ដើម្បីជួយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជួបការលំបាកអំពីលំនៅឋានលំនឹងជីវភាព គណៈកម្មាធិការប្រជាជនឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ បានប្រើប្រាស់ប្រភពទុនឧបត្ថម្ភសាងសង់ផ្ទះ ដើម្បីប្រជាជន "មានផ្ទះសម្បែងសមរម្យ ស្ងប់អារម្មណ៍រកសុី" ឈានឡើងក្នុងជីវភាព។
បងស្រី ថាច់ធីហ៊ុងម៉ាយ នៅភូមិផ្នោអំពូង សប្បាយចិត្តពេលបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី។
លោក សើុងង៉ុកយ័ញថាយ អនុប្រធានគណៈកម្មាធិការប្រជាជន ឃុំតឹងហ៊ីប ឱ្យដឹង៖ “ដំណើរការសាងសង់ផ្ទះជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជួបការលំបាកអំពីលំនៅឋាន ត្រូវបានឃុំសហការជិតស្និទ្ធជាមួយរដ្ឋអំណាចភូមិភាគ តាំងពីកិច្ចការប្រជុំពិនិត្យជ្រើសរើសគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជួបការលំបាកក្នុងភូមិនីមួយៗ។ ក្នុងនោះ ភូមិភាគផ្តល់អាទិភាពដល់គ្រួសារស្ថិតក្នុងក្របខ័ណ្ឌគោលនយោបាយ គ្រួសារជនជាតិខ្មែរ កៀរគរប្រជាជនរួមវិភាគទាន ថវិកាសម្ភារៈឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារដែលមានជីវភាពលំបាកដើម្បីសាងសង់ផ្ទះ។ ដំណាក់ការផ្សព្វផ្សាយ អនុវត្តសាងសង់ផ្ទះ រដ្ឋអំណាចនិងអង្គការមហាជននានាក្នុងឃុំ ត្រួតពិនិត្យជាប្រចាំអំពីគុណភាព និងឱ្យខ្ចីទុនទៅតាមសំណង់នីមួយៗ។ ប្រភពទុនត្រូវបានផ្សព្វផ្សាយធានាត្រឹមត្រូវចំមុខសញ្ញា មិនមានការប្តឹងតវ៉ា ប្រភពទុនឧបត្ថម្ភត្រូវបានអនុវត្តចំគោលដៅ ជូនផ្ទាល់ដៃគ្រួសារដែលបានជ្រើសរើស។ ឆ្នាំ ២០២៤ ឃុំសាងសង់ផ្ទះបាន ៥៤ ខ្នង ជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជួបការលំបាកអំពីលំនៅឋាន គិតជាទឹកប្រាក់ ២,៨ ពាន់លានដុង។ បច្ចុប្បន្ន លើភូមិសាស្ត្រឃុំជាសារវន្តគ្មាននៅគ្រួសារដែលជួបការលំបាកអំពីលំនៅឋាន”។
កម្មាភិបាលឃុំតឹងហ៊ីប ចុះទៅពិនិត្យទម្រង់ចិញ្ចឹមគោរបស់គ្រួសារបងស្រីថាច់ធីហ៊ុងម៉ាយ។
បងស្រី ថាច់ធីហ៊ុងម៉ាយ នៅភូមិផ្នោអំពូង ឱ្យដឹង៖ “គ្រួសារខ្ញុំឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ទើបបានរដ្ឋឧបត្ថម្ភប្រាក់ ៦៥ លានដុង ដើម្បីសាងសង់ផ្ទះ (ក្នុងនោះ ក្រសួងនគរបាលឧបត្ថម្ភ ៥០ លានដុង ខេត្តត្រាវិញឧបត្ថម្ភ ១៥ លានដុង)។ មានផ្ទះនៅសមរម្យ គ្រួសារខ្ញុំសប្បាយរីករាយនិងដឹងគុណបក្សរដ្ឋខ្លាំងណាស់។ ក្រៅពីនោះ រដ្ឋអំណាចភូមិភាគនៅទាំងសហការជាមួយការិយាល័យដោះដូរនៃធនាគារគោលនយោបាយសង្គមស្រុកថ្កូវ ឧបត្ថម្ភបុលទុន ១៥ លានដុង ដើម្បីទិញមេគោ ១ ក្បាលចិញ្ចឹម។ តាមការប៉ាន់ស្មានរបស់ខ្ញុំ ទម្រង់ចិញ្ចឹមគោជារៀងរាល់ឆ្នាំ នាំមកប្រាក់ចំណេញប្រមាណ ២០ លានដុង។ ក្រៅពីទម្រង់ចិញ្ចឹមគោ គ្រួសារខ្ញុំនៅទាំងធ្វើស្រែ ៥ កុង រកបានប្រាក់ចំណេញប្រមាណ ៣០ លានដុងក្នុងមួយឆ្នាំ។ កន្លងហើយ គ្រួសារខ្ញុំស្ម័គ្រចិត្តស្នើសុំរដ្ឋអំណាចភូមិភាគចាកផុតពីភាពក្រីក្រ”។
គេហដ្ឋានសម្រាប់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជួបការលំបាកអំពីលំនៅឋាន ដែលបានឧបត្ថម្ភលើភូមិសាស្ត្រឃុំតឹងហ៊ីប មិនត្រឹមតែជួយគ្រួសារទាំងនោះមានផ្ទះសម្បែង សមរម្យលំនឹងជីវភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ចែករំលែកការលំបាកក្នុងជីវភាពរស់នៅប្រកបដោយលក្ខណៈសហគមន៍៕
សើុងម៉ាល័យ-មុនី