យូរ​អង្វែង​នៃ​សកម្ម​ភាព​ប្រ​មូល​សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក្រោយ​ពី​ប្រើ​ប្រាស់​រួច។ ចលនា​ប្រ​ជា​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ចូល​រួម​គាំ​ទ្រ ដើម្បី​រួម​ចំណែក​កសាង​ក្រុង​កឹង​ធើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ឱ្យ​កាន់​តែ​ស៊ី​វិល័យ និង​ទាន់​សម័យ...។

កម្ម​វិធី “បរិស្ថាន​ស្អាត - ជីវ​ភាព​បៃ​តង” បាន​ប្រ​ព្រឹត្ត​ឡើង​នៅ​ដើម​ខែ​មិថុ​នា ឆ្នាំ ២០២៥ នៅ​កឹង​ធើ ជា​មួយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពី​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន កង​ជួរ Syngenta វៀត​ណាម​និង​មា​មីង​កសិករ រួម​ចំ​ណែក​បង្កើត​ស្នាម​គំនូស​វិជ្ជ​មាន​សម្រាប់​សហ​គមន៍​និង​បរិស្ថាន។ ទន្ទឹម​នឹង​នោះ សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ចំ​នួន ៦,៣ តោន​ត្រូវ​បាន​ប្រ​មូល​និង​វិនិច្ឆ័យ​ដោយ​សុវត្ថិ​ភាព​តាម​បច្ចេក​ទេស​របស់​ក្រុម​ហ៊ុន Syngenta Group។ បរិ​មាណ​សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដែល​ប្រ​មូល​បាន​ត្រូវ​បាន​ប្តូរ​ជា​ដើម​ឈើ​ចំ​នួន ១.១០០ ដើម រួម​ទាំង​ដើម​ត្រ​បែក​ព្រៃ ៦៥០ ដើម និង​ដើម​មេ​អំ​បៅ​ពណ៌​ផ្កា​ឈូក ៦០០ ដើម ត្រូវ​បាន​ដាំ​នៅ​តាម​ដង​ផ្លូវ​ជន​បទ​ក្រុង​កឹង​ធើ បង្កើត​ជា​ម្លប់​យូរ​អង្វែង និង​ធ្វើ​ឱ្យ​បរិស្ថាន​កាន់​តែ​ប្រ​សើរ​ឡើង។ ក្រោយ​ពី​អនុវត្ត​ជា​ច្រើន​ឆ្នាំ​នៅ​ក្រុង​កឹង​ធើ កម្ម​វិធី​នេះ​បាន​ប្រ​មូល​សម្បក​កញ្ចប់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​បាន​ជាង ៦៩ តោន​និង​ដាំ​ដើម​ឈើ​ម្លប់​ចំ​នួន ៣.៣៥០ ដើម រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​មាន​សោ​ភណ​ភាព។

លោក ត្រឹង​ថាញ​វ៉ូវ អគ្គ​នា​យក​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត Syngenta រៀត​ណាម ឱ្យ​ដឹង៖ “Syngenta តែង​តែ​ចាត់​ទុក​ការ​ការ​ពារ​បរិ​ស្ថាន​ជា​តួនា​ទី​មិន​អាច​កាត់​ផ្តាច់​បាន​នូវ​រាល់​សកម្ម​ភាព។ យើង​ខ្ញុំ​តែង​គោ​រព​ចំ​ពោះ​ការ​គាំ​ទ្រ​របស់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ប្រ​ជា​ជន​និង​កង​ជួរ បុគ្គ​លិក Syngenta ក្នុង​កម្ម​វិធី “បរិ​ស្ថាន​ស្អាត - ជីវ​ភាព​បៃ​តង”។ តាម​រយៈ​កម្ម​វិធី​នេះ យើង​ចង់​ផ្សព្វ​ផ្សាយ​ដល់​មា​មីង​កសិករ សហ​គមន៍​ជន​បទ រួម​គ្នា​កសាង​ការ​ពារ កសាង​បរិស្ថាន​ស្អាត​និង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព”...៕

      ត្វៀក​ត្រិន-ប្រែ​សម្រួល៖ ទី​ទុយ  

ចែករំលែកអត្ថបទ