មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

28/04/2025 - 10:08

អ្នក​មាន​ប្រ​ជា​ប្រិយ​គំរូ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ 

លោក​គឹម​ត្រឹង នៅ​ភូមិ​យ៉ុង​កាវ ឃុំ​ង៉ុក​បៀង ស្រុក​ថ្កូវ ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ។ មា​មីង​ខ្មែរ​នៅ​ទី​នេះ​អ្នក​ណា​គោ​រព​រាប់​អាន​គាត់​ដែរ។

លោក​គឹម​ត្រឹង ពិនិត្យ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ដំ​ណាំ​ពោត​របស់​គ្រួ​សារ។

ជា​មួយ​នឹង​តួនា​ទី​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ លោក​គឹម​ត្រឹង ជា​គំរូ​ឈាន​មុខ​ក្នុង​ការ​អប់រំ​សមា​ជិក​ក្នុង​គ្រួ​សារ ខ្នះ​ខ្នែង​ពល​កម្ម​ផលិត រៀន​សូត្រ​និង​រស់​នៅ​គោ​រព​ច្បាប់ លើក​កម្ពស់​តម្លៃ​ពល​កម្ម​។ល។ ពេល​ភូមិ​ភាគ​ចលនា​បង្កើត​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ គាត់​ត្រូវ​បាន​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន។ ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម​ដាំ​ដំ​ណាំ គាត់​តែង​ឈាន​មុខ​ក្នុង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម។

លោក​គឹម​ត្រឹង ចែក​រំលែក៖ “ក្រោយ​ពី​ទទួល​បាន​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ខ្ញុំ​ឆ្លៀត​យក​ផ្ទៃ​ដី​របស់​គ្រួ​សារ​ដើម្បី​ដាំ​ពោត។ ចំ​ណែក​ផ្ទៃ​ដី​សម​ស្រប​សម្រាប់​ការ​ផលិត​ស្រូវ ខ្ញុំ​ធ្វើ​ស្រែ ៣ រដូវ​ក្នុង​មួយ​ឆ្នាំ។ បច្ចុប្បន្ន គ្រួ​សារ​ខ្ញុំ​មាន​ផ្ទៃ​ដី​ផលិត​ស្រូវ ៣ ហិក​តា ផ្ទៃ​ដី​ដាំ​ពោត ០,៥ ហិក​តា។ រៀង​រាល់​ឆ្នាំ ផ្តើម​ពី​ទម្រង់​ផលិត​ស្រូវ​និង​ដាំ​ពោត គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ ៣៥០ លាន​ដុង ក្រោយ​ពី​ទូទាត់​នៅ​ចំ​ណេញ​ប្រ​មាណ ២៧០ លាន​ដុង។ ចំ​ណែក​អនុ​ផល​ពី​ដំ​ណាំ​ស្រូវ​និង​ពោត គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​គោ​មេ ៧ ក្បាល; ចិញ្ចឹម​ជ្រូក​សាច់ ជា​រៀង​រាល់​ឆ្នាំ រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ ៥០ លាន​ដុង​ពី​ការ​លក់​កូន​គោ​និង​ជ្រូក​សាច់​ផង​ដែរ។ ជា​មួយ​ទម្រង់​ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​ដូច​ពោល​ខាង​លើ គ្រួ​សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ប្រ​មាណ ៣២០ លាន​ដុង​/ឆ្នាំ”។

 លោក គឹម​ត្រឹង​កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ពោត​របស់​គ្រួ​សារ។

ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ គាត់​តែង​អញ្ជើញ​ចូល​រួម​ក្នុង​ការ​ងារ​សម្រប​សម្រួល​នៅ​មូល​ដ្ឋាន ជួយ​កាត់​បន្ថយ​ករណី​បណ្តឹង​រំលង​ថ្នាក់ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ។ ចាប់​ពី​ឆ្នាំ ២០២៤ មក​ទល់​បច្ចុប្បន្ន គាត់​ចូល​រួម​សម្រប​សម្រួល​ជោគ​ជ័យ​បាន ៥ ករណី បញ្ជូន​ទៅ​ថ្នាក់​លើ​ដោះ​ស្រាយ​ជា​បន្ត ១ ករណី។

លោក​ថាច់​ងី ប្រ​ធាន​ភូមិ​យ៉ុង​កាវ ឱ្យ​ដឹង៖ “លោក​គឹម​ត្រឹង ជា​អ្នក​មានប្រ​ជា​ប្រិយ ជា​បក្ខ​ជន​ជា​សមា​ជិក​សមា​គម​អតីត​យុទ្ធ​ជន និង​ជា​គំរូ​កសិករ​ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ។ គាត់​ពង្រីក​តួ​នាទី​របស់​ខ្លួន “និយាយ​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត ធ្វើ​ប្រ​ជា​ជន​យក​គំរូ​តាម” អនុវត្ត​ល្អ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​ឧត្តម​គតិ សីល​ធម៌ ឥរិយា​បថ​ហូជី​មិញ រក្សា​គុណ​សម្បត្តិ “កង​ទ័ព​អ៊ំហូ”។ គាត់​មាន​កិត្តិ​យស​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ត្រា​វិញ ដោយ​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​ក្នុង​ការ​រួម​ចំ​ណែក​នៅ​ភូមិ​ភាគ”៕

                                 សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ