មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/01/2025 - 16:02

ជីវ​ភាព​កសិករ​ខ្មែរ​រីក​ចម្រើន​អា​ស្រ័យ​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ 

ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ បាន​ជួយ​កសិករ​ខ្មែរ​ជា​ច្រើន​លើក​កម្ពស់​ជីវ​ភាព បង្កើន​ប្រាក់​ចំ​ណូល រួម​ចំ​ណែក​ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​កាន់​តែ​ស្រស់​បំ​ព្រង។

សមា​គម​កសិករ​គ្រប់​លំ​ដាប់​ថ្នាក់ ចុះ​មក​ទស្សនា​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់​របស់
គ្រួសារបងគឹមហ្វាយភឿង ឃុំហ្វៀងហោយ ស្រុកកាងឡុង។

ហ្វៀង​ហោយ ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ស្រុក​កាង​ឡុង។ រយៈ​ពេល​កន្លង នៅ​ទី​នេះ​ជីវ​ភាព​មាន​ការ​រីក​ចម្រើន អា​ស្រ័យ​អនុវត្ត​ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ ដែល​បាន​សហ​ករណ៍​ក្រូច​ឆ្មារ​ឥត​គ្រាប់ ថាញ់​ជី រួម​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បំ​ផុស។ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​ដែល​ចូល​រួម​ទម្រង់​បាន​សហ​ករណ៍​ផ្ដល់​ការ​ពិ​គ្រោះ​យោ​បល់ ហើយ​ឧបត្ថម្ភ​តាំង​ពី​បច្ចេក​ទេស​ម៉ា​ស៊ីន រហូត​ដល់​ការ​ដាក់​ជី ដោយ​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សមា​គម​កសិ​ករ​ខេត្ត ឆ្លង​តាម​រយៈ​ការ​ឧបត្ថម្ភ​ប្រ​ភព​ទុន​ពី​មូល​និធិ ឧបត្ថម្ភ​កសិករ​មជ្ឈិម​ទុន​ផ្តើម​អា​ជីព ។ល។ ផ្តើម​ពី​នោះ កសិករ​មិន​រា​រែក​ក្នុង​ការ​បង្វែរ​ពី​ការ​ធ្វើ​ស្រែ ងាក​មក​ដាំ​ក្រូច​ឆ្មារ​ចង​សម្ព័ន្ធ​ជា​មួយ​សហ​ករណ៍​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុម​ហ៊ុន​ប្រ​មូល​ទិញ​តម្លៃ​ទាបបំ​ផុត​គឺ ១០.០០០ ដុង/​គីឡូ​ក្រាម បើ​តម្លៃ​លើ​ទី​ផ្សារ​កើន​ឡើង ក្រុម​ហ៊ុន​ធា​នា​ទិញ​តម្លៃ​ខ្ពស់​ជាង​ទី​ផ្សារ ៣.០០០ ដុង​/គី​ឡូ​ក្រាម។ បច្ចុប្បន្ន ទូទាំង​ឃុំ​មាន​ផ្ទៃ​ដី​ដាំ​ក្រូច​ឆ្មារ​ចង​សម្ព័ន្ធ​ជា​មួយ​សហ​ករណ៍​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់​ប្រ​មាណ ២០ ហិក​តា។ តាម​ការ​វាយ​តម្លៃ​របស់​ផ្នែក​ជំ​នាញ​និង​កសិករ​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ មធ្យម​ភាគ​ក្នុង​មួយ​ហិក​តា កសិករ​រក​បាន​ប្រាក់​ចំ​ណូល​ជាង ៤០០ លាន​ដុង ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ​លើ​ផ្ទៃ​ដី​តែ​មួយ ដូច្នេះ កសិករ​មាន​ភាព​សប្បាយ​រីក​រាយ។

លោក​គឹម​ហ្វាយ​ភឿង នៅ​ភូមិ​ឥដ្ឋ ឃុំ​ហ្វៀង​ហោយ ឱ្យ​ដឹង៖ “ឃើញ​ទម្រង់​នេះ​ទទួល​បាន​ផល​ល្អ ខ្ញុំ​ក៏​សុំ​ចូល​រួម​ជា​សមា​ជិក​សហ​ករណ៍។ ចំ​ពោះ​បច្ចេក​ទេស​គឺ​ក្រុម​ហ៊ុន​គេ​ចុះ​មក​ជួយ​ណែ​នាំ​ដោយ​ធា​នា​ទិញ​ផលិត​ផល​ខ្ពស់​ជាង​តម្លៃ​ទី​ផ្សារ។ បច្ចុប្បន្ន ចម្ការ​ក្រូច​ឆ្មារ​ឥត​គ្រាប់​របស់​គ្រួ​សារ​ខ្ញុំ​កំ​ពុង​ផ្តល់​ផ្លែ ទិន្ន​ផល​សម្រេច ៤ តោន​/ហិក​តា ក្រោយ​ពី​ផាត់​ទាត់​រួច​នៅ​ចំ​ណេញ​ប្រ​មាណ ៤០ លាន​ដុង​/កុង​/ឆ្នាំ ខ្ពស់​ជាង​ច្រើន​ដង​បើ​ប្រៀប​ធៀប​នឹង​ធ្វើ​ស្រែ”។

លោក ង្វៀង​វ៉ាន់​យុង ប្រ​ធាន​សមា​គម​កសិករ​ខេត្ត​ត្រា​វិញ ឱ្យ​ដឹង៖ “ទម្រង់​ដាំ​ក្រូច​ឆ្មារ​ឥត​គ្រាប់ ដោយ​មាន​ក្រុម​ហ៊ុន​ធា​នា​ប្រ​មូល​ទិញ​ផលិត​ផល​លើ​ភូមិ​សាស្ត្រ​ខេត្ត​មាន​ប្រ​សិទ្ធ​ភាព រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ហើយ​លំ​នឹង​ទៀត។ សមា​គម​កសិករ​ខេត្ត បន្ត​សហ​ការ​ជា​មួយ​ផ្នែក​ជំ​នាញ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ដាំ​ក្រូច​ឆ្មារ​ដល់​កសិករ ជំ​រុញ​ការ​ឧបត្ថម្ភ​ដើម​ទុន​ពី​ប្រ​ភព​ទុន​មូល​និធិ ឧបត្ថម្ភ​កសិ​ករ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដែល​ចូល​រួម​ទម្រង់​នេះ បង្កើន​ប្រាក់​ចំ​ណូល”៕

                                 សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ