វត្តជុំប្រាសាទ (ខ្សាច់កណ្តាល) ស្ថិតនៅភូមិខ្សាច់កណ្តាល ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ ខេត្តត្រាវិញ ទើបប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធព្រះវិហារ។ ព្រះវិហារវត្តជុំប្រាសាទ ផ្តើមកសាងនៅឆ្នាំ ២០១៨ មានបណ្តោយ ៥២ ម៉ែត្រ និងទទឹង ៣២ ម៉ែត្រ កម្ពស់ ៤៨ ម៉ែត្រ សរុបថវិកាកសាងជិត ១៥ ពាន់លានដុង អាស្រ័យមាមីងពុទ្ធបរិស័ទកិញ-ខ្មែរ-ចិននៅក្នុងនិងក្រៅប្រទេសចូលរួមវិភាគទាន។
ពិធីកាត់ខ្សែបូសម្ពោធព្រះវិហារវត្តជុំប្រាសាទ (ខ្សាច់កណ្តាល)។
ព្រះវិហារត្រូវបានកសាងតាមក្បូរក្បាច់ស្ថាបត្យកម្មរបស់ជនរួមជាតិខ្មែរ។ ក្រៅពីសម្ពោធព្រះវិហារវត្តជុំប្រាសាទនៅសម្ពោធសមណកុដិ បង្គោលទង់ បង្គោលភ្លើងនិងសំណង់ផ្សេងៗជាច្រើនទៀត៕
សើុងម៉ាល័យ-មុនី