23/12/2024 - 15:04

ចាប់​ពី​ថ្ងៃ​០១/​០១/​២០២៥ ផ្ទេរ​ប្រាក់​ក្រោម​១០​លាន តើ​ត្រូវ​ផ្ទៀង​ផ្ទាត់​ជីវ​មាត្រ​ទេ 

ត្រង់​ចំ​ណុច c កថា​ខណ្ឌ​ទី ៥ មាត្រា ១៧ នៃ​សា​រាចរ​លេខ ១៧/២០២៤​/TT-NHNN បាន​កំ​ណត់៖ ការ​ដក​ប្រាក់​និង​ដោះ​ដូរ​ទូ​ទាត់​ប្រាក់​ដោយ​មធ្យោ​បាយ​អេ​ឡិច​ត្រូ​និក​នៅ​លើ​គណនី​ទូ​ទាត់ លុះ​ត្រា​តែ​បាន​ផ្ទៀង​ផ្ទាល់​មើល​ត្រូវ​គ្នា​ជា​មួយ​នឹង​ក្រ​ដាស​ស្នាម​នៃ​សា​មី​ខ្លួន និង​ព័ត៌​មាន​ជីវ​មាត្រ​របស់​ម្ចាស់​គណ​នី ឬ​អ្នក​តំ​ណាង (ចំ​ពោះ​អតិ​ថិ​ជន​ជា​បុគ្គល) ឬ​អ្នក​តំ​ណាង​ស្រប​ច្បាប់ (ចំ​ពោះ​អតិ​ថិ​ជន​ជា​អង្គ​ការ) ជា​មួយ​នឹង៖

រូប​ជា​ឧទា​ហរណ៍ ។

(i) ទិន្ន​ន័យ​ជីវ​មាត្រ​បាន​រក្សា​ទុក​ក្នុង​ផ្នែក​រក្សា​ទុក​ព័ត៌​មាន ត្រូវ​បាន​បំ​ប្លែង​ទិន្ន​ន័យ​អត្ត​សញ្ញាណ ប័ណ្ណ​ពល​រដ្ឋ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​បុគ្គល​នោះ បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ គឺ​អា​ស្រ័យ​ស្ថា​ប័ន​នគរ​បាល​ផ្តល់​ជូន​ឬ​ឆ្លង​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​គណនី​កំ​ណត់​អត្តសញ្ញាណ​អេ​ឡិច​ត្រូ​និក​របស់​បុគ្គល​នោះ អា​ស្រ័យ​ប្រ​ព័ន្ធ​កំ​ណត់​អត្ត​សញ្ញាណ​អេឡិច​ត្រូ​និក​បង្កើត​ឡើង; ឬ (ii) ទិន្ន​ន័យ​ជីវ​មាត្រ ត្រូវ​បាន​ប្រ​មូល​តាម​រយៈ​ជួប​ផ្ទាល់​មុខ​បុគ្គល​នោះ ចំ​ពោះ​ករណី​ជន​បរ​ទេស ដែល​មិន​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក ឬ​អ្នក​មាន​ដើម​កំ​ណើត​វៀត​ណាម ដែល​មិន​ទាន់​បាន​កំ​ណត់​សញ្ជាតិ; ឬ(iii) ទិន្ន​ន័យ​ជីវ​មាត្រ​ត្រូវ​បាន​ប្រ​មូល និង​ត្រួត​ពិ​និត្យ (ធា​នា​ត្រឹម​ត្រូវ​រវាង​ទិន្ន​ន័យ​ជីវ​មាត្រ​របស់​បុគ្គល​នោះ ជា​មួយ​នឹង​ទិន្ន​ន័យ​ជីវ​មាត្រ​នៅ​ក្នុង​ផ្នែក​រក្សា​ទុក​ព័ត៌​មាន​ដែល​បាន​បំ​ប្លែង​ទិន្ន​ន័យ អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ ឬ​អត្ត​សញ្ញាណ​ប័ណ្ណ ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ អា​ស្រ័យ​ស្ថា​ប័ន​នគរ​បាល​ផ្តល់​ជូន ឬ​ជា​មួយ​នឹង​ទិន្ន​ន័យ​ជីវ​មាត្រ​របស់​បុគ្គល​នោះ ឆ្លង​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាត់​គណនី​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក អា​ស្រ័យ​ប្រ​ព័ន្ធ​កំ​ណត់​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក និង​ផ្ទៀង​ផ្ទាត់​អេ​ឡិច​ត្រូ​និក​បាន​បង្កើត​ឡើង); ឬ​(iv) ទិន្ន​ន័យ​ជីវ​មាត្រ​របស់​បុគ្គល​នោះ ត្រូវ​បាន​រក្សា​ទុក​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំពី​ប្រ​ជា​ពល​រដ្ឋ ក្នុង​ករណី​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ តែ​គ្មាន​ផ្នែក​រក្សា​ទុក​ព័ត៌​មាន​បំ​ប្លែង​ទិន្ន​ន័យ។

ដូច្នេះ ចាប់​ពី​ថ្ងៃ ០១​/០១/​២០២៥ ចាប់​បង្ខំ ត្រូវ​តែ​ផ្ទៀង​ផ្ទាត់​ជីវ​មាត្រ​សម្រាប់​ការ​ដោះ​ដូរ​ផ្ទេរ​ប្រាក់​ទាំង​អស់។ អា​ស្រ័យ​ហេតុ​នោះ បើ​គ្រាន់​តែ​ផ្ទេរ​ប្រាក់​ក្រោម ១០ លាន ក៏​នៅ​តែ​ទាម​ទារ​ធ្វើ ការ​ផ្ទៀង​ផ្ទាត់​ជីវ​មាត្រ​ដែរ៕

        យោង៖ thu​vien​phap​luat.vn - វិមាន

 

ចែករំលែកអត្ថបទ