គោលនយោបាយរបស់កម្មវិធីទិសដៅជាតិ កាត់បន្ថយក្រីក្រដោយចីរភាព បានជំនួយកម្លាំងដល់ឃុំក្វាច់ផឹមបាក់ ស្រុកដឹមយើុយ ខេត្តកាម៉ាវ សម្រេចលទ្ធផលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាជន។
គ្រួសារអ្នកមីង ង្វៀងង៉ុកឡើយ បានពង្រីកទម្រង់ចិញ្ចឹមជ្រូកសាច់។
កាលពីមុននេះ អ្នកមីងង្វៀងង៉ុកឡើយ ភូមិកីកែ ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្មានដីបង្កបង្កើនផល ជីវភាពជួបការលំបាកច្រើន។ អាស្រ័យដោយកម្មវិធីឧបត្ថម្ភរបស់ភូមិភាគ គ្រួសារអ្នកមីងមានឱកាសផ្លាស់ប្ដូរជីវភាព។ ក្រោយពីទទួលបានកូនជ្រូក ៣ ក្បាលនិងចំណីសត្វ ក្នុងរយៈពេល៣ខែ អ្នកមីងបានមើលថែនិងចិញ្ចឹមហ្វូងជ្រូក មិនត្រឹមតែជួយគ្រួសាររកបានប្រាក់ចំណូលបន្ថែមប៉ុណ្ណោះទេ ថែមទាំងបង្កជារបត់ដ៏ធំក្នុងការលើកស្ទួយជីវភាពទៀតផង។ អ្នកមីងឡើយ ឱ្យដឹង៖ “ឆ្នាំ ២០២៣ ខ្ញុំមានសំណាង ដោយបានឃុំជ្រើសអនុវត្តគម្រោង ទទួលបានកូនជ្រូក ៣ ក្បាល រួមជាមួយចំណីសត្វក្នុងរយៈពេល ៣ ខែដំបូង។ ដោយការជំនួយនេះ ខ្ញុំបានចាប់ផ្តើមការងារចិញ្ចឹមជ្រូកមានប្រភពចំណូលចីរភាពដល់គ្រួសារ ហើយជាសន្សឹមៗលំនឹងបានជីវភាព ខ្ញុំធ្វើសំណុំលិខិតសុំចាកចេញពីគ្រួសារក្រីក្រ”។
តាមប្រសាសន៍លោក ង្វៀងមើុយម៉ោក ប្រធានគណៈកម្មការភូមិកីកែ ប្រជាជននៅទីនេះ ទទួលបានជំនួយជាក់ស្តែងជាច្រើន។ “ឆ្នាំ ២០២៥ ភូមិភាគដាក់ចេញទិសដៅកាត់បន្ថយគ្រួសារក្រីក្រ មួយចំនួន ចាប់ពី ២០ គ្រួសារចុះមកនៅត្រឹម ១៦ គ្រួសារ នេះជាទិសដៅមួយដ៏លំបាក។ ប៉ុន្តែ មិនមានន័យថា មិនអាចនឹងសម្រេចបាននោះទេ ពីព្រោះមានការផ្លាស់ប្ដូរយ៉ាងសកម្មក្នុងវិធីបង្ខិតជិត កាត់បន្ថយភាពក្រីក្រ ផ្ដើមពីការឧបត្ថម្ភថវិកា រហូតដល់កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សេងៗ ជួយប្រជាជនមានឱកាសអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល” លោកង្វៀងមើុយម៉ោក ជឿជាក់ដូច្នេះ។
លោក ង្វៀងជីថាញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ ឆ្នាំ ២០២៤ ឃុំត្រូវបានបែងអនុវត្តប្រភពទុនគម្រោង២គឺ៖ “ពិពិធកម្ម មុខរបររកស៊ី និងអភិវឌ្ឍគម្រោងកាត់បន្ថយភាពក្រីក្រ” ចំណុះកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព គឺទឹកប្រាក់ ៧០០ លានដុង អនុវត្តគម្រោងចំនួន២។ ជាក់ស្តែង គឺគម្រោងចិញ្ចឹមជ្រូកសាច់មាន ១៤ គ្រួសារចូលរួម (៩គ្រួសារក្រីក្រ ៥គ្រួសារប្រកៀកបន្ទាត់ក្រីក្រ) ចំណុះភូមិនានាគឺ៖ ញ៉ាយ៉ៃកូវវ៉ាង សមរ៉ៃ បេនបៅ; សរុបដើមទុនអនុវត្ត ៤៨២ លានដុង បានរំសាយថវិកា១០០%។ គម្រោងចិញ្ចឹមលៀស គួបផ្សំនឹងចិញ្ចឹមបង្គានាគមាន ២០ គ្រួសារចុះឈ្មោះអនុវត្ត (៨គ្រួសារក្រីក្រ ១០គ្រួសារប្រកៀកបន្ទាត់ក្រីក្រ ២គ្រួសារចាកភពក្រីក្រ) ចំណុះភូមិនានា គឺ៖ កូវវ៉ាវ គិញង៉ាង គិញយឿ សមរ៉ៃ កីកែ; សរុបថវិកាអនុវត្តគម្រោង ៣៧២ លានដុង បានរំសាយថវិកា១០០% ៘ បណ្តាកម្មវិធីកាត់បន្ថយភាពក្រីក្រនៅឃុំក្វាច់ផឹមបាក់ បានសបញ្ជាក់ពីប្រសិទ្ធភាពក្នុងការជួយប្រជាជនចាកភាពក្រីក្រដោយចីរភាព។ កាលពីឆ្នាំ ២០២៣ ឃុំមាន ១៥៩ គ្រួសារក្រីក្រ និង ១៤៩ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ ឆ្លងតាមរយៈពិនិត្យដំណាច់ឆ្នាំ ២០២៤ ឃុំ កាត់បន្ថយនៅតែ ១១៤ គ្រួសារក្រីក្រ (ស្រូបអត្រា ៤,៧៣%) និង១៥៣ គ្រួសារកៀកបន្ទាត់ក្រីក្រ (ស្រូបអត្រា៥,៨៦%)។
ឆ្នាំ ២០២៥ ឃុំដាក់ចេញនូវទិសដៅដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន និងធានាការអភិវឌ្ឍន៍ដោយចីរភាព។ ទិសដៅមួយក្នុងចំណោមទិសដៅសំខាន់ៗនោះគឺ សម្រេចបានកម្រិតប្រាក់ចំណូលមធ្យមភាគក្នុងមនុស្សម្នាក់ ៥០ លានដុង។ ទន្ទឹមនឹងនោះ ឃុំដាក់ចេញទិសដៅកាត់បន្ថយអត្រាគ្រួសារក្រីក្រថែម ១,៥% ដើម្បីបន្តកាត់បន្ថយសម្រាលបន្ទុកអំពីលុបបំបាត់ភាពក្រីក្រ និងបង្កលក្ខណសម្បត្តិដល់ប្រជាជនមានឱកាសឈានឡើងក្នុងជីវភាព៕
យោង៖ កាសែតកាម៉ាវ ប្រែសម្រួល៖ លីសៀ