11/11/2024 - 16:47

ចាប់​ពី​ឆ្នាំ​សិក្សា​២០២៤​-២០២៥ កម្រិត​អនុវិទ្យា​ល័យ​ វិទ្យា​ល័យ​នឹង​លែង​រៀប​ចំ​ណាត់​ថ្នាក់​និទ្ទេស​ពូកែ​គ្រាន់​បើ​ មធ្យម​ ខ្សោយ​ 

គ្រប់​ថ្នាក់​នៃ​កម្រិត​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ គឺត្រូវ​ធ្វើ​ការ​វាយ​តម្លៃ​អំ​ពី​សមត្ថ​ភាព​សិក្សា​និង​ការ​លត់​ដំ​របស់​សិស្ស​ តាម​សេច​ក្តី​ណែ​នាំ​នៃ​សា​រាចរ​លេខ​ ២២/២០២១/TT​- BGDĐT។​

 ​ ម៉ោង​រៀន​របស់​សា​លា​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ឡុង​ភូ។

យោ​ងតាម​នោះ​ ចំ​ពោះ​វិញ្ញា​សា​លើក​មក​វាយ​តម្លៃ​មាន​២​កម្រិត៖ សម្រេច​និង​មិន​ទាន់​សម្រេច​ចំ​ពោះ​វិញ្ញា​សា​ដែល​វាយ​តម្លៃ​ដោយ​ការ​ពិនិត្យ​ គួប​ផ្សំ​នឹង​វាយ​តម្លៃ​ដោយ​ពិន្ទុ​នោះ ត្រូវ​បាន​វាយ​តម្លៃ​នៅ​កម្រិត​ណា​មួយ​ក្នុង​ចំ​ណោម​៤​កម្រិត​៖ ល្អ​ ល្អ​បង្គួរ​ សម្រេច​ និង​មិន​ទាន់​សម្រេច។​

ដូច្នេះ​ ចាប់​ពី​ឆ្នាំ​សិក្សា​២០២៤​-២០២៥ កម្រិត​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​នឹង​លែង​មាន​រៀប​ចំ​ណាត់​ថ្នាក់​និន្ទេស​ពូកែ​ គ្រាន់​បើ​ មធ្យម​ ខ្សោយ។​

នៅ​ឆ្នាំ​សិក្សា​មុន​ៗ​ សា​លា​រៀន​បាន​បង្រៀន​តាម​កម្ម​វិធី​ ២០០៦ និង​កម្ម​វិធី​២០០៨ ដូច្នេះ​ ការ​រៀប​ចំ​ណាត់​ថ្នាក់​និទ្ទេស​នៅ​ច្របូក​ច្រ​បល់ ដូច​ជា៖ ពូកែ​ គ្រាន់​បើ​ មធ្យម​ ខ្សោយ។​ ចាប់​តាំង​ពី​ឆ្នាំ​សិក្សា​២០២៤​-២០២៥ កម្ម​វិធី​ ២០១៨ ត្រូវ​បាន​អនុវត្ត​ព្រម​ៗ​គ្នា​នៅ​គ្រប់​ថ្នាក់​រៀន។​ ហេតុ​ដូច្នេះ​ ឈ្មោះ​ហៅ​ក្នុង​ការ​រៀប​ចំ​ណាត់​ថ្នាក់​និទ្ទេស​ សមត្ថ​ភាព​សិក្សា​របស់​សិស្ស​ក៏​មាន​ការ​ផ្លាស់​ប្តូរ​ ដើម្បី​ឯក​ភាព​ឈ្មោះ​ហៅ​ ស្រប​តាម​សេចក្តី​ណែ​នាំ​របស់​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល។​

មិន​ត្រឹម​តែ​ផ្លាស់​ប្តូរ​ការ​រៀប​ចំ​ណាត់​ថ្នាក់​ និទ្ទេស​សមត្ថ​ភាព​សិក្សា​ប៉ុណ្ណោះ​ទេ​ កិត្តិ​នាម​សិក្សា​របស់​សិស្ស​កម្រិត​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ ចាប់​ពី​ឆ្នាំ​សិក្សា​នេះ​ ក៏​លែង​មាន​កិត្តិ​នាម​សិស្ស​ជឿន​លឿន។​

ចាប់​ពី​ឆ្នាំ​សិក្សា​នេះ​ កិត្តិ​នាម​សិក្សា​មាន​ត្រឹម​តែ​កិត្តិ​នាម “សិស្ស​ឆ្នើម​” ចំ​ពោះ​សិស្ស​សម្រេច​បាន​លទ្ធ​ផល​នៃ​ការ​លត់​ដំ​ពេញ​មួយ​ឆ្នាំ​ ត្រូវ​បាន​វាយ​តម្លៃ​កម្រិត​ល្អ​ លទ្ធ​ផល​សិក្សា​ពេញ​មួយ​ឆ្នាំ​ ត្រូវ​បាន​វាយ​តម្លៃ​កម្រិត​ល្អ​ និង​តិច​បំ​ផុត​មាន​ ៦ ​វិញ្ញា​សា​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ការ​ពិនិត្យ​ គួប​ផ្សំ​នឹង​ការ​វាយ​តម្លៃ​ដោយ​ពិន្ទុ​ ដែល​មាន​ពិន្ទុ​មធ្យម​ភាគ​ពេញ​មួយ​ឆ្នាំ​ សម្រេច​ពី​ ៩,០​ ពិន្ទុ​ឡើង​ទៅ៕​

យោង៖ giaoduc.net.vn-មុនី

ចែករំលែកអត្ថបទ