19/05/2025 - 10:15

បទប្បញ្ញត្តិ​គប្បី​ដឹង​ពេល​ឪពុក​ម្តាយ​ចង់​ផ្ទេរ​ឈ្មោះ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ទៅ​ឱ្យ​កូន ឆ្នាំ២០២៥ 

យោង​តាម​ចំ​ណុច a ប្រ​ការ ៣ មា​ត្រា ២៧ ច្បាប់​ភូមិ​បាល​ឆ្នាំ ២០២៤ នៅ​ពេល​អនុវត្ត​នីតិ​វិធី​ផ្ទេរ​ឈ្មោះ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ពី​ឪពុក​ម្តាយ​ទៅ​ឱ្យ​កូន គឺ​ត្រូវ​បញ្ជាក់​ដោយ​សារ​ការី​ឬ​បញ្ជាក់​កិច្ច​សន្យា​ផ្ទេរ​ជូន​ជា​អំ​ណោយ។

 ​​ រូប​ថត​ជា​ឧទា​ហរណ៍។

យោង​តាម​មាត្រា ៤០ ច្បាប់​សារ​ការី​ឆ្នាំ ២០១៤  ភាគី​ទាំង​សង​ខាង​ត្រូវ​ត្រៀម​នូវ​លិ​ខិត​ស្នាម​ដូច​ខាង​ក្រោម៖

ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី កម្ម​សិទ្ធិ​ផ្ទះ (សៀវ​ភៅ​ក្រ​ហម)។

ក្រ​ដាស​ស្នាម​ផ្ទាល់​ខ្លួន៖ អត្ត​សញ្ញាណ​ប័ណ្ណ លិខិត​ឆ្លង​ដែន។

សៀវ​ភៅ​គ្រួ​សារ។

ក្រដាស​ស្នាម​បញ្ជាក់​ពី​ទំ​នាក់​ទំនង​អា​ពាហ៍​ពិ​ពាហ៍ (លិខិត​អា​ពាហ៍​ពិពាហ៍)។

ក្រ​ដាស​ស្នាម​ផ្ទាល់​ខ្លួន៖ អត្ត​សញ្ញាណ​ប័ណ្ណ លិខិត​ឆ្លង​ដែន។

សៀវ​ភៅ​គ្រួ​សារ (ប្រ​សិន​បើ​មាន​បញ្ជី​គ្រួ​សារ​ដោយ​ឡែក)។

ក្រ​ដាស​ស្នាម​បញ្ជាក់​ពី​ទំ​នាក់​ទំនង​អា​ពាហ៍​ពិ​ពាហ៍ (ប្រ​សិន​បើ​មាន)។

ចំ​ណាំ៖ អ្នក​ត្រូវ​ត្រៀម​បន្ថែម​លិខិត​ស្នើ​សុំ​សារ​ការី (តាម​ទម្រង់​ដែល​មាន​ស្រាប់​នៅ​ការិ​យា​ល័យ​សារ​ការី)។

អនុវត្ត​សារ​ការី​ឬ​បញ្ជាក់​ភាគី​ទាំង​សង​ខាង​ទៅ​ការិ​យា​ល័យ​សារ​ការី ឬ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ (កន្លែង​ដែល​មាន​ក្បាល​ដី) ដើម្បី​អនុវត្ត​សារ​ការី​ឬ​បញ្ជាក់​កិច្ច​សន្យា ផ្ទេរ​ជូន​ជា​អំ​ណោយ។

បង់​ថ្លៃ​សេវា​សារ​ការី។

ប្រ​កាស​ពន្ធ​ថ្លៃ​សេវា​ចុះ​បញ្ជី​ប្រ​ថាប់​ត្រា​និង​ការ​ចុះ​បញ្ជី​ការ​ផ្លាស់​ប្តូរ​ដី។

នីតិវិធី​សម្រាប់​ការ​ប្រ​កាស​ពន្ធ ថ្លៃ​សេវា​ចុះ​បញ្ជី​ប្រ​ថាប់​ត្រា​និង​ការ​ចុះ​បញ្ជី​ការ​ផ្លាស់​ប្តូរ​ដី។

ជំ​ហាន​ទី ១៖ រៀប​ចំ​ឯក​សារ​អនុ​លោម​តាម​ប្រ​ការ ១ មា​ត្រា ៣០ អនុក្រឹត្យ​លេខ ១០១/២០២៤ ឯក​សារ​រួម​មាន​ដូច​ខាង ក្រោម៖

លិខិត​ចុះ​បញ្ជី​ការ​ផ្លាស់​ប្តូរ​ដី (តាម​ទម្រង់​លេខ ១១/ĐK)។

កិច្ច​សន្យា​ផ្ទេរ​ជូន​ជា​អំ​ណោយ​ដែល​មាន​សារ​ការី​ឬ​ការ​បញ្ជាក់។

ច្បាប់​ដើម​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី (សៀវ​ភៅ​ក្រ​ហម)។

ឯក​សារ​ពាក់​ព័ន្ធ (ប្រ​សិន​បើ​មាន)។

លិខិត​ប្រ​កាស​ពន្ធ​លើ​ប្រាក់​ចំ​ណូល​ផ្ទាល់​ខ្លួន (ទម្រង់​លេខ ០៣/BĐS-TNCN)។

លិខិត​ស្នាម​ជា​មូល​ដ្ឋាន​បញ្ជាក់​ពី​មុខ​សញ្ញា​បាន​លើក​លែង​បង់​ពន្ធ ចុះ​បញ្ជី​ប្រ​ថាប់​ត្រា (ប្រ​សិន​បើ​មាន)។

លិខិត​ប្រ​កាស​បង់​ពន្ធ​ចុះ​បញ្ជី​ប្រ​ថាប់​ត្រា (ទម្រង់​លេខ ០១/LPTB)។

ដាក់​ពាក្យ​ស្នើ​សុំ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ទី​តាំង​មួយ​ក្នុង​ចំ​ណោម​ទី​តាំង​ដូច​ខាង​ក្រោម៖

ភ្នាក់​ងារ​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត។

ការិ​យា​ល័យ​ចុះ​បញ្ជី​ដី​ធ្លី។

សាខា​ការិ​យា​ល័យ​ចុះ​បញ្ជី​ដី​ធ្លី។

ទទួល​ដោះ​ស្រាយ និង​ផ្តល់​លទ្ធ​ផល​ស្ថា​ប័ន​ទទួល​ឯក​សារ។

បំ​ពេញ​កា​តព្វ​កិច្ច​ហិរញ្ញ​វត្ថុ (ប្រ​សិន​បើ​មាន)។

ទទួល​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី សិទ្ធិ​កាន់​កាប់​ផ្ទះ និង​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​ដែល​ភ្ជាប់​ទៅ​នឹង​ដី​ដែល​បាន​បញ្ជាក់​ការ​ផ្លាស់​ប្តូរ​ឬ​ប័ណ្ណ​កម្ម​សិទ្ធិ​ថ្មី ប្រ​សិន​បើ​ប័ណ្ណ​ចាស់​គ្មាន​កន្លែង​សម្រាប់​បញ្ជាក់​ការ​ផ្លាស់​ប្តូរ។

តើ​ត្រូវ​ចំ​ណាយ​ពេល​ប៉ុន្មាន ដើម្បី​ផ្ទេរ​ឈ្មោះ​លើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី ?

យោង​តាម​ចំ​ណុច a ប្រ​ការ ២ មាត្រា ២២ អនុ​ក្រឹត្យ​លេខ ១០១​/២០២៤​/NĐ-CP ពេល​វេលា​ដើម្បី​ដោះ​ស្រាយ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​អំពី​អ្នក​ប្រើ​ប្រាស់​ដីធ្លី និង​កម្ម​សិទ្ធិ​ករ​នៃ​ទ្រព្យ​សម្បត្តិ​ដែល​ភ្ជាប់​ជា​មួយ​ដី​គឺ​មិន​លើស​ពី ១០ ថ្ងៃ​ធ្វើ​ការ។

ប្រ​សិន​បើ​ការ​ផ្ទេរ​ឈ្មោះ​លើ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីពី ឪពុក​ម្តាយ​ទៅ​ឱ្យ​កូន​នៅ​ឃុំ​តំ​បន់​ភ្នំ កោះ តំ​បន់​ដាច់​ស្រ​យាល តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក ឬ​លំ​បាក​ខ្លាំង ពេល​វេលា​គឺ មិន​លើស​ពី​២០ ថ្ងៃ​ធ្វើ​ការ (កើន​ឡើង ១០ ថ្ងៃ ធ្វើ​ការ​បើ​ធៀប​នឹង​ធម្ម​តា)៕

យោង​តាម៖ giadinh.suckhoedoisong.vn -  ប្រែ​សម្រួល៖ សុផន

 

ចែករំលែកអត្ថបទ