បណ្តាខេត្តវិញឡុង ត្រាវិញនិងអាងយ៉ាង បានរៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិច លើកទី IV ឆ្នាំ២០២៤ សម្រេចបានជោគជ័យល្អប្រសើរ។
គោរពទង់ជាតិមុនពេលដំណើរការមហាសន្និបាតនៅខេត្តវិញឡុង។ រូប៖ សហការី
ក្នុងរយៈពេល ៥ ឆ្នាំកន្លង សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តវិញឡុងអភិវឌ្ឍស្ទើរគ្រប់វិស័យ។ ខេត្តបានឧបត្ថម្ភសង់ផ្ទះថ្មីបាន ៥៦០ ខ្នង ជួសជុលផ្ទះជូនជនរួមជាតិភាគតិចបាន ២២៥ ខ្នង; ឧបត្ថម្ភបុលទុនផ្លាស់ប្ដូរមុខរបរបាន៧៨០ គ្រួសារ; បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករបាន ៩៧៣ នាក់ ដោះស្រាយការងារធ្វើជូនពលករបាន ៣.០៦០នាក់។ល។ អាស្រ័យហេតុនោះ គ្រួសារក្រីក្រជនរួមជាតិភាគតិចនៅ ៣០១ គ្រួសារ (ចាប់ពី ១៨,៧៦% នៅឆ្នាំ ២០១៩ ថយចុះនៅ ៣,៤% នៅចុងឆ្នាំ២០២៣)។
សមូហភាពនិងបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារជនជាតិនៅខេត្តត្រាវិញ
ទទួលបណ្ណសរសើរ។ រូប៖ ម៉ាល័យ
តាមរបាយការណ៍នៅមហាសន្និបាតតំណាងជនជាតិភាគតិចខេត្តត្រាវិញ ប្រាក់ចំណូលមធ្យមភាគរបស់ខេត្ត ឆ្នាំ២០២៤ សម្រេច ៩៣,៧៨ លានដុង/ម្នាក់/ឆ្នាំ (កើនជាង ៣៤,៩២ លានដុងបើប្រៀបធៀបនឹងឆ្នាំ២០១៩)។ ផ្តើមពីនោះ អត្រាគ្រួសារក្រីក្រប្រកៀកបន្ទាត់ក្រត្រូវបានកាត់បន្ថយពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ចុងឆ្នាំ ២០២៤ ខេត្តនៅមានប្រជាជនក្រីក្រប្រមាណ ២.៤៩៨ គ្រួសារ (ស្រូបអត្រា ០,៨៧% បើប្រៀបធៀបចំនួនគ្រួសារសរុប); ក្នុងនោះ អត្រាគ្រួសារក្រីក្រជនជាតិភាគតិចនៅប្រមាណ ១,៤៦% ។
ខេត្តអាងយ៉ាង បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិ ដូចជា៖ កាត់បន្ថយភាពក្រីក្រដោយចីរភាព ជនបទថ្មីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចនិងតំបន់ភ្នំ ។ល។ ផ្តើមពីនោះ មុខមាត់នៃតំបន់មានជនរួមជាតិភាគតិចរបស់ខេត្ត មានការផ្លាស់ប្ដូរជាវិជ្ជមាន តំបន់ជនជាតិកាន់តែរីកចម្រើន អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចថយចុះ ៣០% សម្រេចលក្ខឋានដែលអាណត្តិមុនដាក់ចេញ។
អញ្ជើញចូលរួមនិងថ្លែងការណ៍នៅនាមហាសន្និបាតនៅវិញឡុងនិងត្រាវិញ សមមិត្ត ហូវអាឡឺន រដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជនជាតិ សំណូមពរភូមិភាគនានាខិតខំដោះស្រាយនូវបញ្ហាបន្ទាន់ចាំបាច់ដែលដាក់ចេញក្នុងភាពជាក់ស្តែង បង្កើតមុខរបររកស៊ី បង្កើនប្រាក់ចំណូលនិងលើកស្ទួយជីវភាពប្រជាជនតំបន់ជនរួមជាតិភាគតិច; រក្សាអត្តសញ្ញាណវប្បធម៌ បង្កការឯកច្ឆ័ន្ទ សាមគ្គីក្នុងកិច្ចសហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ផ្សារភ្ជាប់នឹងធានាការពារប្រទេស សន្តិសុខ។ ផ្តុំកម្លាំងអភិវឌ្ឍប្រភពធនធានមនុស្ស គុណភាពខ្ពស់ជាជនជាតិភាគតិច; ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងការកសាងនិងពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន។ល។៕
ហាថាញ - ម៉ាល័យ - លីសៀ