ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/05/2025 - 10:08

ក្រុង​កឹង​ធើ៖

បូកស​រុប​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព-ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ 

បញ្ជា​ការ​ដ្ឋាន​យោ​ធា​ក្រុង​កឹង​ធើ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​កើ-ដ ទើប​សហ​ការ​រៀប​ចំ​កិច្ច​ប្រ​ជុំ​បូក​សរុប​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៥។

 ​ សម​មិត្ត ង្វៀង​ធីង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៥។

បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១១ ខែ​មេ​សា។ កម្មា​ភិបាល យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ក្រុង បាន​ចូល​រួម​សម្អាត​ខ្លោង​ទ្វារ​និង​របង​វត្ត​សេតុត្តរ (ទី​ប្រ​ជុំ​ជន​កើ-ដ) កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប​តាម​ដង​ផ្លូវ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​ថើយ​ស្វឹង ដោយ​មាន​ប្រ​វែង​សរុប​១២.​៩០០​ម៉ែត្រ។ គណៈ​កម្ម​ការ​រៀប​ចំ​បុណ្យ ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ បាន​រៀប​ចំ​ធ្វើ​ការ​ពិ​និត្យ​ជំ​ងឺ ផ្តល់​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ជូន​ផ្ទះ មិត្ត​រួម​កង ផ្ទះ​មនោស​ញ្ចេត​នា​និង​ផ្ទះ​បដិការ​គុណ​មិត្ត​រួម​កង ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក ជូន​អា​ហា​រូប​ករណ៍​និង​កង់​ដល់​សិស្ស​ដែល​ជម្នះ​ការ​លំ​បាក​រៀន​ពូកែ​ជា​ដើម។ ទន្ទឹម​នឹង​នោះ រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌-សិល្បៈ ដោះ​ដូរ​រវាង​កម្មា​ភិបាល យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ សមា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន​និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។ ថវិកា​អនុវត្ត​នូវ​សំ​ណង់​និង​រៀប​ចំ​សកម្ម​ភាព បម្រើ​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​-ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៥ សរុប​ជាង ២,៣ ពាន់​លាន​ដុង ក្នុង​នោះ សង្គ​មូប​នីយ​កម្ម​ជាង ១,៤ ពាន់​លាន​ដុង។

ស្រប​ក្នុង​ឱកាស​នេះ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បាន​ជូន​ប័ណ្ណ​សរ​សើរ​ដល់​សមូហ​ភាព និង​បុគ្គល​ចំ​នួន​១៨ ដោយ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព - ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ២០២៥៕

  ផាមទ្រុង-វិមាន

ចែករំលែកអត្ថបទ