ព្រះតេជព្រះគុណ ថាច់សាវឿន ព្រះចៅអធិការវត្តស្លែងចាស់ អនុប្រធានការិយាល័យព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ ខេត្តត្រាវិញ ព្រះអង្គតែងយកអស់ពីព្រះទ័យចលនាពុទ្ធបរិស័ទគិតគូរការងារកសាងវត្តអារាម និងសកម្មចូលរួមចលនាកសាងជនបទថ្មី។
ព្រះតេជព្រះគុណ ថាច់សាវឿន កំពុងអានកាសែតកឹងធើភាសាខ្មែរ។
ព្រះតេជព្រះគុណ ថាច់សាវឿន មានថេរដីកា៖ “បើតាមអាត្មាភាព ការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ការសាមគ្គីរវាងជនជាតិនីមួយៗនិងសាសនា ព្រមទាំងការស្របចិត្តគំនិតរបស់ប្រជាជន គឺជាលក្ខណៈយ៉ាងសំខាន់ដើម្បីសម្រេចនូវលក្ខឋានជនបទថ្មី។ អាត្មាភាពតែងឆ្លៀតពេលដើម្បីផ្សព្វផ្សាយដល់ជនរួមជាតិពុទ្ធបរិស័ទអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច- សង្គម និងលទ្ធផលកសាងជនបទថ្មីរបស់ឃុំនិងស្រុក។ រាល់ដំណោះស្រាយ ផែនការកំណត់ទិសដៅអនុវត្តក្នុងរយៈពេលខាងមុខ ដើម្បីមាមីងពុទ្ធបរិស័ទក្តាប់ច្បាស់និងអនុវត្តនូវកិច្ចការដែលពាក់ព័ន្ធដល់គ្រួសារ”។
ព្រះតេជព្រះគុណ ថាច់សាវឿន ក្បែរសំណង់ព្រះវិហារដែលព្រះអង្គនិង
គណៈកម្មការវត្តចលនាមាមីងពុទ្ធបរិស័ទកសាងជិតសម្រេចជាស្ថាពរ។
លោក ង្វៀងវ៉ាន់យ៉ ប្រធានគណៈកម្មការរណសិរ្សភូមិស្លែងចាស់ ឱ្យដឹង៖ “ព្រះតេជព្រះគុណ ថាច់សាវឿន មិនត្រឹមតែអនុវត្តល្អតួនាទីជាព្រះសង្ឃមានប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងជាបព្វជិតមួយអង្គដែលប្រកបដោយ “មេត្តា” អស់ពីព្រះទ័យដើម្បីសាសនានិងសង្គមទៀតផង។ ពិសេស ព្រះអង្គចលនាពុទ្ធបរិស័ទមកវត្តរៀនធម៌អាថ៌ ចលនាប្អូនៗកុមារឱ្យមកវត្តរៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល៣ខែ រួមចំណែកយ៉ាងសកម្មក្នុងការអប់នៅរំតំបន់ជនរួមជាតិខ្មែរ។ ចាប់ពីបានតែងតាំងធ្វើជាព្រះចៅអធិការ ព្រះអង្គបានកសាងឧបដ្ឋានសាលា ក្លោងទ្វារវត្ត កសាងឈាបនដ្ឋាន របងវត្តនិងព្រះវិហារ៘ ក្រៅពីនេះ ព្រះអង្គថែមទាំងចលនាមាមីងពុទ្ធបរិស័ទនិងសប្បុរសជនក្នុងនិងក្រៅខេត្ត ក្នុងមួយឆ្នាំជូនអំណោយដល់អ្នកក្រ សិស្សក្រីក្រសង្វាតរៀនសូត្រជាង ៣០០ ចំណែក”។
លោក លីវ៉ាន់ហ្វា ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហ៊ឹង ឱ្យដឹង៖ “ក្នុងនាមជាព្រះសង្ឃដែលមានប្រជាប្រិយ អនុប្រធានការិយាល័យសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវ សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំភឿកហ៊ឹង ព្រះតេជព្រះគុណ ថាច់សាវឿន តែងរួមជាមួយរដ្ឋអំណាចភូមិភាគ ផ្សព្វផ្សាយចលនាមាមីងពុទ្ធបរិស័ទអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ។ ព្រះអង្គរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ខ្នះខ្នែងកសាងធ្លុងមហាសាមគ្គីទូទាំងជនជាតិ ហើយជានិច្ចកាលតែងចូលរួមរាល់សកម្មភាពសង្គម ឬសប្បុរសធម៌ ដើម្បីជួយឱ្យជីវភាពជនរួមជាតិខ្មែរពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង”៕
សើុងម៉ាល័យ- លីសៀ