សាខាបក្ស៥ ចំណុះបក្ខភាគកាសែតកឹងធើ សហការជាមួយសមាគមសហព័ន្ធនារីស្រុកថើយឡាយ ក្រុងកឹងធើ រៀបចំកម្មវិធីជូនអាហារូបករណ៍ដល់សិស្សានុសិស្សជនជាតិខ្មែរ ឆ្នាំ២០២៥។

តំណាងសាខាបក្ស ៥ និងតំណាងសមាគមសហព័ន្ធនារីស្រុកថើយឡាយជូនអាហារូបករណ៍និងសម្ពៀតដល់សិស្សានុសិស្ស។
តាមរយៈនោះ សិស្សជនជាតិខ្មែរ ២០ នាក់ ដែលមានស្ថានភាពលំបាក ជម្នះលំបាករៀនពូកែ នៅឃុំឌិញម៉ូងនិងទ្រឿងថាញ់ ស្រុកថើយឡាយ បានទទួលអាហារូបករណ៍និងសម្ពៀតអាហារូបករណ៍មួយចំណែកៗតម្លៃគិតជាតម្លៃ ៧០០.០០០ ដុង។ ថវិកាអនុវត្តកម្មវិធី អាស្រ័យសាខាបក្ស៥ ចលនាសប្បុរសជននិងបក្ខជនក្នុងសាខាបក្សរួមវិភាគទាន។

តំណាងសាខាបក្ស ៥ និងតំណាងគណៈកម្មាធិការប្រជាជនឃុំឌិញម៉ូង ជូនអាហារូបករណ៍
និងសម្ពៀតដល់សិស្សានុសិស្ស។

អ្នកតំណាងថតរូបអនុស្សាវរីយ៍ជាមួយសិស្សានុសិស្សដែលទទួលអាហារូបករណ៍និងសម្ពៀត។
កម្មវិធីផ្តល់ជូនអាហារូបករណ៍ដូចពោលខាងលើ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយស្ថិតក្នុងកម្មវិធី "ជំរុញដំណើរប្អូនទៅសាលា" របស់សាខាបក្ស៥ អនុវត្តសំដៅគាំទ្រទម្រង់ប្រជាចលនាប៉ិនប្រសប់ ដែលគណៈកម្មាធិការបក្សកាសែតកឹងធើ បំផុសជាច្រើនឆ្នាំកន្លង។ ក្រៅពីការឧបត្ថម្ភថវិកាសិក្សា ៦០០.០០០ ដុង/ខែ ដល់និស្សិតម្នាក់ជាជនជាតិខ្មែរ កំពុងរៀននៅសាកលវិទ្យាល័យកឹងធើ ជាច្រើនឆ្នាំមក សាខាបក្ស៥ ថែមទាំងចលនាសប្បុរសជនជូនអំណោយនិងពិនិត្យជំងឺដោយឥតគិតថ្លៃដល់គ្រួសារដែលជួបការលំបាក; ជូនអាហារូបករណ៍ សិក្ខូបករណ៍និងកង់។ល។ ដល់សិស្សជម្នះលំបាក រៀនពូកែ ក្នុងនោះ មានសិស្សជនជាតិខ្មែរជាច្រើននៅក្រុងកឹងធើ ខេត្តអាងយ៉ាង។ល។ សរុបទឹកប្រាក់រាប់រយលានដុង៕
ហាត្រេវ-មុនី