ឆ្ពោះទៅកាន់ខួបអនុស្សាវរីយ ១០០ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២៥) មានសកម្មភាពប្រកបដោយទ្រង់ទ្រាយ និងអត្ថន័យជាច្រើន បាននិងកំពុងប្រព្រឹត្តឡើងក្នុងទូទាំងប្រទេស បង្កើតបរិយាកាសរំភើបរីករាយក្នុងមជ្ឈដ្ឋានសារព័ត៌មាននិងមហាជន។ 
ថ្នាក់ដឹកនាំក្រុងកឹងធើ ថតរូបអនុស្សាវរីយ៍ជាមួយអ្នកសារព័ត៌មាន អ្នកនិពន្ធដែលទទួលពានរង្វាន់ និងអ្នកតំណាងចូលរួមពិធីជំនួបមុខអនុស្សាវរីយ៍ ១០០ ឆ្នាំ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១/៦/១៩២៥ - ២១/៦/២០២៥); បូកសរុបនិងជូនរង្វាន់សារព័ត៌មាន ផាងង៉ុកហៀង លើកទី១៤ក្រុងកឹងធើ ឆ្នាំ ២០២៤-២០២៥។ រូបថត៖ អាញយុង
នៅរដ្ឋធានីហាណូយ សមាគមអ្នកសារព័ត៌មាន ទូទាំងប្រទេស ឆ្នាំ២០២៥ បានទាក់ទាញការចាប់ អារម្មណ៍ពិសេស ជាមួយនឹងបរិយាកាសដាក់បង្ហាញ ពហុព័ត៌មាន ការតាំងពិព័រណ៍សមិទ្ធផលសារព័ត៌មាន រួមជាមួយនឹងចង្កោមវេទិកាបធានបទ ស្ដីពីផ្លាស់ប្ដូរ ឌីជីថល បញ្ញាសិប្បនិម្មិត សារព័ត៌មានវ័យក្មេង គ្រប់គ្រងការិយាល័យនិពន្ធទំនើប។ល។ នេះជាឱកាសសម្រាប់ស្ថាប័នសារព័ត៌មានទូទាំងប្រទេសរួមគ្នាងាក ក្រោយមើលដំណើរការ ១០០ ឆ្នាំនិងចែករំលែកបទ ពិសោធន៍ផ្លាស់ថ្មី។ ចំណុចស្នូលសំខាន់គឺពិធីខួបអនុស្សាវរីយ៍ថ្នាក់ជាតិ និងពិធីប្រគល់រង្វាន់សារព័ត៌មាន ថ្នាក់ជាតិលើកទី ១៩ ដែលគ្រោងនឹងប្រព្រឹត្តឡើងនាថ្ងៃទី ២១ ខែមិថុនា នៅរដ្ឋធានីហាណូយ សំដៅ លើកតម្កើងអត្ថបទឆ្នើមនិងការរួមចំណែកគំរូក្នុងអាជីពសារព័ត៌មាន។
នៅភូមិភាគនានា បរិយាកាសខួបអនុស្សាវរីយ៍ក៏ ប្រព្រឹត្តឡើងយ៉ាងពុះពោរនិងច្រើនបែបយ៉ាងផងដែរ។ តាមខេត្តនានា មានដូច៖ សុកត្រាំង ឡុងអាង ក្រុងកឹងធើនិងខេត្ត ក្រុងជាច្រើនទៀត ក៏បានរៀបចំពិធីជួបជុំ តាំងពិព័រណ៍រូបថត - ឯកសារ ប្រជុំពិភាក្សាវិជ្ជាជីវៈ លើកតម្កើងអ្នកកាសែតលេចធ្លោ ដោះដូរសិល្បៈ - កីឡា។ល។ រួមចំណែកធ្វើឱ្យសាយភាយស្មារតីអាជីព សារព័ត៌មាន និងផ្សារភ្ជាប់ជាមួយនឹងអ្នកកាសែតជំនាន់ក្រោយ។ ចំពោះស្ថាប័នកាសែតមជ្ឈិមនិងភូមិភាគនានា ក៏ជំរុញការផ្សព្វផ្សាយដោយរូបភាពជាច្រើន មានដូច៖ ទំព័រឯកទេស មាតិកាជំនាញពិសេស ភាពយន្តឯកសារ ការបោះពុម្ពឌីជីថល បង្កើតចំណុចសំខាន់សារគមនាគមន៍ ស្ដីពីតួនាទីរបស់សារព័ត៌មាន បដិវត្តន៍ក្នុងបុព្វហេតុបដិវត្តន៍វៀតណាម។
រយៈពេល ១០០ ឆ្នាំកន្លង សារព័ត៌មានបដិវត្តន៍ វៀតណាម តែងដើរតួនាទីឈានមុខលើរណសិរ្សសតិ អារម្មណ៍ - វប្បធម៌ ជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋនិងប្រជាជន។ ខួបអនុស្សាវរីយ៍មួយសតវត្សនៃសារព័ត៌មាន មិនត្រឹមតែជាឱកាសរំលឹកឡើងវិញអតីតកាលប៉ុណ្ណោះទេ នៅទាំងជាពាក្យពេចន៍សន្យាបន្តការច្នៃប្រតិដ្ឋ និង លើកកម្ពស់គុណភាព ពីព្រោះវិស័យសារព័ត៌មាន ឯកទេស ទំនើបនិងមនុស្សធម៌ក្នុងសម័យឌីជីថលទៀតផង៕
ថាញឡុង - ថាច់ធី