12/05/2025 - 10:14

គោលន​យោ​បាយ​មួយ​ចំ​នួន​មាន​សុពល​ភាព​ចាប់​ពី​ខែ​ឧសភា ឆ្នាំ២០២៥ 

* ចោល​ការ​ជម្រើស​សិស្ស​មុន​ពេល​កំ​ណត់

នេះ​ជា​ខ្លឹម​សារ​គួរ​ចាប់​អា​រម្មណ៍​នៃ​សា​រាចរ​លេខ ០៦/​២០២៥/​TT-​BGDĐT ធ្វើ​វិសោ​ធន​កម្ម​លក្ខន្តិកៈ​ជម្រើស​សិស្ស​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ មុខ​វិជ្ជា​គរុ​កោ​សល្យ​មតេ្តយ្យ​សិក្សា។

 រូប​ថត​ជា​ឧទា​ហរណ៍។

យោង​តាម​នោះ ត្រង់​ចំ​ណុច c ប្រ​ការ ២ មាត្រា ២ សា​រា​ចរ​លេខ ០៦​/២០២៥​/TT​-BGDĐT បាន​លុប​ចោល​ឃ្លា “ផែន​ការ​ជម្រើស​សិស្ស​មុន​ពេល​កំ​ណត់” ត្រង់​ប្រ​ការ ២ មា​ត្រា ១៦ នៃ​សា​រា​ចរ​លេខ ២៨/​២០២២/​TT-BGDĐT។

ដូច្នេះ ចាប់​ពី​ថ្ងៃ​ទី​៥/៥/​២០២៥ យោង​តាម​ផែន​ការ​រួម មូល​ដ្ឋាន​បណ្តុះ​បណ្តាល​កសាង​ផែន​ការ​ជម្រើស​សិស្ស​ដោយ​ផ្ទាល់​សម្រាប់​វិធី​ជម្រើស​សិស្ស​ដោយ​ឡែក​មួយ​ចំនួន និង​ផែន​ការ​ជម្រើស​សិស្ស​នៅ​លើក​បំ​ពេញ​បន្ថែម (ប្រ​សិន​បើ​មាន)។

ក្នុង​ពេល​នោះ យោង​តាម​បទ​ប្បញ្ញត្តិ​ជា​ធរ​មាន ផ្អែក​លើ​ផែន​ការ​រួម មូល​ដ្ឋាន​បណ្តុះ​បណ្តាល​កសាង​ផែន​ការ​ជម្រើស​សិស្ស​ដោយ​ផ្ទាល់ ផែន​ការ​ជម្រើស​សិស្ស​មុន​ពេល​កំ​ណត់​សម្រាប់​វិធី​ជម្រើស​សិស្ស​ដោយ​ឡែក​មួយ​ចំ​នួន និង​ផែន​ការ​ជម្រើស​សិស្ស​សម្រាប់​លើក​បំ​ពេញ​បន្ថែម (ប្រ​សិន​បើ​មាន)។

* បេក្ខ​ជន​ប្រ​ឡង​រដ្ឋ​បាល​សា​ធា​រណៈ មិន​ត្រូវ​មក​ប្រ​ឡង​យឺត​ពេល​លើស​ពី ១០ នាទី​

តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​និង​លក្ខន្តិកៈ​ជម្រើស​អ្នក​រដ្ឋ​ការ បុគ្គ​លិក ដំ​ឡើង​ឋានៈ ដំ​ឡើង​ថ្នាក់​អ្នក​រដ្ឋ​ការ បុគ្គ​លិក សា​ធារ​ណៈ​ត្រូវ​បាន​ក្រ​សួង​មហា​ផ្ទៃ​ប្រ​កាស​ឱ្យ​ប្រើ​សា​រា​ចរ​លេខ ០០១​/២០២៥/​TT-BNV ។

យោង​តាម​នោះ សា​រា​ចរ​លេខ ០០១/​២០២៥/​TT-BNV កែសម្រួល​រយៈ​ពេល​ដែល​បេក្ខ​ជន​អាច​មក​យឺត​ដើម្បី​ចូល​រួម​ប្រ​ឡង​ដោយ​មិន​ត្រូវ​ជម្រុះ​ចោល​ពី​ការ​ប្រ​ឡង​ជម្រើស។ បេក្ខ​ជន​បាន​អនុញ្ញាត​ឱ្យ​មក​យឺត​ត្រឹម ០៥ នាទី​សម្រាប់​វិញ្ញា​សា​ប្រ​ឡង​មាន​រយៈ​ពេល​ធ្វើ​មេ​រៀន​តិច​ជាង ៦០ នា​ទី និង​អតិបរ​មា ១០ នា​ទីសម្រាប់​វិញ្ញា​សា​ប្រ​ឡង​មាន​រយៈ​ពេល​ធ្វើ​មេ​រៀន ៦០ នា​ទី​ឡើង​ទៅ។ ប្រ​សិន​បើ​បេក្ខ​ជន​មក​យឺត​លើស​ពេល​ដែល​កំ​ណត់ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ប្រ​ឡង​ឡើយ។

ប្រ​សិន​បើ​បេក្ខ​ជន​ឋិត​ក្នុង​ករណី​ប្រ​ធាន​សក្តិ ឬ​ឧបស័គ្គ​រា​រាំង​ដោយ​ចៃ​ដន្យ​ណា​មួយ​ដែល​ធ្វើ​ឱ្យ​បេក្ខ​ជន​មិន​អាច​មក​ទាន់​ពេល​វេលា​បាន។ ក្នុង​ករណី​ទាំង​នេះ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ឡង​នឹង​រាយ​ការណ៍​ជូន​ប្រ​ធាន​ក្រុម​ប្រឹក្សា​ពិនិត្យ​ឡើង​វិញ​និង​សម្រេច​ថា តើ​បេក្ខ​ជន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រ​ឡង​ឬ​អត់៕

   យោង​តាម ៖ luatvietnam.vn -បក​ប្រែ៖ សុ​ផន

ចែករំលែកអត្ថបទ