យោងតាមមន្ទីរជនជាតិនិងសាសនាខេត្តគៀងយ៉ាង គិតដល់ដំណាច់ខែមេសា ឆ្នាំ ២០២៥ ខេត្តគៀងយ៉ាង បានរំសាយទុនវិនិយោគអភិវឌ្ឍន៍កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិច (ហៅកាត់ថា កម្មវិធី) ជាង ៥,៤ ពាន់លានដុង សម្រេច ១០% បើប្រៀបធៀបនឹងផែនការដើមទុនសរុបសម្រាប់ឆ្នាំ ២០២៥ គឺជាង៥៤,៩ពាន់លានដុង។ ក្រៅពីនោះ តាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ថវិកាមជ្ឈិមបានបំពេញបន្ថែមលើគ្រោងថវិកាចំណាយប្រចាំឆ្នាំ ២០២៥ សម្រាប់ក្រសួង ផ្នែកនិងភូមិភាគនានាអនុវត្តកម្មវិធីនេះ ដោយថវិកាបែងចែកសម្រាប់ខេត្តគៀងយ៉ាងសរុបជាង ៧៦,៥ ពាន់លានដុង។

អនុវត្តគម្រោង ១ នៃកម្មវិធី ខេត្តគៀងយ៉ាងបានឧបត្ថម្ភសង់ផ្ទះជូនគ្រួសារ
ជនរួមជាតិខ្មែរដែលមានជីវភាពក្រីក្រ។
នាយករងមន្ទីរជនជាតិនិងសាសនា យ័ញថា ឱ្យដឹង៖ ចាប់តាំងពីដើមឆ្នាំមកទល់បច្ចុប្បន្ន ការផ្សព្វផ្សាយកម្មវិធីនៅជួបលំបាកមួយចំនួន។ ខែឧសភា ឆ្នាំ២០២៥ មន្ទីរជនជាតិនិងសាសនា នឹងលើកជូនគណៈកម្មាធិការប្រជាជនខេត្ត ដាក់ចេញផែនការអនុវត្តកម្មវិធី; សហការជាមួយនឹងអង្គភាពនិងភូមិភាគដែលពាក់ព័ន្ធ ដើម្បីបូកសរុបតម្រូវការទុនបុព្វហេតុឆ្នាំ២០២៥; ព្រមជាមួយនោះ សំណើផែនការកែសម្រួលទុនបុព្វហេតុរវាងគម្រោង អនុគម្រោង ចំណុះផែនការទុនរយៈពេលវែង៕
យោងតាមកាសែតគៀងយ៉ាង - បកប្រែ៖ ថាច់ធី