ក្រុងកឹងធើ បច្ចុប្បន្នមានជនជាតិភាគតិចរស់នៅចំនួន ១៩ ជនជាតិ ដោយមាន ១០.០៥១ គ្រួសារ និងមានមនុស្សប្រមាណ ៣៦.៧៩៥ នាក់ ស្រូបអត្រា ២,៩% នៃចំនួនប្រជាជនទូទាំងក្រុង។ ក្នុងនោះ ជនរួមជាតិខ្មែរច្រើនជាងគេ សរុបជាង ៦.៥៣០ គ្រួសារ ដោយមានមនុស្ស ២៣.៧៧៨ នាក់។ ប៉ុន្មានឆ្នាំកន្លង ក្រុងតែងយកចិត្តទុកដាក់អនុវត្តល្អការងារជនជាតិ គោលនយោបាយជនជាតិ បង្កលក្ខណៈដើម្បីជនរួមជាតិភាគតិចអភិវឌ្ឍលើគ្រប់វិស័យ។ល។
អំពីលទ្ធផលអនុវត្តការងារជនជាតិ គោលនយោបាយជនជាតិលើភូមិសាស្រ្តក្រុង ឱកាសបុណ្យចូលឆ្នាំថ្មី ២០២៥ របស់ជន រួមជាតិខ្មែរ សមមិត្តឡេទ្រុងកៀង នាយកមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ បានចែករំលែក៖
- រយៈពេលកន្លង ពិសេសក្នុងឆ្នាំ ២០២៤ កិច្ចការធ្វើឱ្យជាក់ស្ដែងគោលនយោបាយភូមិភាគនិងផ្សព្វផ្សាយគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋអំពីជនជាតិ ជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការក្នុងប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ត្រូវបានអនុវត្តយ៉ាងល្អ។ ជនរួមជាតិភាគតិច ត្រូវបានហ្វឹកហាត់ណែនាំវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងការផលិត បង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម ផ្ដើមពីនោះ មិនបង្អង់បង្កើនបរិមាណនិងគុណភាពផលិតផល និងទ្រង់ទ្រាយផលិតកម្ម។ល។ អាស្រ័យហេតុនោះ តំបន់ជនរួមជាតិភាគតិចមានការវិវឌ្ឍយ៉ាងច្រើន ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ សាលារៀន ដំណាក់សុខាភិបាល អគ្គិសនី ទឹកស្អាត ឆ្លើយតបបានតម្រូវការរបស់ជនរួមជាតិ។ ចលនារៀនសូត្រលើកកម្ពស់ប្រជាបញ្ញា បណ្ដុះបណ្ដាលធនធានមនុស្ស; ថែរក្សាវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ; ថែទាំសុខភាព អនាម័យបរិស្ថានក្នុងតំបន់ជនរួមជាតិភាគតិច តែងបានយកចិត្តទុកដាក់អនុវត្តល្អ; ស្ថានភាពសន្ដិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងតំបន់ជនរួមជាតិភាគតិចតែងបានរក្សាខ្ជាប់។ ចលនាប្រឡងប្រណាំងស្នេហាជាតិ ត្រូវបានជនរួមជាតិភាគតិចគាំទ្រ ចូលរួមយ៉ាងសកម្ម និងមានបុគ្គល សមូហភាពជាច្រើនដែលបានរួមចំណែក ត្រូវបានគ្រប់ថ្នាក់គ្រប់ផ្នែកទទួលស្គាល់ ស្ងើចសរសើរ លើកតម្កើងនិងជូនរង្វាន់។
សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ជូនវិញ្ញាបនបត្រភាសាខ្មែរដល់សិស្សដែលបានបញ្ចប់ថ្នាក់រៀនភាសាខ្មែរ ក្នុងឱកាសវិស្សមកាលឆ្នាំ ២០២៤។ រូបថត៖ ផ្តល់ដោយសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ ។
លទ្ធផលខាងលើបានរួមចំណែកធ្វើឱ្យជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិភាគតិច បានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ អត្រាគ្រួសារក្រីក្ររៀងរាល់ឆ្នាំថយចុះយ៉ាងឆាប់ រហ័ស។ ដើមឆ្នាំ ២០២៥ ចំនួនគ្រួសារជនជាតិភាគតិចក្រីក្រនៅប្រមាណ ២៩ គ្រួសារ ស្មើនឹង ០,២៩% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប។ ក្នុងនោះ គ្រួសារក្រីក្រជាជនជាតិខ្មែរនៅប្រមាណ ២០ គ្រួសារ ថយចុះ ២២ គ្រួសារ បើប្រៀបនឹងឆ្នាំ ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាជនគ្រប់ជាន់ស្រទាប់ ជាពិសេសគឺជនរួមជាតិភាគតិច យល់កាន់តែច្បាស់ពីគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ បង្កើតការឯកភាពសាមគ្គីភាព ជិតស្និទ្ធជាមួយនឹងជនរួមជាតិភាគតិច ដើម្បីបុព្វហេតុរួមរបស់ក្រុងនិងប្រទេសជាតិ។
ជនរួមជាតិភាគតិចនិយាយរួមជនរួមជាតិខ្មែរនិយាយដោយឡែក មានជីវភាពវប្បធម៌យ៉ាងសម្បូរបែប។ រយៈពេលកន្លង មកនេះ តើក្រុងបានយកចិត្តទុកដាក់យ៉ាងដូចម្ដេចដើម្បីអភិរក្ស ពង្រីកតម្លៃវប្បធម៌ដ៏ល្អរបស់ជនរួមជាតិភាគតិច ជម្រាបប្រសាសន៍ សមមិត្ត ?
ថ្នាក់រៀនអក្សរខ្មែរនៅភូមិថើយទ្រឿង១ ឃុំថើយស្វឹង ស្រុកកើ-ដ។ រូបថត៖ យ្វីឃូយ
- ក្រុងតែងយកចិត្តទុកដាក់វិនិយោគលើការអភិវឌ្ឍវប្បធម៌ បង្កលក្ខណៈជំនួយស្ដារឡើងវិញនិងរក្សាទម្រង់វប្បធម៌នានា ដើម្បីអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ដ៏ល្អ របស់ជនរួមជាតិភាគតិច។ ការងារសារមន្ទីរ អភិរក្សនិងពង្រីកបេតិកភណ្ឌត្រូវបានយកចិត្តទុកដាក់ សមស្រប សំណង់វប្បធម៌ កេរដំណែលប្រវត្តិសាស្រ្តក្នុងជនរួមជាតិភាគតិចត្រូវបានក្រុងបន្តយកចិត្តទុកដាក់ឧបត្ថម្ភអភិរក្សនិងជួសជុល។ ក្រុងបានប្រមូលឯកសារ ត្រួតពិនិត្យបញ្ជីវប្បធម៌អរូបីរបស់ជនជាតិទាំងឡាយនៅលើភូមិសាស្រ្ត ដើម្បីបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបី រួមមាន៖ សិល្បៈសម្ដែងប្រជាប្រិយ ទំនៀមទម្លាប់សង្គម ពិធីបុណ្យប្រពៃណី ចំណេះដឹងប្រជាប្រិយ (ម្ហូបអាហារ សម្លៀកបំពាក់ វេជ្ជសាស្ត្របុរាណជាដើម) ធ្វើការប្រមែប្រមូលនិងដាក់បង្ហាញវត្ថុតាំងជាង ៣០០ មុខ និងរូបថតប្រជាប្រិយជនជាតិភាគតិចជាង ២០០ សន្លឹក។ ចំពោះជនរួមជាតិខ្មែរ រយៈពេលកន្លង ក្រុងបានឧបត្ថម្ភទឹកប្រាក់ ៣០០ លានដុងសម្រាប់បោះទូក-ងថ្មី ១ គ្រឿង ប្រគេនវត្តសេតុត្តរ នៅស្រុកកើ-ដ។ ទន្ទឹមនឹងនោះ បញ្ជូនក្រុមកីឡាទូក-ង វត្តសេតុត្តរទៅចូលរួមក្នុងពិធីប្រណាំងទូក-ង នៅខេត្តសុកត្រាំង ឆ្នាំ ២០២៣ និងឆ្នាំ២០២៤; ឧបត្ថម្ភនិងបង្កលក្ខណៈសម្រាប់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុងកឹងធើ រៀបចំពិធីប្រណាំងទូក-ងខ្នាតតូចក្នុងឱកាសបុណ្យអកអំបុកឆ្នាំ ២០២៣ និងឆ្នាំ ២០២៤; ឧបត្ថម្ភទឹកប្រាក់ជិត ១១០ លានដុង ជួសជុលឈា បនដ្ឋាននៅភូមិថើយ ទ្រឿង១ ឃុំថើយស្វឹង ស្រុកកើ-ដ ។ល។ បណ្ដាតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិខ្មែរ ចិន និងជនជាតិភាគតិចដទៃទៀតត្រូវបានអភិរក្ស និងពង្រីកផងដែរ។
រយៈពេលខាងមុខ តើក្រុងកឹងធើនឹងដាក់ចេញវិធានការអ្វីខ្លះ ដើម្បីបន្តការអភិ វឌ្ឍសេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ ក៏ដូចជាជនរួមជាតិភាគតិចដទៃទៀតលើភូមិសាស្រ្តក្រុង ជម្រាបប្រសាសន៍សមមិត្ត ?
ការប្រណាំងទូក-ងនៅលើដងព្រែកអូរម៉ូងក្នុងឱកាសបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរ
ឆ្នាំ២០២៤។ រូបថត៖ យ្វីឃូយ
- ក្រុងបន្តការជំរុញខ្លាំងក្លានូវការងារផ្សព្វ ផ្សាយគោលការណ៍ ទស្សនៈរបស់បក្សអំពីការងារជនជាតិដោយរូបភាពសមស្របជាច្រើន។ ក្រុងផ្ដុំកម្លាំងប្រភពធនធានជំនួយជនរួមជាតិភាគតិច ក្នុងនោះមានជនរួមជាតិខ្មែរខិតខំដល់ចុងឆ្នាំ ២០២៥ កាត់បន្ថយអត្រាគ្រួសារក្រីក្រ ជនជាតិភាគតិចនៅត្រឹម ០,២%។ ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយរបស់បក្ស និងរដ្ឋ លើវិស័យជនជាតិ សំខាន់គឺយុទ្ធសាស្រ្តការងារជនជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; គួបផ្សំ បែងចែកប្រភពទុនដើម្បីផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនរួមជាតិភាគតិច ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ រៀបចំអនុវត្តប្រកបដោយប្រសិទ្ធភាពយុទ្ធសាស្រ្តការងារជនជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥; សេចក្ដីសន្និដ្ឋានលេខ ៦៥-KL/TW របស់ ការិយាល័យនយោបាយ “ស្ដីពីការបន្តអនុវត្តសេចក្ដីសម្រេចលេខ២៤-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល IX ស្ដីពីការងារជនជាតិក្នុងស្ថានភាពថ្មី”; បទបញ្ជាលេខ ១៩-CT/TW របស់គណៈលេខា ស្ដីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី។ល។ ក្រុងបន្តការយកចិត្តទុកដាក់អនុវត្តដីសង់លំនៅឋាន និងលំនៅឋានជូនជនរួមជាតិភាគតិច លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោមលើភូមិសាស្រ្តក្រុង; បណ្ដុះបណ្ដាលមុខរបរ ដោះស្រាយការងារធ្វើ ផ្ដល់បុលទុនអភិវឌ្ឍផលិតកម្ម វិនិច្ឆ័យល្អរាល់បញ្ហាសុខុមាលភាពសង្គមក្នុងតំបន់ជនជាតិភាគតិច។
ខ្ញុំសង្ឃឹមថា ជនរួមជាតិភាគតិចបន្តបញ្ចេញកម្លាំង ខិតខំប្រឹងប្រែង សាមគ្គី រួមចំណែកអនុវត្តរាល់ទិសដៅអភិវឌ្ឍដែលក្រុងបានដាក់ចេញ; ថែរក្សានិងពង្រីកតម្លៃវប្បធម៌ពិសេសរបស់ជនជាតិ ក្នុងនោះ មានបុណ្យចូលឆ្នាំថ្មីប្រពៃណី រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបខឿនវប្បធម៌វៀតណាមដិតដាមដោយអត្តសញ្ញាណជនជាតិ។ បន្តពង្រីកប្រពៃណីដ៏ល្អ ប្រសើរ បង្កការឯកភាព សាមគ្គីភាព ជិតស្និទ្ធ ដើម្បីអភិវឌ្ឍន៍រួមរបស់ក្រុង៕
អរគុណសមមិត្ត !
ថាញឡុង (អនុវត្ត) - ប្រែសម្រួល៖ ថាច់ធី
ក្រុងកឹងធើ បានដាក់ចេញទិសដៅជាក់ស្ដែងមួយចំនួនក្នុងតំបន់ជនជាតិភាគតិច ដូចជា៖ - ជាសារវន្តឧបត្ថម្ភ ១០០% ជូនជនជាតិភាគតិចក្រីក្រមានដីសង់លំនៅឋាននិងលំនៅឋាន លំនឹងជីវភាព; ខិតខំដល់ឆ្នាំ ២០៣០ គ្មាននៅគ្រួសារក្រីក្រក្នុងតំបន់ជនរួមជាតិភាគតិច (តាមបទដ្ឋានក្រីក្រដំណាក់កាល ២០២៦ - ២០៣០)។ - មាន ១០០% ឃុំនិងភូមិ មានផ្លូវរថយន្តចុះដល់មជ្ឈមណ្ឌលឃុំ បានក្រាលកៅស៊ូឬចាក់បេតុង ធានាការធ្វើដំណើរទៅមកទាំងក្នុងរដូវភ្លៀង ទឹកជំនន់។ - មាន ១០០% គ្រួសារជនជាតិភាគតិច បានប្រើប្រាស់បណ្ដាញអគ្គិសនីជាតិនិងប្រើប្រាស់អគ្គិសនីសុវត្ថិភាព។ អត្រាគ្រួសារប្រើប្រាស់ទឹកស្អាតជាង៩៩%។ - ខិតខំឱ្យមានពលករក្នុងអាយុពលកម្មជាង ៦០% បានបណ្ដុះបណ្ដាលមុខរបរ។ លើកកម្ពស់កម្រិតទទួលផលវប្បធម៌របស់ជនរួមជាតិភាគតិច។ - ឧបត្ថម្ភ បង្កលក្ខណៈថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ បង្កើនការរៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡានិងទេសចរណ៍ក្នុងឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិភាគតិច។ - អត្រាសិស្សមត្តេយ្យអាយុ ៥ ឆ្នាំទៅកាន់សាលា ខិតខំសម្រេច៩៩% សិស្សក្នុងអាយុបឋមសិក្សា ១០០% សិស្សអនុវិទ្យាល័យ ៩៦% សិស្សវិទ្យាល័យ៧៥%។ល។ - ជំរុញមាំការបង្រៀននិងរៀនអក្សរខ្មែរ ចិន នៅតាមមូលដ្ឋានអប់រំតាមវត្តខ្មែរ និងក្នុងសហគមន៍ជនជាតិចិន។ - បង្កើនការងារសុខាភិបាល ដើម្បីជនរួមជាតិភាគតិចបានខិតជិតសេវាថែទាំសុខភាពទំនើប; ជនរួមជាតិភាគតិចចូលរួមធានារ៉ាប់រងសុខាភិបាល៩៨%។ល។ |
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។