ស្រុកអ៊ូមិញ ខេត្តកាម៉ាវ គឺជាភូមិសាស្ត្រមួយនៅជួបការលំបាកច្រើន អត្រាគ្រួសារក្រីក្រនៅមានកម្រិតខ្ពស់។ ប៉ុន្មានឆ្នាំកន្លង ស្រុកតែងអនុវត្តតាមគោលលំនាំពង្រីកលទ្ធភាពផ្ទាល់ខ្លួន ឆ្លៀតយកនិងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពប្រភពធនធានខាងក្រៅ ដើម្បីកាត់បន្ថយភាពក្រីក្រដោយចីរភាព។ ឆ្នាំ ២០២៤ ស្រុកខិតខំប្រឹងប្រែងកាត់បន្ថយគ្រួសារក្រីក្រ ១,៥% ស្មើនឹង ៨៤១ គ្រួសារ។
ជាមួយនឹងទម្រង់ចិញ្ចឹមជ្រូកដែលបានឧបត្ថម្ភ គ្រួសារអ្នកមីង សើុងធីហឿង បានចាកផុតពីភាពក្រីក្រ។
ស្រុកអ៊ូមិញ បច្ចុប្បន្ន មានគ្រួសារក្រីក្រជាង ១.២០០ គ្រួសារ ស្រូបអត្រាជិត ៤,៧% គ្រួសារប្រកៀកបន្ទាត់ក្រមានជាង ៤០០ គ្រួសារ ស្រូបអត្រាជាង ១,៦% ។ ជាក់ស្តែងយូរៗ ទៅការងារកាត់បន្ថយភាពក្រីក្រនៅភូមិភាគនានា កាន់តែមានការលំបាក ដោយសារគ្រួសារប្រជាជនភាគច្រើនមិនមានដីបង្កបង្កើនផល កង្វះទុនធ្វើការរកស៊ីនិងធនធានផលិតកម្ម។ល។ ដើម្បីជួយឱ្យចាកផុតពីភាពក្រីក្រ ត្រូវតែជំនួយកម្លាំងដល់គ្រួសារទាំងនេះមានលក្ខណសម្បត្តិឈានឡើងក្នុងជីវភាព។
ឆ្នាំ ២០២៤ ស្រុកបានមន្ទីរការងារ-យុទ្ធជនពិការនិងសង្គមកិច្ច បែងចែកប្រភពទុនកម្មវិធីទិសដៅជាតិអំពីការកាត់បន្ថយភាពក្រីក្រដោយចីរភាពជាង ១៧,៩ ពាន់លានដុង។ ក្នុងនោះ រំសាយថវិកា ៩ ពាន់លានដុងដល់ឃុំលំបាកខ្លាំងចំនួន ៣ នោះគឺ ឃុំង្វៀងភិច ខាញ់ឡឹមនិងខាញ់ធ្វឹង។ លោកឌិញកុងហ្វា អនុប្រធានការិយាល័យការងារ - យុទ្ធជនពិការនិងសង្គមកិច្ចស្រុកអ៊ូមិញ ឱ្យដឹង៖ “រយៈពេលកន្លង ស្រុកបានផ្តុំកម្លាំងកសាងទម្រង់និងគម្រោងជាច្រើន ដើម្បីឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារទើបចាកផុតពីភាពក្រីក្រធ្វើការរកស៊ីអភិវឌ្ឍន៍សេដ្ឋកិច្ច។ ស្រុកក៏បានផ្គួបបញ្ចូលការរៀបចំវគ្គបង្រៀនវិជ្ជាជីវៈ បង្ខិតជិតវិទ្យាសាស្ត្រ-បច្ចេកទេសអនុវត្តក្នុងការបង្កបង្កើនផលជាជំហានៗ បើកទូលំទូលាយទម្រង់ដល់ភូមិភាគនានា។ ម្យ៉ាងទៀត ផ្គួបបញ្ចូលកម្មវិធីនិងគម្រោងផ្សេងៗ សំដៅជួយគ្រួសារក្រីក្រធ្វើពិពិធកម្មរបររកស៊ីចិញ្ចឹមជីវិត ដើម្បីចាកផុតពីភាពក្រីក្រដោយចីរភាព”។
គ្រួសារអ្នកមីង សើុងធីហឿង នៅភូមិ៦ ឃុំខាញ់ឡឹម ជាគ្រួសារប្រកៀកបន្ទាត់ក្រ។ ឆ្នាំ ២០២៣ គ្រួសារអ្នកមីងហឿង បានរដ្ឋឧបត្ថម្ភកូនជ្រូក ៥ ក្បាលនិងចំណីសត្វ ២៦ បាវ។ អ្នកមីងឆ្លៀតយកផ្ទៃដីចម្ការដាំបន្លែ ដាំឈើហូបផ្លែនិងចិញ្ចឹមត្រីក្នុងអណ្តូងសម្រាប់ហូបនិងលក់ដូរមួយចំនួន ដើម្បីរកប្រាក់ចំណូលបន្ថែម។ “បន្ទាប់ពីលក់ជ្រូក មានដើមទុនខ្ញុំចាប់ចិញ្ចឹមល្បាស់ថ្មីហើយបម្រុងនឹងពង្រីកទំហំទម្រង់ចិញ្ចឹម។ នៅពេលខាងមុខ ខ្ញុំនឹងខិតខំប្រឹងប្រែងជាងទៀត ដើម្បីពង្រីកសេដ្ឋកិច្ចជាជំហានៗឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព” អ្នកមីងហឿង បានឱ្យដឹងដូច្នេះ។ ចំណែកបងស្រី ហូធីអ៊ុកកឹង នៅភូមិ៦ ឃុំខាញ់ឡឹម ចែករំលែក៖ “ជីវភាពគ្រួសារខ្ញុំជួបការលំបាកណាស់ ផ្ទះសម្បែងទ្រុឌទ្រោម ប្តីប្រពន្ធទៅធ្វើការឈ្នួលរកប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃនិងចិញ្ចឹមកូន ៣ នាក់រៀនសូត្រ គ្មានលទ្ធភាពសង់ផ្ទះ។ បានភូមិភាគពិនិត្យឧបត្ថម្ភប្រាក់ ៤៤ លានដុង គ្រួសាររួមប្រាក់បន្ថែម ៥០ លានដុង ដើម្បីសាងសង់ផ្ទះ មានផ្ទះសមរម្យគ្រួសារខ្ញុំស្ងប់អារម្មណ៍ពលកម្ម បច្ចុប្បន្ន គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ”។
“បច្ចុប្បន្ន គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រលើភូមិសាស្ត្រស្រុកនៅមានច្រើន ដោយសារគ្រួសារទាំងនេះ ខ្វះចំណេះដឹងនិងបំណិនពលកម្មផលិត។ ហេតុដូច្នេះ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ឧទ្ទេសនាមការងារធ្វើ ត្រូវបានភូមិភាគផ្តោតការយកចិត្តទុកដាក់ពិសេស។ ឆ្នាំ ២០២៤ ភាគកម្រិតបង្កើតការងារធ្វើជូនពលកររបស់ស្រុកគឺ ៤ ពាន់នាក់ ក្នុងនោះ ដោះស្រាយការងារធ្វើក្នុងខេត្តជូនពលករជាង ១.៨០០ នាក់ ក្រៅខេត្តជាង ២.១០០ នាក់ និងបញ្ចូនពលករទៅធ្វើការនៅប្រទេសក្រៅតាមកិច្ចសន្យាចំនួន ៦០ នាក់ (មកទល់បច្ចុប្បន្ន ដោះស្រាយបាន ៤៧/៦០ នាក់សម្រេច ៧៨%)។ តាមរយៈនោះ ដើម្បីជួយគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ មានលក្ខណសម្បត្តិបន្ថែម ដើម្បីឈានឡើងក្នុងជីវភាព” លោកឌិញកុងហ្វា អនុប្រធានការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចស្រុកអ៊ូមិញ បានឱ្យដឹងបន្ថែមដូច្នេះ៕
យោង៖ កាសែតកាម៉ាវ-មុនី