គណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង ទើបប្រជុំអនុម័តិលទ្ធផលត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេចលេខ ១៨៩៨/QĐ-TTg ចុះថ្ងៃទី ២៨/១១/២០១៧ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្តល់សច្ចាប័នលើគម្រោងឧបត្ថម្ភ សកម្មភាពសមភាពយេនឌ័រនៅតំបន់ជនរួមជាតិភាគតិច ដំណាក់កាល ២០១៨- ២០២៥ លើភូមិសាស្ត្រខេត្តគៀងយ៉ាង។

លោកយ័ញញ៉ សមាជិកគណៈប្រចាំការ ប្រធានគណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជន
ខេត្តគៀងយ៉ាង ថ្លែងយោបល់ក្នុងកិច្ចប្រជុំ។
តាមរយៈការត្រួតពិនិត្យ គណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង សង្កេតឃើញថា ការងាររៀបចំផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ១៨៩៨/QĐ-TTg ត្រូវបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ផ្តោតការយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួយដើម្បីដំណើរការ។ គ្រប់គណៈ ផ្នែក ភូមិភាគ រៀបចំអនុវត្តល្អទិសដៅតាមសេចក្តីសម្រេចគួបផ្សំនឹងភាគកម្រិតអំពីសមភាពយេនឌ័រដាក់ក្នុងភាគកម្រិតសកម្មភាព ជំនាញរបស់គ្រប់គណៈផ្នែក និងផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ ព្រមទាំងផ្សព្វផ្សាយតាមប្រព័ន្ធផ្សាយសំឡេងរបស់ភូមិភាគ រៀបចំបញ្ចាំងភាពយន្ត វីដេអូ កិច្ចប្រជុំផ្សព្វផ្សាយ អប់រំច្បាប់នៅក្នុងភូមិមណ្ឌលក្រុង; បោះពុម្ពខិត្តប័ណ្ណជាឧភយភាសាវៀត-ខ្មែរចំនួន ១.២០០ សន្លឹក បោះពុម្ពឯកសារពាក់ព័ន្ធអំពីភេទនិងសមភាពយេនឌ័រ ដើម្បីចែកចាយដល់ប្រជាជនចំនួន ១.៣០០ច្បាប់។ មន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង នៅទាំងសហការជាមួយសមាគមសហព័ន្ធនារីខេត្តគៀងយ៉ាងបង្កើតក្លិបនារីអនុវត្តសមភាពយេនឌ័រនៅឃុំប៊ិញយ៉ាង (ហងឌឹក); គួបផ្សំបង្កើតទម្រង់ចំនួន ៥ អំពីសមភាពយេនឌ័រនៅតំបន់ជនរួមជាតិភាគតិច...។
តាមរយៈការត្រួតពិនិត្យ គណៈជនជាតិនៃក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង សំណូមពរដល់មន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង រៀបចំវគ្គហ្វឹកហ្វឺន បំប៉នជាប្រចាំ ផ្សព្វផ្សាយអំពីសមភាពយេនឌ័រដល់កម្មាភិបាល បុគ្គលិក អ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិភាគតិច; បង្កើនការផ្សព្វផ្សាយនៅតាមសាលាជនជាតិអន្តេវាសិក; បំពេញបន្ថែមឯកសារផ្សព្វផ្សាយអំពីសមភាពយេនឌ័រដល់ភូមិភាគនានា សំខាន់គឺឯកសារផ្សព្វផ្សាយជាឧភយភាសាវៀត-ខ្មែរ; ស្រាវជ្រាវបង្កើតទម្រង់គំរូអំពីសមភាពយេនឌ័រ និងពង្រីកវិសាលភាពដល់ភូមិភាគ; បង្កើនការងារត្រួតពិនិត្យនូវការអនុវត្តគោលនយោបាយអំពីសមភាពយេនឌ័រ…៕
យោង៖ កាសែតគៀងយ៉ាង-មុនី