ត្រង់កថាខណ្ឌ ១ មាត្រា ១៨ នៃអនុក្រឹត្យលេខ ១៥១/២០២៥/NĐ-CP (មានសុពលភាពចាប់ពីថ្ងៃទី ០១/៧/២០២៥) រដ្ឋាភិបាលបានកំណត់៖

រូបជាឧទាហរណ៍។
“ការដាក់សំណុំលិខិតត្រូវបានចែងត្រង់កថាខណ្ឌ ៣ និងកថាខណ្ឌ ៤ មាត្រា ២១ នៃអនុក្រឹត្យលេខ ១០១/ ២០២៤/NĐ-CP អ្នកមានតម្រូវការចុះបញ្ជីដីធ្លីអាចជ្រើសរើសទីតាំងណាមួយ ដើម្បីដាក់ពាក្យស្នើសុំលើភូមិសាស្ត្រខេត្ត”។
មុននេះ ប្រជាជនឬអាជីវកម្មអាចដាក់ពាក្យស្នើសុំបាននៅស្ថាប័នចុះបញ្ជីដីធ្លីដែលមានសមត្ថកិច្ចតាមព្រំប្រទល់រដ្ឋបាលនៅកន្លែងមានក្បាលដី។ ប៉ុន្តែ តាមបទប្បញ្ញត្តិថ្មី ប្រសិនបើអនុវត្តបែបបទចុះបញ្ជីដីធ្លីបានចែងត្រង់កថាខណ្ឌ ៣ និងកថាខណ្ឌ ៤ មាត្រា ២១ នៃអនុក្រឹត្យលេខ ១០១/២០២៤/NĐ-CP (រួមមាន៖ ចុះបញ្ជីកម្មសិទ្ធិដីធ្លី ចុះបញ្ជីទ្រព្យសម្បត្តិផ្សេងៗដែលភ្ជាប់ជាមួយដីផ្តល់ឬធ្វើបច្ចុប្បន្នភាពវិញ្ញាបនបត្រ…) អ្នកដាក់សំណុំលិខិតមានសិទ្ធិជ្រើសរើសទីតាំងទទួលសំណុំលិខិតនៅអង្គភាពណាមួយនៅក្នុងខេត្តឬក្រុង...។
កថាខណ្ឌ ៣ និងកថាខណ្ឌ ៤ នៃអនុក្រឹត្យលេខ ១០១/២០២៤/NĐ-CP បានកំណត់ដូចខាងក្រោម៖
(១) ចុះបញ្ជីដីធ្លី ទ្រព្យសម្បត្តិដែលភ្ជាប់ជាមួយដីលើកដំបូង (ត្រង់កថាខណ្ឌ ៣ មាត្រា ២១ នៃអនុក្រឹត្យលេខ ១០១/២០២៤/NĐ-CP)។
- បុគ្គលនៅក្នុងប្រទេសជនជាតិវៀតណាមដែលរស់នៅប្រទេសក្រៅជាពលរដ្ឋវៀតណាម សហគមន៍ប្រជាពលរដ្ឋ៖
ដាក់ពាក្យស្នើសុំនៅភ្នាក់ងារច្រកចេញចូលតែមួយ តាមសេចក្តីកំណត់របស់គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត (រួមមានថ្នាក់ខេត្ត ថ្នាក់ស្រុក ឬថ្នាក់ឃុំ)។
- អង្គការក្នុងប្រទេស អង្គការសាសនា អង្គការដែលមានមុខងារកិច្ចការបរទេស អង្គការសេដ្ឋកិច្ចមានទុនវិនិយោគពីបរទេស អ្នកមានដើមកំណើតវៀតណាមរស់នៅប្រទេសក្រៅ៖
ជ្រើសរើសដាក់ពាក្យនៅ៖
- ភ្នាក់ងារច្រកចេញចូលតែមួយ ឬក៏ការិយាល័យចុះបញ្ជីដីធ្លី។
(២) ចុះបញ្ជីផ្លាស់ប្តូរដីធ្លី ទ្រព្យសម្បត្តិដែលភ្ជាប់ជាមួយដី (ត្រង់កថា ខណ្ឌ ៤ មាត្រា ២១ នៃអនុក្រឹត្យលេខ ១០១/២០២៤/NĐ-CP)- បុគ្គល សហគមន៍ប្រជាពលរដ្ឋ អាចជ្រើសរើសដាក់ពាក្យនៅ៖
- ភ្នាក់ងារច្រកចេញចូលតែមួយ (ថ្នាក់ខេត្ត/ស្រុក/ឃុំ)
- ការិយាល័យចុះបញ្ជីដីធ្លី
- សាខាការិយាល័យចុះបញ្ជីដីធ្លី។
- អង្គការ បុគ្គលនៅប្រទេសក្រៅ អង្គការសេដ្ឋកិច្ចមានទុនវិនិយោគពីបរទេស៖ ដាក់ពាក្យស្នើសុំនៅភ្នាក់ងារច្រកចេញចូលតែមួយ ឬក៏ការិយាល័យចុះបញ្ជីដីធ្លី។
- អ្នកទទួលផ្ទេរកម្មសិទ្ធិប្រើប្រាស់ដីធ្លី សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិដែលភ្ជាប់ជាមួយដី៖ អនុវត្តតាមការជ្រើសរើសរបស់ភាគីទទួលនិងដាក់ពាក្យស្នើសុំនៅទីតាំងណាមួយក្នុងចំណោមទីតាំងដូចពោលខាងលើ៕
យោង៖ https://luatvietnam.vn-មុនី