មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តអាងយ៉ាង បានសហការជាមួយការិយាល័យវប្បធម៌ - ព័ត៌មានស្រុកទ្រីតូង រៀបចំបើកវគ្គបង្រៀនចារសាស្ត្រាស្លឹករឹតដល់ជនរួមជាតិខ្មែរបាន ២ ថ្នាក់នៅវត្តស្វាយស (ឃុំណូយតូ) និងវត្តបវរពោធិញ្ញាណស្រឡូង (ឃុំលឿងភី) ស្រុកទ្រីតូង។
ពិធីបើកវគ្គបង្រៀនចារសាស្ត្រាស្លឹករឹតនៅវត្តស្វាយស។
ចំណេះដឹងនិងរបៀបចារសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរ គឺជាចំណេះដឹងប្រជាប្រិយមួយបែប បង្កប់នូវឃ្លាំងចំណេះដឹងដ៏ពិសេសរបស់មនុស្សជាតិ នោះគឺជាគម្ពីរព្រះពុទ្ធសាសនា។ បច្ចុប្បន្ន មានវត្តព្រះពុទ្ធសាសនាខ្មែរ ៣០/៦៥ វត្ត នៅស្រុកទ្រីតូងនិងទីរួមខេត្តទិញបៀង បានរក្សាគង់វង្សគម្ពីរសាស្ត្រាស្លឹករឹតជាង ១០០ ច្បាប់។ គម្ពីរសាស្ត្រាស្លឹករឹត ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទទួលស្គាល់និងដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ឆ្នាំ២០១៧ គណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ទើបផ្តល់សច្ចានុម័តិលើគម្រោង “អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៃបញ្ញា និងអំពីរបៀបចារសាស្ត្រាស្លឹករឹតរបស់ជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាងដល់ឆ្នាំ២០៣០” ដើម្បីស្តារឡើងវិញ និងអភិរក្សតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ និងបណ្តុះបណ្តាលដល់យុវជនជំនាន់ក្រោយដើម្បីស្នងបន្ត…៕
យោង៖ កាសែតអាងយ៉ាង-មុនី