លោកឈ្មោះ ចៅចឿង បច្ចុប្បន្នជាអនុលេខាគណៈកម្មាធិការបក្សនិងជាប្រធានប្លុកប្រជាចលនាឃុំចូវឡាំង ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ ជាច្រើនឆ្នាំមកនេះ មិនត្រឹមអនុវត្តល្អការងារបក្សប៉ុណ្ណោះទេ លោកនៅទាំងបានអ្នកទាំងឡាយវាយតម្លៃខ្ពស់ចំពោះការអនុវត្តល្អការងារ ចលនាមហាជន រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចលនាស្វ័យគ្រប់គ្រង។

លោកចៅចឿង អនុលេខាគណៈកម្មាធិការបក្សឃុំចូវឡាំង។
ឃុំចូវឡាង មានចំនួនប្រជាជនជាជនរួមជាតិខ្មែរ ៦២,២៧%។ ឃុំ ៧/៩ ភូមិមានជនរួមជាតិខ្មែររស់នៅច្រើនកុះករ។ មានវត្តពុទ្ធសាសនាខ្មែរ៩វត្ត។ លោកចៅចឿង ចែករំលែក៖ ចូវឡាំង ជាទីតាំងសំខាន់អំពីសន្តិសុខនយោបាយ - សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។ ជីវភាពប្រជាជន នៅជួបលំបាកច្រើន ដូច្នេះ ការចលនាមហាជន រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចលនាស្វ័យគ្រប់គ្រង ត្រូវបានផ្ដោតការយកចិត្តទុកដាក់ពិសេស។ ក្នុងតួនាទីជាអនុប្រធានគណៈកម្មាធិការបក្ស ទទួលបន្ទុកផ្នែកចលនាមហាជន លោក តែងស្នើយោបល់នឹងគណៈប្រតិបត្តិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ក្នុងការរៀបចំកម្មវិធី ផែនការផ្សព្វផ្សាយដល់សាខាបក្ស រណសិរ្សមាតុភូមិវៀតណាមឃុំនិងអង្គការនយោបាយសង្គម។ល។ ផ្ដើមពីនោះ ផ្សព្វផ្សាយចលនាដល់កម្មាភិបាល សមាជិកសមាគម សមាជិកសម្ព័ន្ធយុវជននិងមហាជនចូលរួមអនុវត្ត។

ផ្លូវតភ្ជាប់ភូមិនៅអាងឡើយ ត្រូវបានដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ។
មានកម្មវិធី ផែនការចលនាជាច្រើនស្របនឹងស្ថានភាពជាក់ស្ដែង ដូច្នេះត្រូវបានអ្នកទាំងឡាយឯកភាពគាំទ្រ។ លោកចៅសុខថា លេខាសាខាបក្សភូមិអាងឡើយ ឱ្យដឹង៖ កាលពីមុន ដងផ្លូវតភ្ជាប់ភូមិត្រូវបានបង្កើនកម្រិត ងាយស្រួលក្នុងការដោះដូរទំនិញមែន ប៉ុន្តែប្រជាជនមានការបារម្ភ ពេលធ្វើដំណើរយប់ព្រលប់ ពីព្រោះផ្លូវស្ងាត់និងគ្មានភ្លើងបំភឺ្ល។ “អាស្រ័យអនុលេខាបក្សចៅចឿង ចលនាលើកទឹកចិត្ត ទើបភូមិហ៊ានកៀរគរប្រជាជននិងសប្បុរសជនរួមវិភាគទាន។ បច្ចុប្បន្ន ផ្លូវគមនាគមន៍ត្រូវបានដំឡើងអំពូលភ្លើងដោយប្រើដោយថាមពលព្រះអាទិត្យចំនួន ២៦ អំពូល ហើយយើងខ្ញុំមានផែនការបន្តដំឡើងអំពូលភ្លើងបន្ថែមទៀតតាមដងផ្លូវតភ្ជាប់ភូមិ មានភ្លើងបំភ្លឺផ្លូវ មាមីងសប្បាយរីករាយ មានអារម្មណ៍សុវត្ថិភាព ពេលធ្វើដំណើរនៅយប់ព្រលប់។ ភូមិស្រុកកាន់តែមានភាពកុះករនៅពេលល្ងាច” លោកចៅសុខថា បានឱ្យដឹងដូច្នេះ។
មិនត្រឹមតែរឿងដំឡើងអំពូលភ្លើងប៉ុណ្ណោះទេ មកដល់ឃុំចូវឡាំង អ្នកទាំងឡាយនៅទាំងរំលឹកដល់អនុលេខាបក្សឃុំចៅចឿង ដែលបានផ្តួចផ្តើម អនុវត្តនូវទម្រង់ផ្សេងៗ។ ជាក់ស្ដែង ដូច៖ ទម្រង់ដំឡើងកាមេរ៉ាសន្តិសុខ ទម្រង់ខ្លោងទ្វារសន្តិសុខ សណ្ដាប់ធ្នាប់; បង្កើនកម្រិតជួសជុល ពង្រីកចាក់បេតុងផ្លូវជនបទ ផ្លូវទៅវាលស្រែ; ចលនាបរិច្ចាគដី សាងសង់ផ្ទះ សរុបទឹកប្រាក់តាំងពីចាប់ផ្ដើម អនុវត្តទម្រង់ពីឆ្នាំ ២០១៩ ដល់បច្ចុប្បន្ន គឺជាង ១ ពាន់លានដុង។
អំពីបទពិសោធន៍របស់ខ្លួន លោកចៅចឿង ឱ្យដឹង៖ “ខ្ញុំជាជនជាតិខ្មែរ ដូច្នេះខ្ញុំយល់អំពីប្រពៃណី ទំនៀមទម្លាប់ ក៏ដូចជាយល់ពីផ្នត់គំនិត មនោសញ្ចេតនារបស់ជនរួមជាតិខ្មែរ។ ខ្ញុំតែងសហការនឹងព្រះចៅអធិការ អាចារ្យវត្ត ជួយឃោសនាចលនាប្រជាជន ពុទ្ធបរិស័ទ អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយរបស់រដ្ឋ។ ខ្ញុំគិតថា គណៈកម្មាធិការបក្ស រដ្ឋអំណាចបង្ហាញពីការយកចិត្តទុកដាក់ប្រកបដោយទទួលខុសត្រូវចំពោះប្រជាជន កម្មវិធី គម្រោងវិនិយោគផ្សេងៗចំទិសដៅ និងត្រូវចំណុចសំខាន់ៗ។ ផ្ដើមពីនោះ នឹងបង្កបានការជឿទុកចិត្តពីប្រជាជន ជាពិសេសគឺជនរួមជាតិខ្មែរចំពោះបក្ស រដ្ឋអំណាចអនុវត្តល្អផែនមហាសាមគ្គីទូទាំងប្រជាជន។ ប្រការនេះ បានរួមចំណែកយ៉ាងជោគជ័យក្នុងចលនាមហាជន រក្សាសន្តិសុខសណ្តាប់ធ្នាប់និងចលនាស្វ័យគ្រប់គ្រងនៅភូមិភាគ”៕
ថាញឡុង-ប្រែសម្រូល៖ ទីទុយ