ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/04/2025 - 17:33

សកម្ម​ភាព​ជា​ច្រើន​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ឆ្នាំ​២០២៥ 

ស្រប​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ ខេត្ត ក្រុង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​រៀប​ចំ​គណៈ​ប្រតិ​ភូ​ទៅ​សួរ​សុខ​ទុក្ខ ប្រ​គេន​និង​ជូន​ទេយ្យ​វត្ថុ ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​ព្រះ​សង្ឃ អា​ចារ្យ គ្រួ​សារ​គោល​នយោ​បាយ អ្នក​មាន​ប្រ​ជា​ប្រិយ កម្មា​ភិបាល យុទ្ធ​ជន ជន​រួម​ជាតិ​ខ្មែរ ។ល។ និង​រៀប​ចំ​យ៉ាង​មហោ​ឡា​រិក​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ជា​មួយ​ស្មារតី​សាម​គ្គី សប្បាយ​រីករាយ។

 ​​  ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​អ្នក​តំ​ណាង​ក្នុង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៥។

 

សម​មិត្ត ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ និង​សមា​ជិក​ក្រុម​ការ​ងារ​ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​កា​សែត​កឹង​ធើ និង​កម្មា​ភិបាល បុគ្គ​លិក​នៃ​កា​សែត​កឹង​ធើ​ភាសា​ខ្មែរ។ រូប​ថត៖ ក្វឹក​ថាយ

 ​​  មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​បាក​លីវ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​ប្រ​
កៀក​បន្ទាត់​ក្រី​ក្រ​លើ​ភូមិ​សាស្ត្រ​ខេត្ត។

តំណាង​ភូមិ​ភាគ​និង​អ្នក​ធ្វើ​ហិរញ្ញប្ប​ទាន ប្រ​គល់​ផ្ទះ​ដល់​គ្រួ​សារ​បង​ថាច់​អាញ់។

នៅ​ក្រុង​កឹង​ធើ សម​មិត្ត​ផាម​វ៉ាន់​ហេវ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​កម្មា​ភិបាល បុគ្គ​លិក​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ។ សម​មិត្ត បាន​វាយ​តម្លៃ​ខ្ពស់ ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​លំ​បាក​របស់​កម្មា​ភិ​បាល បុគ្គ​លិក​កា​សែត​កឹង​ធើ និយាយ​រួម និង​កម្មា​ភិបាល បុគ្គ​លិក​ជា​ជន​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក ដើម្បី​កសាង​កា​សែត​កឹង​ធើភា​សា​ខ្មែរ ប្រ​កប​ដោយ​គុណ​ភាព រួម​ចំ​ណែក​ធ្វើ​ឱ្យ​ការ​ងារ​ផ្សព្វ​ផ្សាយ​ក្នុង​តំបន់​ជន​រួម​ជាតិ​ខ្មែរ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ព្រះ​សង្ឃ អា​ចារ្យ កម្មា​ភិ​បាល យុទ្ធ​ជន​និង​ជន​រួម​ជាតិ​ខ្មែរ។ល។ នៅ​ក្នុង​កិច្ច​ជំ​នួប​តំ​ណាង​ថ្នាក់​ដឹក​នាំ​ក្រុង បាន​របាយ​ការណ៍​សង្ខេប​អំ​ពី​ភាគ​កម្រិត​ទាំង ១៨ នៃ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម អំពី​វិស័យ​ការ​ងារ​ជន​ជាតិ​ដែល​ក្រុង​ដាក់​ចេញ សុទ្ធ​តែ​អនុវត្ត​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​ធា​នា។ បច្ចុប្បន្ន ក្រុង​មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​២៩​គ្រួ​សារ ស្រូប​អត្រា ០,២៩% ក្នុង​នោះ គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​២០​គ្រួ​សារ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ​ថយ​ចុះ​នៅ​៣៤៦​គ្រួ​សារ ស្រូប​អត្រា​៣,៤៤% នៃ​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​មាន ៣៣២​គ្រួ​សារ។ ស្រប​ក្នុង​ឱកាស​នេះ​ដែរ ក្រុង​បាន​រៀប​ចំ​ទេយ្យ​វត្ថុ​ជា​ច្រើន​ប្រ​គេន​និង​ជូន​ដល់​ព្រះ​សង្ឃ អា​ចារ្យ គ្រួ​សារ​គោល​នយោ​បាយ អ្នក​មាន​ប្រ​ជា​ប្រិយ កម្មា​ភិ​បាល យុទ្ធ​ជន​ជា​ជន​ជាតិ​ខ្មែរ។

នៅ​ខេត្ត​បាក​លីវ មន្ទីរ​ជន​ជាតិ​និង​សាស​នា ក៏​បាន​រៀប​ចំ​អំ​ណោយ​ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រី​ក្រ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្ត្រ​ខេត្ត​ចំ​នួន​៧០០​ចំ​ណែក។ អំ​ណោយ​ទាំង​នេះ គឺ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ភូមិ​ភាគ រួម​ចំ​ណែក​ជួយ​ដល់​គ្រួ​សារ​ដែល​នៅ​ជួប​លំ​បាក បាន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ។

ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង ទើប​សហ​ការ​ជា​មួយ​ដូន​ជី ធិត​ណឺ​ឌឹក​ក្វាង អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​អភិ​បាល​ពុទ្ធ​សាស​នា​វៀត​ណាម​ស្រុក​ត្រា​អូង ជូន​អំ​ណោយ​៣០០ ចំ​ណែក​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​លើ​ភូមិ​សាស្ត្រ​ស្រុក ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៥ និង​ប្រ​គល់​ផ្ទះ​មេត្តា​ធម៌​ដល់​គ្រួ​សារ​បង​ថាច់​អាញ់ កើត​ឆ្នាំ​១៩៧៩ ស្នាក់​នៅ​ភូមិ​ថោង​រូង ឃុំ​ត្រា​កូង៕

  ក្រុម​អ្នក​យក​ព័ត៌​មាន​​  

 ​​  

ចែករំលែកអត្ថបទ