កីឡា - ទេសចរណ៍ ទេសចរណ៍

16/12/2024 - 09:18

ទស្សនា​មណ្ឌល​ទេស​ចរណ៍​ល្បាក់​ទឹក​ប៉ា​ស៊ី 

ពេល​ផុត​រដូវ​ភ្លៀង​ធ្លាក់ លោក​អ្នក​អាច​ត្រៀម​អី​វ៉ាន់​ដើម្បី​ធ្វើ​ដំ​ណើរទៅ​ទស្សនា​ល្បាក់​ទឹក​ប៉ា​ស៊ី នៅ​ខេត្ត​កន​តុម។ នៅ​ទី​នេះ ប្រា​កដ​ជា​មិន​ធ្វើ​ឱ្យ​លោក​អ្នក​ខក​បំ​ណង​ឡើយ។

ល្បាក់​ទឹក​ប៉ា​ស៊ី​ ជា​ទី​តាំង​ទេស​ចរណ៍​កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ
 ពេលធ្វើដំណើរមកដល់ម៉ាងដៀង។

ល្បាក់​ទឹក​ប៉ា​ស៊ី ស្ថិត​នៅ​ក្នុង​មណ្ឌល​ទេស​ចរណ៍​ល្បាក់​ទឹក​ប៉ា​ស៊ី។ មណ្ឌល​ទេស​ចរណ៍​នេះ បាន​កសាង​នៅ​លើ​ផ្ទៃ​ដី​២៥​ហិក​តា បច្ចុប្បន្ន​កំ​ពុង​មាន​ការ​កែ​លម្អ​កាន់​តែ​ស្រស់​ស្អាត។ ដង​ផ្លូវ​មក​កាន់​ល្បាក់​ទឹក គឺ​ជា​ដំ​ណើរ​ស្វែង​យល់​ដ៏​អស្ចារ្យ​មួយ។ បំ​ផុត​គឺ​ពេល​លោក​អ្នក​ជ្រើស​រើស​ធ្វើ​ដំ​ណើរ​ដោយ​ម៉ូតូ ត្រូវ​ឆ្លង​កាត់​ដង​ផ្លូវ​បត់​បែន​តាម​ជម្រាល​ភ្នំ​តូចៗ និង​ឆ្លង​ស្ពាន​យោល​កាត់​ជ្រោះ​ជ្រ​លង​ដង​អូរ។ មាន​ដង​ផ្លូវ​ខ្លះ​កំ​ពុង​ធ្វើ និង​ដង​ផ្លូវ​ខ្លះ​ទៀត​កំ​ពុង​បើក​ទូ​លាយ ហេតុ​នោះ ពេល​ខ្លះ​ជើង​របស់​លោក​អ្នក​ត្រូវ​ប្រ​ឡាក់​ដោយ​ដី​ក្រ​ហម។ ប៉ុន្តែ​កុំ​បា​រម្ភ​អី ពេល​លោកអ្នក​ធ្វើ​ដំ​ណើរ​កាត់​ជ្រោះ​ជ្រ​លង​ដង​អូរ​រាក់ ទឹក​ជ្រោះ​ដ៏​ថ្លា​ត្រ​ជាក់​នឹង​ជួយ​ជម្រះ​ជើង​របស់​លោកអ្នក​ឱ្យ​ស្អាត​វិញ។ បច្ចុប្បន្ន មណ្ឌល​ទេស​ចរណ៍​នេះ​មាន​ផ្ទះ​រ៉ុង​វប្ប​ធម៌ រោង​ផលិត​គ្រឿង​សិប្ប​វិចិត្រ​កម្ម អគារ​ដាក់​តាំង​វប្ប​ធម៌​របស់​ជន​ជាតិ​រ៉ឺម៉ម និង​មាន​កសិដ្ឋាន​ដាំ​បន្លែ​និង​ផ្កា។ល។ មាន​អា​កាស​ធាតុ​ស្រ​ហាក់​ប្រ​ហែល​គ្នា​នឹង​ដា​ឡាក ហេតុ​នោះ​ផ្កា​និង​បន្លែ​នៅ​ទី​នេះ​ក៏​មិន​ចាញ់​នៅ​ទី​ក្រុង​ដា​ឡាក​ឡើយ។

បន្ទាប់​ពី​ធ្វើ​ដំ​ណើរ​ទស្សនា​មួយ​ជុំ​មណ្ឌល​ទេស​ចរណ៍ ភ្ញៀវ​ទេស​ចរ​អាច​ចូល​ដល់​មជ្ឈ​មណ្ឌល នោះ​គឺ​ល្បាក់​ទឹក​ប៉ា​ស៊ីដែល​មាន​កម្ពស់​ប្រ​ហែល​១.៥០០ម៉ែត្រ បើ​ប្រៀប​នឹង​កម្រិត​ផ្ទៃ​ទឹក​សមុទ្រ។ ល្បាក់​ទឹក​នេះ បាន​កកើត​ចេញ​ពី​ភ្នំ​ធំ​ជាង​គេ​ចំ​នួន ៣ នៅ​ម៉ាង​ដៀង ហេតុ​នោះ អ្នក​ស្រុក​ហៅ​ថា ប៉ាវ​ស៊ូ (Pau Suh) តាម​ភា​សា​ជន​ជាតិ​រ៉ឺម៉ម មាន​ន័យ​ថា ទឹក​ជ្រោះ​៣​ប្រ​ភព​រួម​បញ្ចូល​មក​លំ​ហូរ​តែ​មួយ។ ចំ​ណេរ​ខាង​ក្រោយ​មក ឈ្មោះ​ជ្រោះ​នេះ បាន​គេ​ហៅ​ក្លាយ​មក​ជា​ប៉ា​ស៊ី​វិញ។ ចូល​កាន់​ទី​នេះ​ពី​ព្រឹក​ព្រ​លឹម លោក​អ្នក​អាច​គយ​គន់​ទឹក​ធ្លាក់ និង​ពិសា​កា​ហ្វេ​គុណ​ភាព​មួយ​កែវ​ពី​គ្រាប់​កា​ហ្វេ​សុទ្ធ​របស់​ខេត្ត​កន​តុម គឺ​មាន​អា​រម្មណ៍​ពិ​បាក​ពិ​ពណ៌​នា ហើយ​មិន​អាច​បំ​ភ្លេច​បាន​ឡើយ។

តាម​ប្រ​សាសន៍​បង​ស្រី ឌាំង​ប៊ិច​ង៉ុក នៅ​ក្រុង​កឹង​ធើ ចំ​ណុច​បូក​ធំ​បំ​ផុត​របស់​មណ្ឌល​ទេស​ចរណ៍​ល្បាក់​ទឹក​ប៉ា​ស៊ី នោះ​គឺ​ខ្យល់​អា​កាស​ដ៏​បរិ​សុទ្ធ។ នៅ​ទី​នេះ​អា​កាស​ធាតុ​ក្នុង​រង្វង់​ពី ២៤ - ២៦​អង្សា​សេ ហេតុ​នោះ​ត្រ​ជាក់​ស្រួល។ ទេស​ភាព​គួរ​ជា​ទី​មនោ​រម្យ មាន​ផ្កា​រីក​គ្រប់​រដូវ។ ផ្លូវ​ចូល​កាន់​ល្បាក់​ទឹក មាន​ព្រៃ​ឈើ​បៃ​តង​ព័ទ្ធ​ជុំ​វិញ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍​ដូច​ស្ថិត​ក្នុង​លំ​ហ​អា​កាស​ធំ​ល្វឹង​ល្វើយ។ នៅ​ជើង​ល្បាក់​ទឹក​គឺ មាន​បឹង​មួយ​ដោយ​មាន​ស្ពាន​យោល​ធ្វើ​ពី​ដែក​សម្រាប់​ភ្ញៀវ​ទេស​ចរ​ទស្សនា​ល្បាក់​ទឹក​ធ្លាក់​និង​ថត​រូប។ មណ្ឌល​ទេស​ចរណ៍​មាន​កញ្ចុះ​ស្លឹក​នៅ​ជុំ​វិញ​ល្បាក់​ទឹក​សម្រាប់​ភ្ញៀវ​ទេស​ចរ​សម្រប​ខ្លួន​ជា​មួយ​ធម្ម​ជាតិ​និង​ភ្លក់​រស​ជាតិ​ម្ហូប​អា​ហារ​ពិ​សេសនៅ​តំ​បន់​ព្រៃ​ភ្នំ។ តាម​ពិត​ទៅ ភ្ញៀវ​ទេស​ចរ​នឹង​គ្មាន​អា​រម្មណ៍​ធុញ​ទ្រាន់ ប្រ​សិន​បើ​ចំ​ណាយ​ពេល​ពេញ​មួយ​ថ្ងៃ​នៅ​ទី​នេះ ដើម្បី​ស្រូប​យក​ខ្យល់​អា​កាស​ដ៏​បរិសុទ្ធ និង​គយ​គន់​ផ្ទៃ​មេឃ​ពណ៌​ខៀវ​ស្រ​ងាត់ ក្រោម​ម្លប់​ដើម​ឈើ​ធំ​ៗ៕

                                      ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ