ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

17/06/2025 - 08:36

ស្រុក​ទ្រី​តូង សម្រេច​រួច​រាល់​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម 

ទ្រី​តូង​ជា​ស្រុក​តំ​បន់​ភ្នំ ព្រំ​ដែន និង​ជន​ជាតិ​របស់​ខេត្ត​អាង​យ៉ាង ហើយ​ជា​ស្រុក​មួយ​ក្នុង​ចំ​ណោម​ស្រុក​ក្រី​ក្រ​ទាំង ៧៤ ក្នុង​ទូទាំង​ប្រ​ទេស មាន​ប្រ​ជា​ជន​ប្រ​មាណ ៣៤% ជា​ជន​រួម​ជាតិ​ភាគ​តិច។ ដើម​ឆ្នាំ ២០២៥ ទូ​ទាំង​ស្រុក​នៅ​មាន​ប្រ​ជា​ជន​ក្រី​ក្រ ៤.៩៧៣ គ្រួ​សារ ប្រ​កៀក​បន្ទាត់​ក្រ ស្រូប​អត្រា ១៤,៨៧% ។ ដោយ​ឡែក​គ្រួ​សារ​ដែល​មាន​តម្រូវ​ការ​ឧបត្ថម្ភ​លំ​នៅ​ឋាន​គឺ ១.៣៣៦ គ្រួ​សារ ក្នុង​នោះ​មាន ១.២៩៣ គ្រួ​សារ​ដែល​សង់​ថ្មី​និង ៤៣ គ្រួ​សារ​ជួស​ជុល។ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​គឺ​៣៩​គ្រួ​សារ; គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​គឺ ៥៩១ គ្រួ​សារ; គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ​ក្រៅ​កម្ម​វិធី​ទិស​ដៅ​ជាតិ​គឺ ៧០៦ គ្រួ​សារ។

​ភូមិ​ភាគ​សរ​សើរ​និង​ជូន​រង្វាន់​បុគ្គល សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​អនុវត្ត​
កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម។

មក​ទល់​ពេល​នេះ ផ្ទះ​ត្រូវ​បាន​សាង​សង់​សម្រេច​រួច​រាល់ ១០០% និង​ដាក់​ឱ្យ​ប្រើ​ប្រាស់។ ផ្ទះ​សង់​ថ្មី ក្នុង​មួយ​ខ្នងៗ មាន​ទំ​ហំ​ផ្ទៃ​ដី​ចាប់​ពី ៣២ - ៩០ ម៉ែត្រ​កា​រ៉េ ធា​នា “៣​រឹង” ដោយ​មាន​ជញ្ជាំង​ឥដ្ឋ ដំ​បូល​ប្រក់​សង្ក័សី ធារ​ក្រាល​ថ្ម មាន​បន្ទប់​អនា​ម័យ; ថវិកា​សាង​សង់​ពី ៦០​-១៦០ លាន​ដុង​/ខ្នង។ ក្នុង​នោះ ប្រ​ភព​ទុន​មជ្ឈិម​និង​គណៈ​ចង្អុល​ការ​កម្ម​វិធី​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម គ្រប់​លំ​ដាប់​ថ្នាក់​បាន​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​សង់​ថ្មី​គឺ ៦០ លាន​ដុង/​ខ្នង ជួស​ជុល​គឺ ៣០ លាន​ដុង។ ថវិកា​ដែល​សាង​សង់​សម្រាប់​កម្ម​វិធី​ខាង​លើស​រុប​ជាង ៧៩,៧ ពាន់​លាន​ដុង៕

  យោង៖ កា​សែត​អាង​យ៉ាង - លី​សៀ

ចែករំលែកអត្ថបទ