07/07/2025 - 10:42

ភាព​រីក​រាយ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជន​បទ​ 

ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ឆ្នាំ ២០២១​-២០៣០ (ដំ​ណាក់​កាល​ទី ១ ៖ ២០២១​-២០២៥) នៅ​ខេត្ត​បាក​លីវ​ចាស់ ហៅ​កាត់​ថា កម្ម​វិធី បាន​រួម​ចំ​ណែក​ញុាំង​ឱ្យ​តំ​បន់​ជន​បទ​មាន​ការ​វិវឌ្ឍ នាំ​មក​នូវ​ជីវ​ភាព​ដ៏​ល្អ​ប្រ​សើរ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ។

លោក​ផាម​វ៉ាន់​ទេវ ប្រ​គល់​ផ្លាក​និមិត្ត​រូប​ផ្ទះ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ។

តាម​ថេរ​ដី​កា ព្រះ​ឧបជ្ឈាយ៍ តាំង​សា​វង្ស ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម ឃុំ​ហឹង​ហោយ មក​ដល់​បច្ចុប្បន្ន តំ​បន់​ជន​បទ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ក៏​មាន​ការ​វិវឌ្ឍ​មិន​ខុស​អ្វី​ពី​ទី​ក្រុង​នោះ​ដែរ។ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ល្អ​ប្រ​សើរ​ច្រើន ផ្លូវ​ជន​បទ សា​លា​រៀន មន្ទីរ​ពេទ្យ អគ្គិសនី​ជា​ដើម បាន​វិនិ​យោគ​ល្អ​បង្គួរ រួម​ចំ​ណែក​ដ៏​ធំ​ក្នុង​ការ​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​បទ។ ពិ​សេស កម្ម​វិធី​បាន​សាង​សង់​ផ្ទះ​រាប់​រយ​ខ្នង​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​និង​ប្រកៀក​បន្ទាត់​ក្រ ដូច្នេះ តំ​បន់​ជន​បទ​លែង​មាន​ផ្ទះ​ប្រក់​ស្លឹក ផ្ទុយ​ទៅ​វិញ​សុទ្ធ​តែ​ផ្ទះ​ថ្ម។ កម្ម​វិធី​នេះ​បាន​នាំ​មក​នូវ​ភាព​សប្បាយ​រីក​រាយ សុភ​មង្គល និង​ក្តី​ទំ​នុក​ចិត្ត​ដល់​មា​មីង​ពុទ្ធ​បរិស័ទ​ខ្មែរ។ ទន្ទឹម​នឹង​នោះ កម្ម​វិធី​ក៏​បាន​បង្កើត​គម្រោង​អភិ​រក្ស​វប្ប​ធម៌ ភា​សា​និង​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ខ្មែរ​ផង​ដែរ។ ប្រ​ការ​នេះ​បាន​បញ្ជាក់​ថា កម្ម​វិធី​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព វិនិ​យោគ​ចំ​ពេល​វេលា ចំ​គោល​ដៅ និង​ស្រប​ទឹក​ចិត្ត​ប្រ​ជា​ជន រួម​ចំ​ណែក​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​តំ​បន់​ជន​ជាតិខ្មែរ។

ផ្តើម​ពី​ប្រ​ភព​ទុន​នៃ​កម្ម​វិធី​ដែល​វិនិយោគ​ដល់​តំ​បន់​ជន​បទញុាំង​ឱ្យ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​
កាន់តែរីកចម្រើន។

ផ្តើម​ពី​ទុន​វិនិ​យោគ​របស់​កម្ម​វិធី ខេត្ត​បាក​លីវ​ចាស់ បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ចំ​នួន ១៧៦ ខ្នង ជូន​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ។ ផ្ទះ​មួយ​ខ្នងៗ បាន​ឧបត្ថម្ភ​ថវិកា ៦០ លាន​ដុង ធា​នា​បាន​នូវ​លក្ខ​ឋាន “៣ រឹង” គឺ​គ្រឹះ​រឹង សស​ររឹង​និង​ដំ​បូល​រឹង។ លោក​ត្រឹង​ស៊ីញ៉ា នៅ​ឃុំ​ហ្វា​ប៊ិញ ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​មាន​ជីវ​ភាព​ក្រី​ក្រ ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង នៅ​ពេល​មាន​ភ្លៀង​ខ្យល់​ម្តងៗ ក្នុង​គ្រួ​សារ តែង​តែ​ព្រួយ​បា​រម្ភ។ អា​ស្រ័យ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ គ្រួ​សារ​ខ្ញុំ​មាន​ផ្ទះ​ថ្មី​រឹង​មាំ។ នេះ​ជា​អំ​ណោយ​ដ៏​ថ្លៃ​ថ្លា​មិន​អាច​កាត់​ថ្លៃ​បាន ជួយ​ឱ្យ​គ្រួ​សារ​ខ្ញុំ​លំ​នឹង​ជីវ​ភាព និង​មាន​កម្លាំង​ចិត្ត​ប្រ​កប​ការ​ងារ​រក​ស៊ី​ដើម្បី​ឈាន​ឡើង​ចាក​ភាព​ក្រីក្រ”។

យោង​តាម​ប្រ​សាសន៍​លោក​ផាម​វ៉ាន់​ទេវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ (បច្ចុប្បន្ន ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ) ការ​សាង​សង់​លំ​នៅ​ឋាន​សម្រេច​រួច​រាល់​សម្រាប់​គ្រួ​សារ​ក្រី​ក្រ និង​ប្រ​កៀត​បន្ទាត់​ក្រ​ជា​ជន​រួម​ជាតិ​ភាគ​តិច គឺ​ជា​សមិទ្ធ​ផល​គួរ​ឱ្យ​មោទនៈ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខេត្ត​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច។ កម្ម​វិធី​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ជូន​លំ​នៅ​ឋាន​ដល់​ប្រ​ជា​ជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ផ្លាស់​ប្តូរ​មុខ​មាត់​ជន​បទ ពង្រឹង​ធ្លុង​មហា​សាម​គ្គីទូ​ទាំង​ជន​ជាតិ។ “លំ​នៅ​ឋាន​សុភ​មង្គល”ទាំង​នេះ បាន​ក្លាយ​ជា​ចំ​ណុច​ភ្លឺ​ចិញ្ចែង ហើយ​បាន​បង្ហាញ​នូវ​សោ​ភណ​ភាព​ដ៏​ស្រស់​ស្អាត​នៅ​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​របស់​ខេត្ត​បាក​លីវ៕

    យ្វី​អាញ- បក​ប្រែ៖ ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ