គណៈកម្មាធិការជនជាតិ ទើបសហការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាលនិងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រៀបចំពិធីស្ងើចសរសើរសិស្ស និស្សិតនិងយុវជនជាជនជាជាតិភាគតិចឆ្នើម គំរូ ឆ្នាំ២០២៤។
ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល ង្វៀងហ្វាប៊ិញ ថតរូបអនុស្សាវរីយ៍ជាមួយសិស្ស
និស្សិតជនជាតិភាគតិច។
ក្នុងឱកាសស្ងើចសរសើរលើកនេះ មានសិស្ស និស្សិតនិងយុវជនជាជនជាតិភាគតិចចំនួន ១២៥ នាក់ ស្ថិតក្នុងចំណោមសមាសភាគជនជាតិចំនួន ៣៣ (ក្នុងនោះ មានសិស្ស និស្សិតនិងយុវជន ១២ នាក់ ចំណុះ១១ជនជាតិ ស្ថិតក្នុងក្រុមជនជាតិមានការលំបាកខ្លាំងនិងជនជាតិភាគតិចដែលមានចំនួនមនុស្សតិច) មកពីខេត្ត ក្រុងចំនួន ៣៩ ទូទាំងប្រទេស ត្រូវបានស្ងើចសរសើរ។
ក្នុងនោះ មានសិស្ស ២៩ នាក់ទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងសម័យប្រឡងសិស្សពូកែថ្នាក់ជាតិ ឆ្នាំសិក្សា ២០២៣-២០២៤; មានសិស្ស ៨ នាក់ទទួលបានជ័យលាភីលេខ១ និងលេខ២ ក្នុងការប្រឡងវិទ្យាសាស្ត្របច្ចេកទេសថ្នាក់ជាតិនិងអន្តរជាតិ; មានសិស្ស៥៤ នាក់ ជាប់ជម្រើសចូលរៀននៅសាកលវិទ្យាល័យ និងវិទ្យាស្ថាននានាដែលមានពិន្ទុសរុបចំនួន ២៨ ពិន្ទុឡើងទៅ តាមសមាយោគវិញ្ញាសាចំនួន ៣ ត្រូវបានពិនិត្យជម្រើសចូលមហាវិទ្យាល័យ (មិនគិតពិន្ទុអាទិភាព); មានសិស្ស ១១ នាក់ចំណុះបណ្តាជនជាតិភាគតិចមានការលំបាកពិសេសដោយឡែក និងជនជាតិភាគតិចដែលមានចំនួនមនុស្សតិចត្រូវបានជាប់ជម្រើសចូលរៀនមហាវិទ្យាល័យ; សិស្ស ១២ នាក់ទទួលបានដាយមាសប្រាក់ និងសំរឹទ្ធ ក្នុងសម័យប្រឡងកីឡាថ្នាក់ជាតិ និងអន្តរជាតិ និងយុវជន១១នាក់ ទទួលបានស្នាដៃឆ្នើម គំរូ លើវិស័យជាច្រើនទៀត។
អញ្ជើញចូលរួមនិងថ្លែងចង្អុលការក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី ង្វៀងហ្វាប៊ិញ សំណូមពរដល់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ ពិសេសគឺគណៈកម្មាធិការជនជាតិ ក្រសួងអប់រំនិងបណ្តុះបណ្តាល គប្បីផ្តុំកម្លាំងផ្សព្វផ្សាយអនុវត្តឱ្យមានប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍការអប់រំបណ្តុះបណ្តាល លើកកម្ពស់គុណភាពប្រភពធនធានមនុស្សនៅតំបន់ជនជាតិភាគតិច វិនិយោគអភិវឌ្ឍប្រព័ន្ធសាលារៀន គ្រឹះស្ថានអប់រំឱ្យបានសមស្របជាមួយនឹងលក្ខណៈជាក់ស្ដែងនៅតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។ បន្តពិនិត្យអង្កេតវិសោធនកម្ម បំពេញបន្ថែមនិងប្រកាសឱ្យប្រើនូវគោលនយោបាយថ្មីអំពីការអភិវឌ្ឍវិស័យអប់រំ។ បណ្តុះបណ្តាលកងជួរគ្រូបង្រៀនដែលប្តេជ្ញាចិត្ត ត្រៀមលក្ខណៈផ្សារភ្ជាប់ជាមួយនឹងតំបន់ភ្នំ៕
យោង៖ គណៈកម្មាធិការជនជាតិ - វិមាន