17/06/2025 - 08:39

អភិរក្ស​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ 

តាម​ថេរ​ដី​កា​ព្រះ​តេជ​ព្រះ​គុណ​ លី​ហ៊ុង សមា​ជិក​ក្រុម​ប្រឹក្សា​អភិបាល​ អនុប្រ​ធាន​គណៈ​អភិ​បាល​និង​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​នីតិ​កម្ម​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង​ សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ផ្តុំ​កម្លាំង​ឧបត្ថម្ភ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្បធម៌​ប្រ​ពៃណី។​

​ សាស្ត្រាស្លឹក​រឹត។​

ឆ្លង​តាម​រយៈ​នោះ​ ប្រ​ចាំ​ការ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ តែង​ចលនា​ ផ្សព្វ​ផ្សាយ​ ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​និង​បណ្តា​វត្ត​ពុទ្ធ​សា​សនា​ទក្ខិណ​និកាយ​ខ្មែរ​ អភិ​រក្ស​នូវ​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​ដូច៖ បួស​សង​គុណ​តាម​ប្រ​ពៃ​ណី បោះ​ទូក​-ង​ខ្នាត​តូច​ចំ​នួន​៨​គ្រឿង​ សម្រាប់​បម្រើ​ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ បង្កើត​ក្រុម​របាំប្រ​ពៃ​ណី ឆៃ​យុាំ ភ្លេង​ពិណ​ពាទ្យ​ សម្លៀក​បំ​ពាក់​ក្នុង​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ បង្រៀន​អក្សរ​ខ្មែរ​ បង្រៀន​ចម្លាក់​ក្បូរ​ក្បាច់​ ចម្លាក់​ឈើ​ គូរ​គំ​នូរ​វិចិត្រ​កម្ម​៘ ប្រ​ចាំ​ការ​អចិន្ត្រៃយ៍​នៃ​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ថែម​ទាំង​ចលនា​វត្ត​នា​នា​ តាម​ខណ្ឌ​ ស្រុក​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូន​ៗ​ក្នុង​មួយ​ឆ្នាំ​ៗ​ជិត​ ៣០០ នាក់ ដើម្បី​រក្សា​ភា​សា​និង​អក្សរ​សាស្ត្រ​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង។​ ក្រោយ​ពី​រៀន​មួយ​លើកៗ​ សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​រៀប​ចំ​ពិនិត្យ​ដោយ​រូប​ភាព​ផ្សេង​ៗ​ ដូច៖ សន្ទនា​ សរ​សេរ​ អាន សូត្រ​ធម៌​ ស្វែង​យល់​ពី​ទំ​នៀម​ទម្លាប់​ វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ៘ បញ្ចប់​វគ្គ​សិក្សា​ជូន​លិខិត​បញ្ជាក់​ដល់​ប្អូន​ៗ​។​ បង​ស្រី​ហ្វិញ​ធី​សៅរ៍ នៅ​ទំ​នប់​តា​កែវ​ មណ្ឌល​ប៊ិញ​ឡើយ​ សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង​ ឱ្យ​ដឹង៖ “ខ្ញុំ​និយាយ​បាន​ តែមិន​ចេះ​អក្សរ​ខ្មែរ​ទេ​ ម្ល៉ោះ​ហើយ​មិន​អាច​បង្រៀន​កូន​បាន។​ អា​ស្រ័យ​ហេតុ​នេះ​ ខ្ញុំ​អរ​គុណ​ព្រះ​សង្ឃ​ណាស់​ ដែល​បាន​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ដើម្បី​កូន​ខ្ញុំ​មាន​ឱកាស​រៀន​ចេះ​និយាយ​ ចេះ​សរ​សេរ​អក្សរ​ខ្មែរ”។​

នា​រីជន​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ខ្នះ​ខ្នែង​អភិ​រក្ស​នូវ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។​

ព្រះ​តេជ​ព្រះ​គុណ​លី​ហ៊ុង មាន​ថេរ​ដី​កា​បន្ថែម៖ សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ក្រុង​កឹង​ធើ ថែម​ទាំង​ឧបត្ថម្ភ​សា​កល​វិទ្យា​ល័យ​កឹង​ធើនិង​អនុ​មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​បច្ចេក​ទេស​កឹង​ធើ ខ្នះ​ខ្នែង​ពង្រីក​នូវ​សកម្ម​ភាព៖ វប្ប​ធម៌​វិចិត្រ​សិល្បៈ​ សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​ពិធី​បុណ្យ​ប្រ​ពៃ​ណី​ វប្បធម៌​ម្ហូប​អា​ហារ​និង​រៀប​ចំ​ល្បែង​ប្រ​ជា​ប្រិយ​ផ្សេង​ៗ​ និង​តាំង​ពិ​ព័រណ៍​ឧប​ករណ៍​កសិ​កម្ម​៘ ពិ​សេស​ តាម​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ នៅ​ក្រុង​កឹង​ធើ រក្សា​និង​អភិរក្ស​វប្ប​ធម៌​អរូបី​ ដូច៖ សាស្រ្តា​ស្លឹក​រឹត ក្រាំង​កាវ​តារ ព្រះ​ត្រៃ​បិដក​ជា​ភា​សា​បាលី​- ខ្មែរ​ និង​សំ​ស្ក្រឹត​៘ តួ​យ៉ាង​ដូច​ វត្ត​ពោធិ​សំ​រោង​ កំ​ពុង​រក្សា​អភិ​រក្ស​សាស្រ្តា​ស្លឹក​រឹត​ជា​ច្រើន​ខ្សែ។​ ដោយ​ឡែក​ គឺវ​ត្តពិទូ​ឃោ​សរ​ង្សី​និង​វត្ត​មុនី​រង្សី​ ស្ថិត​នៅ​ខណ្ឌ​និញ​កេវ​ តែង​អភិរក្ស​​និង​ពង្រីក​នូវ​តម្លៃ​វប្បធម៌​ ស្ថាបត្យ​កម្ម​ក្បូរ​ក្បាច់​ រចនា​ ជា​និមិត្ត​រូប​របស់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​ តែង​មាន​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ ទស្សនា​កម្សាន្ត​នៅ​ក្រុង​កឹង​ធើ៕​

                                 ហា​ថាញ- លី​សៀ

ចែករំលែកអត្ថបទ