រួមជាមួយនឹងទូទាំងប្រទេស សប្តាហ៍កន្លង ភូមិភាគនានានៅតំបន់វាលរាបទន្លេគឺវឡុង បានរៀបចំប្រជុំគណៈប្រតិបត្តិការបក្ខភាគ ក្រុមប្រឹក្សាប្រជាជនខេត្ត ក្រុង; រៀបចំក្បាលម៉ាស៊ីនរដ្ឋអំណាចភូមិភាគ បន្ទាប់ពីរួមបញ្ចូល។

សមមិត្ត ត្រឹងថាញម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិបត្តិការបក្ខភាគក្រុងកឹងធើ។ រូប៖ អាញយុង
ក្នុងកិច្ចប្រជុំគណៈប្រតិបត្តិការបក្ខភាគ ក្រុងកឹងធើ សមមិត្ត ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុង សំណូមពរ៖ សមាជិក គណៈប្រតិបត្តិការបក្ខភាគ ប្រញាប់ចាប់ផ្តើមអនុវត្តភារកិច្ច ដើម្បីឱ្យភូមិភាគ ស្ថាប័ន អង្គភាពដំណើរការមានប្រសិទ្ធភាពចាប់ពីថ្ងៃ ដំបូងរួមបញ្ចូល រៀបចំស្ថាប័ន អង្គភាព។ សមាជិកគណៈប្រតិបត្តិការបក្ខភាគក្រុង ពង្រឹងការឃោសនា អប់រំនិងលើកទឹកចិត្ត ដើម្បីកម្មាភិបាល អ្នករដ្ឋការ បុគ្គលិករបស់ខ្លួនគ្រប់រូបជម្នះការលំបាក ស្ងប់អារម្មណ៍បំពេញការងារ បំផុតគឺអ្នកដែលរងផលប៉ះពាល់ ដោយសារការផ្លាស់ប្តូរ និងរៀបចំមុខតំណែងភូមិសាស្រ្តបំពេញការងារ។ សមាជិកគណៈប្រតិបត្តិការបក្ខភាគក្រុងគ្រប់រូប គប្បីពង្រីកស្មារតីសាមគ្គីភាពដើម្បីបក្ខភាគ ប្រជាជន និងដើម្បីការអភិវឌ្ឍក្រុងកឹងធើ។ សមមិត្តលេខាគណៈកម្មាធិការបក្សក្រុង គូសបញ្ជាក់ បើបណ្តោយឱ្យក្រុងអភិវឌ្ឍន៍យឺត គឺយើងមានកំហុសជាមួយនឹងបក្ខភាគ និងប្រជាជនក្រុង។ អាស្រ័យហេតុនោះ រាល់សមូហភាព និងបុគ្គលគ្រប់រូប គប្បីលើកកម្ពស់ស្មារតី ទទួលខុសត្រូវ ធ្វើជាគំរូឈានមុខរាល់វិស័យការងារ ត្រូវតែជាមជ្ឈមណ្ឌលសាមគ្គីគ្រប់កិច្ចការងារ។ សមមិត្ត លេខាគណៈកម្មាធិការបក្ខភាគក្រុង សំណូមពរ ត្រូវតែបង្ហើយលក្ខន្តិកៈធ្វើការរបស់គណៈប្រតិបត្តិការបក្ខភាគក្រុង ក៏ដូចជាលក្ខន្តិកៈធ្វើការរបស់ស្ថាប័ន អង្គភាពនានាក្នុងសប្តាហ៍ខាងមុខ ពីព្រោះពេលមានលក្ខន្តិកៈធ្វើការ ទើបមានមូលដ្ឋានសម្រាប់ចង្អុលការ ប្រតិបត្តិការនិងរៀបចំអនុវត្តភារកិច្ច។ល។
បន្ទាប់ពីថ្ងៃប្រកាសនូវសេចក្តីសម្រេចចិត្ត សេចក្តីសម្រេចរួមបញ្ចូលអង្គភាពរដ្ឋបាលថ្នាក់ខេត្ត ថ្នាក់ឃុំ ក្រុមប្រឹក្សាប្រជាជនភូមិភាគនានាដំណើរការប្រជុំអនុម័តនូវសេចក្តីសម្រេចចិត្តសំខាន់ៗអំពីរដ្ឋអំណាចភូមិភាគថ្មី ពិសេសគឺសេចក្តីសម្រេចចិត្តអំពីកម្មាភិបាល ស្នូលរបស់មន្ទីរ ផ្នែកឯកទេសនានារបស់ភូមិភាគ។ ឆ្លងតាមរយៈនោះ ថ្នាក់ដឹកនាំមន្ទីរជនជាតិនិងសាសនារបស់ភូមិភាគចំនួន ៣ នៅតំបន់វាលរាបទន្លេគឺវឡុង ដែលមានជនរួមជាតិភាគតិចរស់នៅកុះករ រួមមាន៖ លោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ; លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង; លោកស្រី ថាច់ធីធូហា នាយកមន្ទីរជនជាតិនិងសាសនា ខេត្តវិញឡុង; លោកស្រី ង្វៀងធូតឺ នាយក មន្ទីរជនជាតិនិងសាសនាខេត្តកាម៉ាវ។
ត្រង់សេចក្តីសម្រេចលេខ ៣២៤-QĐ/TW ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥ របស់ការិយាល័យនយោបាយ អំពីការបង្កើតបក្ខភាគក្រុងកឹងធើ ការិយាល័យនយោបាយកំណត់សម្រេចគណៈប្រតិបត្តិការបក្ខភាគក្រុងកឹងធើ រួមមានសមមិត្ត ៧៩ រូប; គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងរួមមានសមមិត្ត ២០ រូប; តែងតាំងសមមិត្ត ឌោថាញប៊ិញ លេខាគណៈកម្មាធិការបក្ស ក្រុងកឹងធើ (ចាស់) ទទួលតំណែងជាលេខាគណៈកម្មាធិការបក្សក្រុងកឹងធើ (ថ្មី)៕
កាសែតកឹងធើភាសាខ្មែរ (សរុប)-វិមាន