ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

10/02/2025 - 15:21

កា​ម៉ាវៈ កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ២.០១០ ក្នុង​ឆ្នាំ​២០២៤ 

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ក្នុង​ឆ្នាំ ២០២៤ របស់​ខេត្ត​សម្រេច​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន។ ចុង​ឆ្នាំ ២០២៤ ទូ​ទាំង​ខេត្ត​នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ២.៨៩០ ស្រូប​អត្រា ០,៩៤% (កាត់​បន្ថយ ២.០១០ គ្រួ​សារ ថយ​ចុះ ០,៦៦% បើ​ប្រៀប​នឹង​ឆ្នាំ​២០២៣); គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ចំ​នួន ៣.៨៦៥ ស្រូប​អត្រា ១,២៦% (កាត់​បន្ថយ ៩២៣ គ្រួ​សារ ថយ​ចុះ​០,៣%)។ ពិ​សេស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត បាន​ដាក់​ចេញ​គម្រោង​លេខ ០៣/​ĐA-UBND ចុះ​ថ្ងៃ​ទី ២៦/​១១/​២០២៤ និង​ផែន​ការ​លេខ ២៥៩/​KH-UBND ចុះ​ថ្ងៃ​ទី ២៧/​១១/​២០២៤ ស្ដី​ពី​ការ​លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ភូមិ​សាស្រ្ត​ខេត្ត រហូត​ដល់​ឆ្នាំ​២០២៥។ ផ្ទះ​ដែល​ត្រូវ​ជំ​នួយ​សាង​សង់​សរុប ៤.៤០០ ខ្នង (សាង​សង់​ថ្មី ៣.៤៦៣ ខ្នង; ជួស​ជុល ៩៣៧ ខ្នង) ថវិ​កា​អនុវត្ត​សរុប ២៣៥,៨៩០ ពាន់​លាន​ដុង។ សន្និ​ធិរ​ហូត​ដល់​ថ្ងៃ​ទី ១៧/​១/២០២៥ បាន​បើក​គម្រោង​សាង​សង់​ផ្ទះ ១.២៧០ ខ្នង និង​សម្រេច ៥៨០ ខ្នង។

លោក ហ៊ឺវ​ថាញ់​យ៉ុង ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​៧ ឃុំ​តឹង​ឡុក ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ បាន​ឆ្លង​ផុត​ពី​ស្ថាន​ភាព​លំ​បាក អា​ស្រ័យ​ប្រ​ភព​ទុន​បុល​និង​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម។

ទន្ទឹម​នឹង​នោះ ខេត្ត​កា​ម៉ាវ​ក៏​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គ្រប់​សព្វ​និង​ទាន់​ពេល រាល់​គោល​នយោ​បាយ​ជំ​នួយ​សម្រាប់​មុខ​សញ្ញា​ដែល​ចិញ្ចឹម និង​ថែ​ទាំ​នៅ​មូល​ដ្ឋាន​គាំ​ពារ​សង្គម​និង​សហ​គមន៍​ខាង​ក្រៅ​ត្រូវ​តាម​ច្បាប់​កំ​ណត់។ ចំ​នួន​អ្នក​ទទួល​គាំ​ពារ​សង្គម​កំ​ពុង បាន​ទទួល​របប​ជា​ប្រ​ចាំ​នៅ​ក្នុង​សហ​គមន៍​សរុប​ជាង​៥៩.៣០០​នាក់ ដោយ​មាន​ថវិកា​សរុប​ប្រ​ហែល​២០០​ពាន់​លាន​ដុង៕

តាម​កា​សែត​កា​ម៉ាវ - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ