ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/06/2025 - 10:31

កសាង​គម្រោង​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​រដ្ឋ​របស់​មន្ទីរ​ជន​ជាតិ និង​សាសនា ក្រោយ​ពី​រួម​បញ្ចូល​តែ​មួយ រួម​បញ្ចូល​ក្រុង​កឹង​ធើ ខេត្ត​សុក​ត្រាំង​និង​ខេត្ត​ហូវ​យ៉ាង 

ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​សុក​ត្រាំង មន្ទីរ​មហា​ផ្ទៃ​ខេត្ត​ហូវ​យ៉ាង បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ពិភាក្សា​និង​ឯក​ភាព​ខ្លឹម​សារ​នៃ​គ្រោង​ការ​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​រដ្ឋ​របស់​មន្ទីរ​ជន​ជាតិ​និង​សាសនា ក្រោយ​ពី​រួម​បញ្ចូល​តែ​មួយ រួម​បញ្ចូល​ក្រុង​កឹង​ធើ ខេត្ត​សុក​ត្រាំង​និង​ខេត្ត​ហូវ​យ៉ាង។

​  ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ ថ្លែង​យោ​បល់​ក្នុង​កិច្ច​ប្រ​ជុំ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ ថ្នាក់​ដឹក​នាំ​គ្រប់​មន្ទីរ​បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​ជន​ជាតិ សាសនា​និង​ការ​រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​រដ្ឋ​នា​បច្ចុប្បន្ន​នៃ​អង្គ​ភាព​នីមួយៗ ។ល។ អ្នក​តំ​ណាង​ទាំង​ឡាយ លើក​សំ​ណើ​ផ្អែក​លើ​មូល​ដ្ឋាន​មុខ​ងារ ភារ​កិច្ច​របស់​មន្ទីរ​ជន​ជាតិ​និង​សាសនា ការ​កសាង រៀប​ចំ​ប្រ​ព័ន្ធ​ចាត់​តាំង​រដ្ឋ ក្រោយ​ពី​រួម​បញ្ចូល​តែ​មួយ ធា​នា​សម្រិត​សម្រាំង កាត់​បន្ថយ​ដើម​ទង​ត្រឹម​ត្រូវ​តាម​ទិស​ដៅ​របស់​មជ្ឈិម សម​ស្រប​ជា​មួយ​ស្ថាន​ភាព​និង​លក្ខណៈ​របស់​ភូមិ​ភាគ; កំ​ណត់​ចំ​នួន​ជាក់​ស្តែង​នៃ​ប្រ​ព័ន្ធ​ចាត់​តាំង ឈ្មោះ​បន្ទប់​មុខ​ងារ ក៏​ដូច​ជា​ចំ​នួន​កម្មា​ភិបាល​ឱ្យ​សម​ស្រប ដើម្បី​រៀប​ចំ​នៅ​គ្រប់​ផ្នែក​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព…។

ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ក្រុង​កឹង​ធើ មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​សុក​ត្រាំង មន្ទីរ​មហា​ផ្ទៃ​ខេត្ត​ហូវ​យ៉ាង បាន​ឯក​ភាព​បន្ត​ការ​ដោះ​ដូរ​ព័ត៌​មាន សហ​ការ​យ៉ាង​ស្អិត​ល្មួត​ក្នុង​ដំ​ណាក់​ការ​ផ្សព្វ​ផ្សាយ​ជំ​ហាន​ជា​បន្ត​បន្ទាប់ ធានា​កសាង​គ្រោង​ការ​ផែន​ការ​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​គុណ​ភាព សម​ស្រប​ជា​មួយ​ស្ថាន​ភាព​ជាក់​ស្តែង​នៃ​ភូមិ​ភាគ​នី​មួយៗ រួម​ចំ​ណែក​ក្នុង​ការ​កសាង​ស្ថា​ប័ន​អនុវត្ត​ការ​ងារ​អភិ​បាល​កិច្ច​អំ​ពី​ជន​ជាតិ សាស​នា ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​និង​មាន​ប្រ​សិទ្ធ​ភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី៕

ង៉ុក​ក្វៀង​-មុនី 

ចែករំលែកអត្ថបទ