ប៉ុន្មានឆ្នាំកន្លង ចលនាកីឡាក្នុងតំបន់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ ខេត្តសុកត្រាំង មានការអភិវឌ្ឍយ៉ាងខ្លាំង។ ក្នុងនោះ មានវិញ្ញាសាកីឡាប្រណាំងទូក-ងប្រពៃណី ទាក់ទាញកីឡាករ-ការិនី ជនជាតិខ្មែរចូលរួមច្រើនកុះករ។
អត្តពលិកខ្មែរចូលរួមប្រកួតវិញ្ញាសាកីឡាអុកចត្រង្គ។
តាមប្រសាសន៍លោកស្រី ចូវធីជុក នាយិកាមជ្ឈមណ្ឌលវប្បធម៌ កីឡានិងផ្សាយសំឡេងស្រុកចូវថាញ់ ក្រុមទូក-ងរបស់ស្រុកចូលរួមក្នុងពិធីប្រណាំងទូក - ងថ្នាក់ខេត្ត ថ្នាក់តំបន់មានចំនួនច្រើន។ ជាក់ស្តែងនៅឆ្នាំ២០២៣ ទូទាំងស្រុកមាន៩ទូកចូលរួមឆ្នាំ ២០២៤ មាន១០ទូក។ ពិសេស ទូក-ង បុរសវត្តទំនប់២និងទូក-ងនារីវត្តទំនប់ ទទួលបានជើងឯក២ឆ្នាំបន្តបន្ទាប់។ ប្រការនេះបានបញ្ជាក់ថា ជនរួមជាតិខ្មែររស់នៅសាមគ្គី ស្រឡាញ់ចូលចិត្តកីឡាប្រពៃណី រួមគ្នាហាត់សម និងអុំប្រណាំងដើម្បីសម្រេចស្នាដៃខ្ពស់បំផុត។ ទន្ទឹមនឹងនោះ អាស្រ័យការចិត្តទុកដាក់របស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចភូមិភាគក្នុងការកៀរគរថវិកាពីក្រុមហ៊ុន អាជីវកម្មនិងសប្បុរសជនជាដើម ដើម្បីឧបត្ថម្ភដល់ក្រុមទូក-ងក្នុងការហាត់សមនិងអុំប្រណាំង។
ឆ្នាំ២០២៤ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ និងភូមិភាគនានាបានចលនាក្រុមហ៊ុន អាជីវកម្ម សប្បុរសជន។ល។ រួមវិភាគទាន ដើម្បីឧបត្ថម្ភប្រាក់ជាង ៥០០ លានដុង អង្ករ២តោន មីកញ្ចប់២០០កេះ និងរបស់របរប្រើប្រាស់ចាំបាច់ ជាច្រើនដល់ក្រុមទូក-ង លើភូមិសាស្ត្រស្រុក។ ផ្តើមពីការយកចិត្តទុកដាក់ទាំងនេះ បង្កបានទំនុកចិត្តនិងផ្តល់កម្លាំងចិត្តដល់ជនរួមជាតិខ្មែរ ក្នុងការថែរក្សានិងអភិវឌ្ឍវិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិ។ ព្រះតេជព្រះគុណ ឡឹមហ៊ីប ព្រះចៅអធិការវត្តបទុមរង្សីទំនប់ មានថេរដីកា៖ “ជនរួមជាតិខ្មែរស្រឡាញ់ចូលចិត្តកីឡាទូក-ង ដូច្នេះ ពេលជិតដល់រដូវកាលប្រណាំងកីឡាករ កីឡាការិនី គ្រូបង្វឹកមកវត្តហាត់សម។ ពិសេស ពេលរដ្ឋអំណាចយកចិត្តទុកដាក់ឧបត្ថម្ភថវិកា បានជំរុញឱ្យកីឡាករ មានកម្លាំងចិត្តក្នុងការហាត់សមនិងអុំប្រណាំង ដើម្បីបន្តរក្សាស្នាដៃខ្ពស់បំផុត។ ទន្ទឹមនឹងនោះ ពេលក្រុមទូក-ងឈ្នះពានជើងឯក នៅទាំងបានថ្នាក់ដឹកនាំស្រុកក្រុមហ៊ុន អាជីវកម្ម។ល។ ស្ងើចសរសើរជូនរង្វាន់ ម៉្លោះហើយ ជំរុញឱ្យកីឡាកររឹតតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សានិងអភិវឌ្ឍវិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិ មានស្មារតីត្រៀមបម្រុងបានល្អសម្រាប់រដូវកាលប្រណាំងទូក-ងខាងមុខទៀត”។
ទន្ទឹមនឹងការប្រណាំងទូក-ង ចលនាប្រណាំងទូកស្មាច់ (composte) កីឡាប៉េតង់ អុកចត្រង្គ ។ល។ ក៏កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្នុងសហគមន៍ជនរួមជាតិខ្មែរ។ លោកស្រី ចូវធីជុក ឱ្យដឹងបន្ថែម៖ “ស្រុកក៏បានយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ ជំនួយគ្រឿងបរិក្ខារ ឧបករណ៍ហ្វឹកហាត់ កសាងជួសជុលទីលាន ដើម្បីប្រជាជនមានលក្ខណៈហ្វឹកហាត់កាន់តែល្អប្រសើរ។ ព្រមទាំងរៀបចំសកម្មកីឡាជាច្រើនក្នុងឱកាសបុណ្យទានផ្សេងៗ ដើម្បីបង្កលក្ខណៈឱ្យមាមីងជនរួមជាតិខ្មែរលេងកម្សាន្ត ជំរុញចលនាកីឡាកាន់តែផុលផុស”៕
យ្វីអាញ-មុនី