![]() |
ជនរួមជាតិខ្មែរនៅក្រុងកឹងធើ រស់នៅឆ្លាស់គ្នាក្នុងសហគមន៍ ប្រមូលផ្តុំច្រើននៅស្រុកកើ-ដ ស្រុកថើយឡាយ ខណ្ឌអូម៉ូង; ភាគច្រើនគឺរស់នៅតំបន់ជនបទ ប្រកបរបរកសិកម្ម ស៊ីឈ្នួល គ្រួសារមួយចំនួនធ្វើសេវាកម្ម លក់ដូរជាលក្ខណៈគ្រួសារ ជីវភាពនៅជួបការលំបាកច្រើន។ ច្រើនឆ្នាំកន្លង ក្រុងកឹងធើ បានអនុវត្តគោលការណ៍ គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋនៅតំបន់ជនរួមជាតិខ្មែរ និងជនជាតិភាគតិចដទៃទៀត កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៥ សមមិត្ត ផាមវ៉ាន់ហេវ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុងកឹងធើ ចែករំលែក៖
- ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនរួមជាតិខ្មែរ រយៈពេលកន្លង គណៈកម្មាធិការបក្ស និងរដ្ឋអំណាចក្រុងគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការអនុវត្តគោលនយោបាយជនជាតិ យកចិត្តទុកដាក់ អនុវត្តគោលនយោបាយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅតំបន់មានជនរួមជាតិភាគតិច រស់នៅច្រើនកុះករ។ ផ្តើមពីនោះ ស្ថានភាពសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិច និយាយរួម ជនរួមជាតិខ្មែរនិយាយដោយឡែក បន្តអភិវឌ្ឍនិងសម្រេចបាននូវលទ្ធផលជាច្រើនគួរជាទីរីករាយ។ ដើមឆ្នាំ ២០២៥ ចំនួនគ្រួសារជនជាតិភាគតិចក្រីក្រនៅប្រមាណ ២៩ គ្រួសារ ស្រូបអត្រា ០,២៩% នៃចំនួនគ្រួសារជនជាតិភាគតិចសរុប។ ប្រាក់ចំណូលមធ្យមភាគ លើមនុស្សម្នាក់ (GRDP) ឆ្នាំ២០២៤ សម្រេច ១០៥,០៧ លានដុង កើន ១០,០៨% បើប្រៀបនឹងឆ្នាំ២០២៣។ល។ គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បានប្រកាសឱ្យប្រើទាន់ពេល ស្របតាមនឹងភាពជាក់ស្តែង។ បំផុតគឺ ទោះបីមិនឋិតក្នុងមុខសញ្ញាបែងចែកថវិកាមជ្ឈិម ដើម្បីអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម នៅតំបន់ជនរួមជាតិភាគតិចក៏ដោយ ប៉ុន្តែ ក្រុងកឹងធើ នៅតែអនុវត្តកម្មវិធីពីប្រភពថវិកាភូមិភាគ។ ក្រុងបានផ្គួបបញ្ចូលការអនុវត្តកម្មវិធីទៅក្នុងការផ្សព្វផ្សាយភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដំណាក់កាល ២០២១-២០២៥ និងកម្មវិធី គម្រោងផ្សព្វផ្សាយលើភូមិសាស្រ្ត សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ផ្តើមពីនោះ បង្កបរិយាកាសរីករាយក្នុងជនរួមជាតិខ្មែរ។ ហេដ្ឋារចនាសម្ព័ន្ធលើវិស័យវប្បធម៌ អប់រំ សុខាភិបាលនៅតំបន់ជនរួមជាតិភាគតិច បន្តបានយកចិត្តទុកដាក់វិនិយោគកសាង បំផុតគឺហេដ្ឋារចនាសម្ព័ន្ធចាំបាច់នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ;បង្កលក្ខណៈជូនសិស្សជនរួមជាតិភាគតិចមានលក្ខណៈងាយស្រួលបានចូលរៀន សន្សឹមៗលើកកម្ពស់គុណភាពអប់រំ ពិនិត្យព្យាបាលជំងឺ កម្សាន្តសប្បាយនៅតំបន់ជនរួមជាតិភាគតិច។ល។ ពិសេស ទំនៀមទម្លាប់ ពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិ បំផុតគឺជនរួមជាតិខ្មែរ ត្រូវបានរក្សារៀបចំឡើងជាប្រចាំ និងកាន់តែជឿនលឿន មានអត្ថន័យជាក់ស្តែង ដិតដាមដោយអត្តសញ្ញាណជនជាតិ។ ផែនមហាសាមគ្គីទូទាំងជនជាតិ បន្តការពង្រឹង ទំនុកចិត្តរបស់ប្រជាជននិងជនរួមជាតិភាគតិចចំពោះបក្ស រដ្ឋកាន់តែបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ; ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម នៅតំបន់ជនរួមជាតិភាគតិច បានធានាលំនឹង រួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម លើកកម្ពស់ជីវភាពប្រជាជន។
ថ្នាក់ដឹកនាំក្រុងកឹងធើ ជួបសំណេះសំណាលជាមួយអ្នកមុខអ្នកការសាសនា ព្រះសង្ឃ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ ក្នុងឱកាសបុណ្យសែន ដូនតា ឆ្នាំ២០២៤។ រូប៖ ង៉ុកក្វៀង
ជម្រាបសមមិត្ត តើក្រុងកឹងធើ ដកពិសោធន៍បានអ្វីខ្លះ ដើម្បីផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយជនជាតិនៅតំបន់ជនរួមជាតិភាគតិច ?
- រយៈពេលកន្លង ក្រុងបានអនុវត្តនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋបានយ៉ាងល្អ និងមានប្រសិទ្ធភាពជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីសម្រេចបាន ដូច្នេះ ក្រុងបានបង្កើនការដឹកនាំ ចង្អុលការរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការនយោបាយ - សង្គមគ្រប់លំដាប់ថ្នាក់ អនុវត្តបានល្អការផ្សព្វផ្សាយ បញ្ជ្រាបដល់បក្ខជន និងមហាជនយល់ត្រឹមត្រូវគ្រប់សព្វអំពីតួនាទី ខ្លឹមសារគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ អំពីការអភិវឌ្ឍតំបន់ជនរួមជាតិភាគតិចនិយាយរួម តំបន់ជនរួមជាតិខ្មែរនិយាយដោយឡែក។ ក្រុងផ្តុំកម្លាំងដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ច កែលម្អ និងសន្សឹមៗលើកកម្ពស់ជីវភាពប្រជាជន ដើរទន្ទឹមនឹងការយកចិត្តទុកដាក់កសាង ពង្រឹងនិងអភិវឌ្ឍផែនមហាសាមគ្គីទូទាំងជនជាតិ សាមគ្គីរវាងអ្នកកាន់សាសនា និងអ្នកមិនកាន់សាសនា គឺជាបញ្ហាសំខាន់ចម្បងដើម្បីលំនឹងនិងអភិវឌ្ឍន៍។ ក្រុងយកចិត្តទុកដាក់ពង្រីកប្រជាធិបតេយ្យនៅមូលដ្ឋាន ប្រមូលផ្តុំប្រភពកម្លាំងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច - សង្គមព្រមៗ គ្នា វិនិយោគផ្តោតលើចំណុចសំខាន់ៗ; អនុវត្តវិធានការអភិវឌ្ឍព្រមៗគ្នា សមស្របជាមួយនឹងសេដ្ឋកិច្ច វប្បធម៌សង្គម ផ្សារភ្ជាប់នឹងធានាការការពារប្រទេសសន្តិសុខ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រដោយចីរភាព លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីជូនជនរួមជាតិភាគតិច ក្នុងនោះ មានជនរួមជាតិខ្មែរ។ល។ ក្រុងជំរុញផ្សព្វផ្សាយ អនុវត្តការឃោសនា ចលនាអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋក្នុងប្រជាជនគ្រប់ជាន់ស្រទាប់និយាយរួម ជនរួមជាតិភាគតិចនិយាយដោយឡែក។ ក្នុងនោះ យកចិត្តទុកដាក់ពង្រីកទម្រង់ គំរូប្រជាចលនាប៉ិនប្រសប់ ក្តោបក្តាប់ច្បាស់លាស់ស្ថានភាព ការប្រែប្រួលមតិគោលបំណង មនោសញ្ចេតនា ដោះស្រាយដាច់ស្រឡះនូវកង្វល់ ជម្លោះទាស់ទែងក្នុងប្រជាជន; តែងយកចិត្តទុកដាក់ គិតគូរជីវភាព បង្កទំនុកចិត្តក្នុងជនរួមជាតិចំពោះការដឹកនាំរបស់បក្ស គ្រប់គ្រងប្រតិបត្តិការរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់។ ពិសេស ក្រុងពង្រីកល្អតួនាទីរបស់អ្នកមានប្រជាប្រិយ អ្នកមុខអ្នកការ សាសនា។ល។ ផ្សារភ្ជាប់នឹងចលនាបដិវត្តន៍ នៅភូមិភាគ មណ្ឌលតាំងទីលំនៅ បំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ អនុវត្តកិច្ចសហការ តស៊ូទប់ស្កាត់ឧបាយកលបំផ្លិចបំផ្លាញរបស់អានុភាពអមិត្ត ប្រតិកិរិយា មុខសញ្ញាក្នុងជនជាតិនិងសាសនា។
ថ្នាក់ដឹកនាំក្រុងកឹងធើ ជូនអំណោយដល់អ្នកតំណាងដែលចូលរួមក្នុងពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ២០២៤។ រូប៖ តឹមខ្វា
ជម្រាបសមមិត្ត តើនៅពេលខាងមុខ គណៈកម្មាធិការបក្សក្រុងផ្តុំកម្លាំងដឹកនាំ ចង្អុលការអនុវត្តនូវភារកិច្ចសំខាន់អ្វីខ្លះ ក្នុងការងារជនជាតិ ?
- គណៈកម្មាធិការបក្សក្រុងនឹងបន្តចង្អុលការគណៈកម្មាធិការបក្ស រដ្ឋអំណាច និងមន្ទីរ គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ ពង្រីកតួនាទី ទទួលខុសត្រូវ ផ្សព្វផ្សាយដល់កម្មាភិបាល បក្ខជន អ្នករដ្ឋការ បុគ្គលិក និងប្រជាជន បំផុតគឺជនរួមជាតិភាគតិច បញ្ជ្រាប អនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ពិសេសគឺបទប្បញ្ញត្តិរបស់ច្បាប់ និងគោលនយោបាយថ្មី ដែលជាប់ពាក់ព័ន្ធផ្ទាល់ចំពោះជនរួមជាតិភាគតិច; ម្ចាស់ការនិងធ្វើឱ្យទៅជាភាពជាក់ស្តែងបានទាន់ពេល និងអនុវត្តកាន់តែមានប្រសិទ្ធភាពជាងទៀតនូវគោលការណ៍ គោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹង ទទួលខុសត្រូវរបស់គណៈ ផ្នែក អង្គការមហាជនគ្រប់លំដាប់ថ្នាក់ និងប្រជាជន ក្នុងការអនុវត្តគោលនយោបាយជនជាតិ; អំណះអំណាង ការងារជនជាតិនិងការអនុវត្តគោលនយោបាយជនជាតិ គឺជាភារកិច្ចទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ និងទូទាំងប្រព័ន្ធនយោបាយ; បញ្ជាក់ពីគោលនយោបាយជនជាតិមិនងាករេរបស់បក្ស និងរដ្ឋយើង៖ បណ្តាជនជាតិវៀតណាម សមភាព សាមគ្គី គោរពឱ្យតម្លៃនិងជួយគ្នាទៅវិញទៅមកដើម្បីរួមគ្នាអភិវឌ្ឍ។
ឈុតសម្តែងសិល្បៈអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ រូប៖ តឹមខ្វា
ទន្ទឹមនឹងនោះ កិច្ចចង្អុលការអភិវឌ្ឈន៍គ្រប់ជ្រុងជ្រោយ ទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម និងសន្តិសុខ-ការពារប្រទេសរបស់ក្រុងនិយាយរួម និងភូមិសាស្រ្តតំបន់ជនជាតិភាគតិចនិយាយដោយឡែក ផ្សារភ្ជាប់នឹង កំណើនសេដ្ឋកិច្ចជាមួយនឹងដោះស្រាយនូវបញ្ហាសង្គម អនុវត្តបានល្អគោលនយោបាយជនជាតិ; យកចិត្តទុកដាក់អភិវឌ្ឍ បំពាក់បំប៉ន ប្រភពធនធានមនុស្ស គិតគូរកសាងកងជួរកម្មាភិបាលជាជនជាតិភាគតិច; អភិរក្សនិងពង្រីកតម្លៃអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនរួមជាតិភាគតិច ក្នុងបុព្វហេតុអភិវឌ្ឍរួមរបស់សហគមន៍ជនជាតិវៀតណាម។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ ឆ្នាំ ២០២៥ ជំនួសមុខគណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ខ្ញុំសូមប្រសិទ្ធពរចំពោះព្រះសង្ឃ ជនរួមជាតិ កម្មាភិបាល យុទ្ធជន ឥស្សរជន បញ្ញវន្តស្នេហាជាតិ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរទាំងអស់ ឆ្នាំថ្មីមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។ ខ្ញុំជឿជាក់ថា ជាមួយនឹងការយកចិត្តទុកដាក់ជាពិសេសរបស់បក្ស និងរដ្ឋ ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរដែលកំពុងរស់នៅនិងធ្វើការលើភូមិសាស្រ្តក្រុងកឹងធើនិយាយដោយឡែក នឹងបន្តពង្រីកស្មារតីសាមគ្គីភាព ស្វាហាប់ ច្នៃប្រតិដ្ឋ ព្រួតដៃគ្នាជម្នះលំបាក ខិតខំតស៊ូក្នុងការងារ ពលកម្ម រៀនសូត្រ ប្រឡងប្រណាំង ស្នេហាជាតិ រួមចំណែកកសាងនិងអភិវឌ្ឍក្រុងកឹងធើឱ្យកាន់តែសម្បូរសប្បាយ ស៊ីវិល័យ ទំនើប អភិវឌ្ឍរហ័សនិងចីរភាព៕
សូមថ្លែងអំណរគុណសមមិត្ត !
ថាញឡុង (អនុវត្ត) - វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។