17/06/2025 - 08:39

កសាង​សាខា​បក្ស​យោ​ធា​រឹង​មាំ 

កសាង​សាខា​បក្ស​យោ​ធា​រឹង​មាំ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច វប្ប​ធម៌​សង្គម​នៅ​ភូមិ​ភាគ គឺ​ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ ត្រូវ​បាន​សា​ខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹប​ងាយ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។

  លោក​ង្វៀង​វ៉ាន់​តុង អនុ​លេខា​សាខា​បក្ស ប្រ​ធាន​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹប​ងាយ (ឈរ​កណ្តាល) ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​យុវ​ជន​ចូល​បម្រើ​កង​ទ័ព។ 

លោក​ង្វៀង​វ៉ាន់​តុង អនុ​លេខា​សា​ខា​បក្ស ប្រ​ធាន​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹប​ងាយ ឱ្យ​ដឹង៖ “ដើម្បី​សា​ខា​បក្ស​រឹង​មាំ ត្រូវ​រក្សា​ខ្ជាប់​សាម​គ្គី​ភាព ឯក​ភាព​ខ្ពស់​ក្នុង​ផ្ទៃ​ក្នុង; បក្ខ​ជន​គ្រប់​រូប​គប្បី​លត់​ដំ ខិត​ខំ​ប្រឹង​ប្រែង​ស្វ័យ​សិក្សា ត្រូវ​ចេះ​រួម​កម្លាំង​អនុវត្ត​ភារ​កិច្ច​រួម​របស់​សមូហ​ភាព។ ដើម្បី​សម្រេច​បាន​កត្តា​ទាំង​នេះ សា​ខា​បក្ស​តែង​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​កិច្ច​ការ​កម្មា​ភិបាល ធ្វើ​សេនា​ធិការ​ដោយ​ផ្ទាល់​ជូន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស ជ្រើស​រើស​ប្រ​ភព​សម្រាប់​បណ្តុះ​បណ្តាល​កម្មា​ភិបាល​ដែល​មាន​សមត្ថ​ភាព​និង​ចំ​ណេះ​ដឹង​គ្រប់​គ្រាន់ ដើម្បី​បោះ​ឆ្នោត​ជ្រើស​ចូល​គណៈ​ប្រតិ​បត្តិ​ការ​សាខា​បក្ស មុខ​តំ​ណែង​ប្រ​ធាន​កង​អនុ​សេនា​តូច ប្រ​ធាន​ក្រុម ប្រ​ធាន​កង​យោ​ធា​ភូមិ សុទ្ធ​តែ​ស្នើ​សូម​យោ​បល់​ចង្អុល​ការ​ពី​គណៈ​កម្មា​ធិការ​បក្ស និង​លើក​សំ​ណើ​ទៅ​ថ្នាក់​លើ​ត្រូវ​តាម​បែប​បទ។ បច្ចុប្បន្ន សា​ខា​បក្ស​បាន​អនុវត្ត​ផ្នែក​ទន់​សៀវ​ភៅ​បង្កាន់​ដៃ​បក្ខ​ជន​អេ​ឡិច​ត្រូ​និក ដល់​បក្ខ​ជន​ទាំង​អស់​ក្នុង​សា​ខា​បក្ស​ត្រូវ​តាម​សេចក្តី​កំ​ណត់”។

សា​ខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹប​ងាយ ជួយ​ប្រ​ជា​ជន​កាប់​ឆ្ការ​គុម្ពោត​ព្រៃ។

សាខា​បក្ស​នៃ​គណៈ​យោ​ធា​ឃុំ​តឹប​ងាយ នៅ​ទាំង​មាន​វិធាន​ការ​គ្រប់​គ្រង លត់​ដំ លើក​កម្ពស់​តួនា​ទី ឈាន​មុខ​និង​គំរូ​របស់​បក្ខ​ជន រៀង​រាល់​ឆ្នាំ សា​ខា​បក្ស​តែង​ចាត់​ភារៈ​ឱ្យ​បក្ខ​ជន​ទាំង ១០០% ទទួល​បន្ទុក​លើ​គ្រប់​វិស័យ; ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស ចង្អុល​ការ​សហ​ការ​ជា​មួយ​សា​ខា​បក្ស​អនុវត្ត​ល្អ​ការ​ងារ​បង្កើត​ប្រ​ភព និង​ពង្រីក​បក្ខ​ជន​ក្នុង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ កង​កម្លាំង​កំ​ណែន​បម្រុង​និង​ប្រ​ភព​ជម្រើស​ទ័ព​ប្រ​ចាំ​ឆ្នាំ។ លទ្ធ​ផល អា​ណត្តិ​កាល ២០២២- ២០២៥ សា​ខា​បក្ស​ពង្រីក​បក្ខ​ជន​បាន​៩​នាក់ សម្រេច ១៥០% នៃ​ភាគ​កម្រិត​តាម​សេចក្តី​សម្រេច​ចិត្ត; អនុវត្ត​ម៉ឺង​ម៉ាត់​បទ​ប្បញ្ញត្តិ​លេខ ២១៣​-QĐ/TW របស់​ការិ​យាល័យ​នយោ​បាយ “អំពី​ភារ​កិច្ច​របស់​បក្ខ​ជន​ដែល​កំ​ពុង​បំ​ពេញ​ការ​ងារ តែង​រក្សា​ទំ​នាក់​ទំ​នង​ជា​មួយ​អង្គ​ការ​បក្ស​និង​ប្រ​ជា​ជន​នៅ​កន្លែង​ស្នាក់​នៅ។

យុទ្ធ​ជន​គឹម​ថាយ​សឹម កង​ប្រ​ជា​ស្វ័យ​ត្រាណ ភូមិ​ង៉ាយ​ហ្វា ឱ្យ​ដឹង៖ “កំ​ណត់​ច្បាស់​ចូល​បក្ស​គឺ​ជា​កិត្តិ​យស ដូច្នេះ ខ្ញុំ​លត់​ដំ​គ្រប់​ផ្នែក។ ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​វិជ្ជា​ជីវៈ ខ្ញុំ​តែង​ធ្វើ​ជា​គំរូ មិន​ខ្លាច​លំ​បាក​ អនុវត្ត​សម្រេច​ល្អ​សម្រេច​ឆ្នើម​ភារ​កិច្ច”។

សាខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹប​ងាយ បច្ចុប្បន្ន មាន​បក្ខ​ជន ១៦ រូប រក្សា​បាន​ល្អ​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​ខែ ដាក់​ចេញ​ភារ​កិច្ច​សកម្ម​ភាព​ប្រ​ចាំ​ខែ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ​គោល​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ជីវ​ភាព​បក្ស។ សា​ខា​បក្ស​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តឹប​ងាយ តែង​ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ អនុ​វត្ត​ល្អ​នូវ​ការ​ងារ​កសាង​តំ​បន់​ការ​ពារ​ក្នុង​ស្ថាន​ភាព​ថ្មី កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ រួម​ចំ​ណែក​ដ៏​សំ​ខាន់​ក្នុង​ការ​កសាង​សា​ខា​បក្ស​យោ​ធា​រឹង​មាំ៕

                                 សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ