នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ប្រធានគណៈចង្អុលការមជ្ឈិម បានផ្សព្វផ្សាយដំណើរការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម វិសាលភាពទូទាំងប្រទេស (គណៈចង្អុលការ) ទើបបើកសម័យប្រជុំលើកទីមួយរបស់គណៈចង្អុលការ ដើម្បីវាយតម្លៃពីស្ថានភាព លទ្ធផលនៃការអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម និងភារកិច្ចនៅពេលខាងមុខ។
នាយករដ្ឋមន្ត្រី ផាមមិញជិញ ដឹកនាំសម័យប្រជុំលើកទីមួយរបស់គណៈចង្អុលការមជ្ឈិម ផ្សព្វផ្សាយដំណើរការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមវិសាលភាពទូទាំងប្រទេស។
ថ្លែងក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ប្រធានគណៈចង្អុលការបានលើកឡើងច្បាស់ ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងពិសេសរបស់បក្ស រដ្ឋ និងការចូលរួមរបស់ក្រសួង ផ្នែក ភូមិភាគនានា និងការខ្នះខ្នែងចូលរួមរបស់អង្គការ សហគមន៍ប្រជាជន អាជីវកម្មនិងប្រជាជនរយៈពេលកន្លង ទូទាំងប្រទេសបានជួយដល់គ្រួសារដែលមានសគុណចំពោះបដិវត្តន៍ប្រមាណ ៣៤០.០០០ គ្រួសារ និងគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រដែលជួបលំបាកអំពីលំនៅឋានជាង ៨០០.០០០ គ្រួសារឱ្យមានកន្លែងស្នាក់នៅស្រួលបួល សុវត្ថិភាព ឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ថ្វីដ្បិតដូច្នោះក្តី មកទល់ពេលនេះ ទូទាំងប្រទេសនៅមានគ្រួសារជួបលំបាកអំពីលំនៅឋានជាង ៣១៥.០០០ គ្រួសារ ក្នុងនោះ អ្នកមានសគុណប្រមាណ ១០៦.០០០ គ្រួសារនិងគ្រួសារស្ថិតក្នុងកម្មវិធីទិសដៅជាតិ ៤៦.០០០ គ្រួសារ និងគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រផ្សេងៗទៀត ១៥៣.០០០ គ្រួសារ។ ដើម្បីកែលម្អផ្ទះសម្បែងធានាសុវត្ថិភាព ស្ថិរភាព “មានផ្ទះសម្បែងសមរម្យ ស្ងប់អារម្មណ៍រកស៊ី” រួមចំណែកអនុវត្តគោលនយោបាយអនុគ្រោះចំពោះអ្នកមានសគុណ សម្រេចទិសដៅកាត់បន្ថយភាពក្រីក្រដោយចីរភាព ធានាសុខុមាលភាពសង្គម; ជាក់ស្តែង គឺអំណរខួបអនុស្សាវរីយ៍ ៩៥ ឆ្នាំ ទិវាបង្កើតបក្ស ៨០ ឆ្នាំទិវាបង្កើតប្រទេស ៥០ ឆ្នាំទិវារំដោះភាគខាងត្បូង ឯកភាពទឹកដី និង១៣៥ ឆ្នាំទិវាកំណើតលោកប្រធានហូជីមិញជាទីគោរព ព្រមទាំងអំណរមហាសន្និបាតបក្សទូទាំងប្រទេស លើកទី ១៤ ទូទាំងប្រទេស ប្ដេជ្ញាខិតខំអនុវត្តឱ្យទាល់តែបាននូវទិសដៅ៖ សម្រេចជាស្ថាពរ លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមវិសាលភាពទូទាំងប្រទេសក្នុងឆ្នាំ២០២៥ ឆាប់ជាង ៥ ឆ្នាំបើប្រៀបនឹងទិសដៅដែលបានដាក់ចេញដំបូង។
នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ការទទួលខុសត្រូវរបស់បក្ស រដ្ឋ គឺរក្សាលំនឹងទិសដៅឯករាជ្យជាតិ នាំមកសុភមង្គល សម្បូរសប្បាយដល់ប្រជាជន ប៉ុន្តែការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម មិនមែនជាការងារដោយឡែករបស់បក្ស រដ្ឋអំណាច និងរណសិរ្សមាតុភូមិប៉ុណ្ណោះទេ នៅទាំងជាការងាររួមរបស់ទូទាំងប្រព័ន្ធនយោបាយ ទូទាំងសង្គម ពិសេសគឺកម្លាំងទូទាំងប្រជាជន ទឹកចិត្តប្រកបដោយគុណធម៌របស់កម្មាភិបាលបក្ខជន និងអាជីវកម្ម។ ទន្ទឹមជាមួយនឹងការឧបត្ថម្ភរបស់រដ្ឋ អង្គការសង្គម អាជីវកម្ម។ល។ អ្នកក្រគប្បីខិតខំប្រឹងប្រែងសហគមន៍នៅភូមិភាគឧបត្ថម្ភ មិនទន្ទឹងរង់ចាំសំអាងលើការឧបត្ថម្ភ; ទាំងអស់ត្រូវតែម្ចាស់ការនិងខ្នះខ្នែងប្រឹងប្រែង។
នាយករដ្ឋមន្ត្រី ទើបចុះហត្ថលេខាប្រកាសឱ្យប្រើបទបញ្ជាលេខ ៤២/CT-TTg អំពីពន្លឿនអនុវត្តលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមវិសាលភាពទូទាំងប្រទេស។ ឆ្លងតាមរយៈនោះ នាយករដ្ឋមន្ត្រី ចេញបទបញ្ជា៖ អំពីទិសដៅខិតខំក្នុងឆ្នាំ ២០២៥ សម្រេចជាស្ថាពរភារកិច្ចចំនួន៣ គឺ៖ ឧបត្ថម្ភលំនៅឋានជូនអ្នកមានសគុណ; ឧបត្ថម្ភលំនៅឋានជូនប្រជាជនតាមកម្មវិធីទិសដៅជាតិ; លុបបំបាត់ផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម ជូនប្រជាជន ក្រៅពីក្រុមឧបត្ថម្ភទាំងពីរខាងលើ។ អំពីទស្សនៈ បញ្ជ្រាបទិសស្លោក “បក្សដឹកនាំ រដ្ឋគ្រប់គ្រង រណសិរ្សមាតុភូមិនិងអង្គការមហាជនឧបត្ថម្ភប្រជាជនធ្វើម្ចាស់”៕
យោង៖ TTXVN - ប្រែសម្រួល៖ វិមាន