12/05/2025 - 10:14

វិញ​ឡុង៖

អភិវឌ្ឍ​តំបន់​ជន​រួម​ជាតិ​ខ្មែរ 

ជួយ​ជន​រួម​ជាតិ​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល កែ​លម្អ​ជីវ​ភាព កសាង​ជន​បទ​ថ្មី ខេត្ត​វិញ​ឡុង បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា សម​ស្រប​និង​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​មជ្ឈិម​និង​ភូមិ​ភាគ; យក​ចិត្ត​ទុក​ដាក់​បំ​ផុស​ស្មារតី​ខ្លួន​ទី​ពឹង​ខ្លួន​ក្នុង​ប្រ​ជា​ជន។

ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជា​ជំ​ហានៗ​កសាង​សម្រេច​រួច​រាល់ បង្ក​លក្ខណៈ​ឱ្យ​ប្រ​ជា​ជន​នៅ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ភាព​ងាយ​ស្រួល។

ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច គួប​ផ្សំ​នឹង​កម្ម​វិធី​របស់​ភូមិ​ភាគ ខេត្ត​វិញ​ឡុង ជា​ជំ​ហានៗ​បង្ក​ការ​អភិ​វឌ្ឍ​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ។ មក​ទល់​ពេល​នេះ កម្រិត​ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច ៧៦,៥ លាន​ដុង​/ឆ្នាំ អត្រា​គ្រួ​សារ​ក្រី​ក្រ​កាត់​បន្ថយ​នៅ ០,៩៥%។ ទូ​ទាំង​ខេត្ត​មាន ២ ឃុំ​ស្ថិត​ក្នុង​តំ​បន់​លំ​បាក​ខ្លាំង។

ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ ឃុំ​មាន​ផ្លូវ​គមនា​គមន៍​ក្រាល​កៅ​ស៊ូ រថ​យន្ត​បើក​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ​ទាំង ១០០%; ភូមិ​មាន​ផ្លូវ​គមនា​គមន៍​ក្រាល​ក្រួស រថ​យន្ត​បើក​ចូល​ដល់​មជ្ឈ​មណ្ឌល ១០០%; សា​លា​រៀន​និង​ដំ​ណាក់​សុខា​ភិបាល​ត្រូវ​បាន​កសាង​រឹង​មាំ ១០០% ។ល។ ពិ​សេស ផ្តើម​ពី​ប្រ​ភព​ទុន​ជា​ច្រើន ដំ​ណាក់​កាល ២០១៩- ២០២៤ ខេត្ត​ក៏​បាន​កសាង​និង​ជួស​ជុល​ផ្ទះ ៧៨៥ ខ្នង ជូន​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ក្នុង​ជន​ជាតិ​ភាគ​តិច នៅ​ឆ្នាំ ២០២៥ សាង​សង់​ផ្ទះ​បាន ៤១ ខ្នង ជា​សារ​វន្ត​អនុវត្ត​រួច​រាល់​ការ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។

ឃុំ​ឡង​មី (ស្រុក​តាម​ប៊ិញ) មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ ១.៤៣០ គ្រួ​សារ ស្រូប​អត្រា​ជាង​៤១% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ឃុំ។ ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​ប្រ​ជា​ជន។ ឆ្លង​តាម​រយៈ​គោល​នយោ​បាយ​ជា​ច្រើន​ដែល​អា​ទិភាព​អំ​ពី​ដើម​ទុន បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដោះ​ស្រាយ​ការ​ងារ​ធ្វើ សុខុ​មាល​ភាព​សង្គម បាន​រួម​ចំ​ណែក​ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ដល់​ចុង​ឆ្នាំ ២០២៤ ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ៣៣ គ្រួ​សារ សម្រេច​ជិត ១១៨% បើ​ប្រៀប​ធៀប​នឹង​ភាគ​កម្រិត​ដាក់​ចេញ។ លោក​ថាច់​សុផាត លេខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ព្រែក​ឈូក ឱ្យ​ដឹង៖ រយៈ​ពេល​កន្លង តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ឃុំ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​គោល​នយោ​បាយ​ជា​ច្រើន តាម​រយៈ​នោះ បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​មាន​លក្ខណ​សម្បត្តិ​ជួស​ជុល សាង​សង់​លំ​នៅ​ឋាន ឧបត្ថម្ភ​ដី​សាង​សង់​លំ​នៅ​ឋាន​បាន​ទាន់​ពេល ជា​ជំ​ហានៗ​លំ​នឹង​និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​រស់​នៅ។

ត្រា​កូង​ជា​ឃុំ​តំ​បន់​សុវត្ថិ​ភាព​ចំ​ណុះ​ស្រុក​ត្រា​អូង កន្លែង​ផ្សារ​ភ្ជាប់​នឹង​ប្រ​វេណី​តស៊ូ​បដិវត្តន៍។ ឃុំ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង ៣០%។ មុខ​មាត់​តំ​បន់​ជន​បទ​ក្នុង​ឃុំ​មាន​ភាព​ផ្លាស់​ថ្មី​ឥត​ឈប់​ឈរ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន ត្រូវ​បាន​លើក​ស្ទួយ​ជា​បណ្តើរៗ។ ជា​សារ​វន្ត លុប​បំ​បាត់​គ្រួ​សារ​ក្រី​ក្រ និង​កំ​ពុង​ខិត​ខំ​ឈាន​ដល់​ការ​អនុវត្ត​សម្រេច​ទិស​ដៅ​កសាង​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។ លោក​ថាច់​ចួន ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​ង៉ាយ​ឡោ A ឃុំ​ត្រា​កូង ចែក​រំ​លែក៖ “កាល​ទើប​រំដោះ ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​ច្រើន អា​ស្រ័យ​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ដល់​ជន​រួម​ជាតិ​ខ្មែរ ដូច​គោល​នយោ​បាយ​ឱ្យ​បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច អប់រំ​ សាង​សង់​ផ្ទះ​។ល។ ទើប​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​មាន​ការ​ល្អ​ប្រ​សើរ​ឡើង។ សព្វ​ថ្ងៃ ប្រ​ជា​ជន​សង់​ផ្ទះ​សម្បែង​យ៉ាង​សម​រម្យ ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ត្រូវ​បាន​វិនិ​យោគ​កសាង​សម្រេច​រួច​រាល់ ជួយ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិ​ផល​មាន​ភាព​ងាយ​ស្រួល ផ្តើម​ពី​នោះ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង”។

លោក​ង្វៀង​ជី​ហ៊ីវ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រាអូង ឱ្យ​ដឹង៖ ជា​ច្រើន​ឆ្នាំ​មក​នេះ ស្រុក​តែង​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោល​នយោ​បាយ​របស់​មជ្ឈិម​និង​របស់​ខេត្ត ជា​ពិ​សេស គឺ​អនុវត្ត​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ ស្រុក​ផ្តុំ​កម្លាំង​វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍ គ្រឹះ​ស្ថាន​វប្ប​ធម៌ កសាង​រោង​ផ្សារ​ជន​បទ​ឱ្យ​ឃុំ​ចំ​នួន ២ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ទន្ទឹម​នឹង​នោះ ឱ្យ​បុល​ទុន​ពង្រីក​សេដ្ឋ​កិច្ច បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​ប្រ​ជា​ជន។ ដល់​ចុង​ឆ្នាំ ២០២៤ ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ​របស់​ស្រុក កាត់​បន្ថយ​នៅ ៥,៤% បច្ចុប្បន្ន ទូ​ទាំង​ស្រុក​នៅ​គ្រួសារ​ខ្មែរ​ក្រី​ក្រ ៣១ គ្រួ​សារ​។ រយៈ​ពេល​ខាង​មុខ ស្រុក​នឹង​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​នូវ​ដំ​ណោះ​ស្រាយ ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព បង្ក​លក្ខណ​សម្បត្តិ​និង​លើក​ទឹក​ចិត្ត​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ បន្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព៕ 

               យោង៖ TTXVN-មុនី

ចែករំលែកអត្ថបទ