នៅខេត្តបាកលីវ ក្នុងក្របខ័ណ្ឌសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ ២០២៥ លោកហ្វាងដាវកឿង អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានទទួលជួបនិងធ្វើការជាមួយលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំអង្គភាពសមត្ថកិច្ចនៃភាគីទាំងពីរផងដែរ។

គណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយនឹងគណៈកម្មាធិការ
ប្រជាជនខេត្តបាកលីវ ។ រូបថត៖ លីធាន
ក្នុងឱកាសជួបធ្វើការនេះ អនុរដ្ឋមន្ត្រី ហ្វាងដាវកឿង បានគូសបញ្ជាក់សប្តាហ៍វប្បធម៌ កម្ពុជានៅខេត្តបាកលីវ និងវិញឡុង គឺជាសកម្មភាពមានអត្ថន័យដ៏សំខាន់ រួមចំណែកពង្រឹងចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង វប្បធម៌នៃប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រីជឿជាក់ថា សកម្មភាពក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍នេះ នឹងបន្តធ្វើឱ្យចំណងមិត្តភាព ការយល់ដឹង និងផ្សារភ្ជាប់រវាងប្រជាជនប្រទេសទាំងពីរវៀតណាម - កម្ពុជាកាន់តែជ្រាលជ្រៅជាងទៀត។
ថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ លោកជំនាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងហ្មត់ចត់របស់វៀតណាមក្នុងការត្រៀមបម្រុង និងរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅខេត្តបាកលីវនិងវិញឡុង។ រយៈពេលកន្លង កិច្ចសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និងកម្ពុជា សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ឆ្លុះបញ្ចាំងតាមរយៈកម្មវិធីដោះដូរ ដូចជាសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២៣ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៤ ជាដើម សកម្មភាពដោះដូរវប្បធម៌សិល្បៈបន្តជាស្ពានតភ្ជាប់ពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរ។
អំពីទិសដៅកិច្ចសហប្រតិបត្តិការក្នុងពេលខាងមុខភាគីទាំងពីរបានឯកភាពបន្តអនុវត្តមានប្រសិទ្ធភាពនូវផែនការសហប្រតិបត្តិការវប្បធម៌វៀតណាម-កម្ពុជា ដំណាក់កាល ២០២៣- ២០២៧ ក្នុងនោះ សហការរៀបចំសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២៦។ ភាគីទាំងពីរបានសន្យាបន្តឧបត្ថម្ភគាំទ្រ និងបញ្ជូនគណៈប្រតិភូចូលរួមនូវព្រឹត្តិការណ៍វប្បធម៌អន្តរជាតិដែលរៀបចំនៅប្រទេសនីមួយៗ ក្នុងនោះ មានមហោស្រពសិល្បៈអាស៊ាន មហោស្រពរាំតុក្កតាអន្តរជាតិ និងមហោស្រពភាពយន្តអន្តរជាតិ ហាណូយ ឆ្នាំ២០២៦។
បញ្ចប់កិច្ចជំនួបធ្វើការនេះ ភាគីទាំងពីរបានអំណះអំណាងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដោះដូរវប្បធម៌ ពូនជ្រំចំណងសាមគ្គីភាពមិត្តភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ពិធីបើកសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២៥ បានប្រព្រឹត្តឡើងជាផ្លូវការនៅល្ងាចថ្ងៃទី ១០ ខែមិថុនា នៅមជ្ឈមណ្ឌលវប្បធម៌ខេត្តបាកលីវ។ សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនិងបានរៀបចំឡើងតាម “ផែនការសហប្រតិបត្តិការអំពីវប្បធម៌ និងសិល្បៈរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម ដំណាក់កាល ២០២៣- ២០២៧”។ សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំនេះ បានប្រព្រឹត្តឡើងនៅខេត្តបាកលីវនិងវិញឡុង ដើម្បីឧទ្ទេសនាមដល់ប្រជាជនវៀតណាមអំពីខឿនវប្បធម៌ដ៏ពិសេសរបស់ប្រទេសកម្ពុជា។ ស្របគ្នានឹងកម្មវិធីសិល្បៈនៅខេត្តបាកលីវ សកម្មភាពវប្បធម៌កម្ពុជា ក៏បានប្រព្រឹត្តឡើងនៅខេត្តវិញឡុងផងដែរ ស្ថិតក្នុងសង្វាក់ព្រឹត្តិការណ៍ដោះដូរវប្បធម៌តំបន់ព្រំដែនវៀតណាម - កម្ពុជា បង្កលក្ខណៈជូនប្រជាជនតំបន់ព្រំដែននៃប្រទេសទាំងពីរបានដោះដូរ ឧទ្ទេសនាមនូវលក្ខណៈវប្បធម៌ដ៏ពិសេស រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជននៃប្រទេសទាំងពីរ៕
យោង៖ nhandan.vn - លីធាន - វិមាន