14/04/2025 - 17:46

មាញ់​-ហ្វាង បង្កើត​ប្រ​វត្តិ​សាស្ត្រ​ម្រាប់​កី​ឡា​វាយ​សី​វៀត​ណាម 

កីឡា​ករ​ង្វៀង​ឌិញ​ហ្វាង និង​ត្រឹង​ឌិញ​មាញ់ ទើប​គ្រង​តំ​ណែង​ជើង​ឯក​នៃ​ពាន​រង្វាន់​វាយ​សី​វៀត​ណាម Challengen ដែល​បាន​រៀប​ចំ​ឡើង​នៅ​ហា​ណូយ។ នេះ​ជា​លើក​ដំ​បូង​ដែល​ខ្លឹម​សារ គូ​បុរស​ឈ្នះ​ពាន​ជើង​ឯក​នៅ​ព្រ​លាន​ម្ចាស់​ផ្ទះ ក្រោយ​ពី​រយៈ​កាល​២៥​ឆ្នាំ​រៀប​ចំ​ឡើង។

​ ក្រោយ​ពី​រយៈ​កាល​២៥​រៀប​ចំ​ឡើង កី​ឡា​ករ ឌិញ​ហ្វាង​-ឌិញ​មាញ់ ក៏​ដណ្តើម​បាន​តំ​ណែង​ជើង​ឯក​សម្រាប់​
ខ្លឹមសារគូបុរសនៅព្រលានម្ចាស់ផ្ទះ។ រូបថត៖ អ៊ីនធឺណិត

បច្ចុប្បន្ន គូ​បុ​រស​លេខ​១​របស់​វៀត​ណាម កី​ឡា​ករ​មាញ់-​ហ្វាង ឈរ​ចំ​ណាត់​ថ្នាក់​លេខ ១៣៩ ពិ​ភព​លោក។ ទោះ​បី​ជា​ពាន​រង្វាន់ Challenge ក៏​ដោយ ប៉ុន្តែ​មាន​កី​ឡា​ករ​ជា​ច្រើន​ស្ថិត​ក្នុង​លំ​ដាប់​ថ្នាក់​លេខ ១០០ ចុះ​មក​នៃ​ប្រ​ទេស​ដែល​មាន​វិស័យ​កី​ឡា​វាយ​សី​រីក​ចម្រើន ដូច៖ ឥណ្ឌូ​នេស៊ី ថៃ ជប៉ុន។ល។ ចូល​រួម​ប្រ​កួត​ដើម្បី​សន្សំ​ពិន្ទុ។ ហេតុ​នេះ ដំ​ណើរ​ការ​ប្រ​កួត​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​របស់​គូ​នេះ គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ប៉ុន្តែ ជា​មួយ​នឹង​ទម្រង់​លេង​កំ​ពុង​តែ​ល្អ បូក​ផ្សំ​នឹង​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​ទស្ស​និក​ជន​ម្ចាស់​ផ្ទះ កី​ឡា​ករ​ទាំង ២ នេះ បាន​ផ្តួល​គូ​ប្រ​កួត ឈរ​ចំ​ណាត់​ថ្នាក់​ខ្ពស់​ជាង​ខ្លួន​ជា​បន្ត​បន្ទាប់ ដើម្បី​ឈាន​ចូល​ប្រ​កួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ ពី​ព្រោះ​មាន​តែ​ខ្លឹម​សារ​គូ​បុរស​មួយ​គាត់​ដែល​មាន​វត្ត​មាន​ក្រុម​ម្ចាស់​ផ្ទះ​នៅ​វគ្គ​ចុង​ក្រោយ ម៉្លោះ​ហើយ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ពី​ទស្ស​និក​ជន។ នៅ​កី​ឡដ្ឋាន​តីហូ (ហា​ណូយ) គឺ មនុស្ស​ច្រើន​ណែន​ណាន់​លើ​វេទិ​កា​គ្មាន​កន្លែង​ចន្លោះ​ទេ។

កីឡា​ករ​មាញ់-​ហ្វាង មិន​ធ្វើ​ឱ្យ​អ្នក​គាំ​ទ្រ​ខក​បំ​ណង ពេល​យក​ឈ្នះ​នៅ​សិត​ទី ១ ទី ២ លើ​គូ​ជន​ជាតិ​ជប៉ុន​ដែល​មាន​បច្ចេក​ទេស​ប្រ​កួត​ល្អ​និង​មាន​អា​រម្មណ៍​ល្អ​ជាង ដូច្នេះ ការ​ប្រ​កួត​បាន​ឈាន​ចូល​ដល់​សិត​ទី​៣។ នៅ​សិត​ទី ៣ កី​ឡា​ករ​វៀត​ណាម ប្រ​កួត​បាន​ល្អ​នៅ​ដើម​សិត ប៉ុន្តែ ក្រោយ​មក​បាន​ធ្លាក់​នៅ​ពាក់​កណ្តាល​សិត បិះ​ត្រូវ​គូ​ប្រ​កួត​តាម​ទាន់។ ពេល​កី​ឡា​ករ​មាញ់​កាត់​បាន​ពិន្ទុ ១៣ របស់​គូ​ប្រ​ជែង។ ស្មារតី​របស់​កី​ឡា​ករ​វៀត​ណាម ទាំង ២ រូប​មាន​ភាព​ប្រ​សើរ​ឡើង ពួក​គេ​បោះ​ពួយ ឆ្ពោះ​ទៅ​ទី​បញ្ចប់ យក​ឈ្នះ​ដោយ​ពិន្ទុ ២១​-១៥ គ្រង​តំ​ណែង​ជើង​ឯក បង្កើត​ប្រ​វត្តិ​សាស្ត្រ​សម្រាប់​កី​ឡា​វាយ​សី​វៀត​ណាម។

មើល​កី​ឡា​ករ​វៀត​ណាម ២ រូប​ប្រ​កួត​ពី​ជុំ​ទី ១ ទស្ស​និក​ជន​នឹង​ជ្រាប​ពី​លទ្ធ​ផល​នេះ គឺ​ជា​ការ​ប្រ​កួត​ស៊ី​ចង្វាក់​គ្នា​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គូ​នេះ។ ដោយ​សារ​តែ​ពួក​គេ​ធ្លាប់​បាន​ហាត់​ជា​មួយ​គ្នា​តាំង​ពី​ក្មេង​ក្នុង​ក្លិប​នៅ​ដា​ឡាត ដូច្នេះ យល់​ចិត្ត​គ្នា​នៅ​រាល់​ការ​ចលនា​និង​បច្ចេក​ទេស​វាយ​សី។ កី​ឡា​ករ​ហ្វាង បាន​ដាក់​សី​យ៉ាង​ប៉ិន​ប្រ​សប់ ដូច្នេះ មាញ់​មាន​ឱកាស​ជា​ច្រើន​ក្នុង​ការ​គប់​សី មាន​ប្រ​សិទ្ធ​ភាព។ ពេល​មាន​ទំ​នុក​ចិត្ត មាញ់ គប់​សី​បាន​ល្អ ចំ​ណែក ហ្វាង វាយ​លើក​ទី ២ យ៉ាង​ស្រួល។

មុន​នឹង​ចូល​ប្រ​កួត​អា​ជីព កីឡា​ករ​ទាំង ២ រូប​នេះ ត្រូវ​បាន​ក្លិប​បង្ក​លក្ខណៈ​ឱ្យ​ទៅ​ប្រ​កួត​ជា​ច្រើន​កន្លែង ក្នុង​នោះ មាន​មក​ប្រ​កួត​នៅ​ក្រុង​កឹង​ធើ​ជា​ដើម។ រំពឹង​ថា កី​ឡា​ករ​ទាំង​២​នេះ រក្សា​បាន​ទម្រង់​លេង​របស់​ពួក​គេ​ក្នុង​ការ​ប្រ​កួត​នៅ​ពាន​រង្វាន់​បន្ត​បន្ទាប់ ដើម្បី​បាន​ចូល​ក្នុង​ចំ​ណោម​កី​ឡា​ករ​កំ​ពូល​ទាំង ១០០ ពិ​ភព​លោក​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ៕

   ហា​ថាញ​-មុនី

ចែករំលែកអត្ថបទ