ឃុំចូវដៀង ស្រុកកូវកែ ខេត្តត្រាវិញ គឺភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ ស្រូបអត្រា ៨២% នៃចំនួនប្រជាជនទូទាំងឃុំ។ អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ប្រជាជននៅភូមិដុំធំ ឃុំចូវដៀង បានស្ម័គ្រចិត្តបរិច្ចាគដីដើម្បីភូមិភាគពង្រីកនិងបង្កើនកម្រិតផ្លូវជនបទ។
ពូអុងវ៉ាន់តៀង (ខាងស្ដាំ) ជាអ្នកបានរួមចំណែកបរិច្ចាគដី សប្បាយរីករាយនៅ
ពេលឃើញផ្លូវជនបទបានកសាងសម្រេចដាក់ឱ្យប្រើប្រាស់។
លោកឡេក្វឹកទ្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំចូវដៀង ឱ្យដឹង៖ “អនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំបានខ្នះខ្នែងកៀរគរប្រជាជនចូលរួមកសាងជនបទថ្មី ក្នុងនោះកំណត់លក្ខឋានគមនាគមន៍គឺសំខាន់សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ឆ្លងតាមរយៈកៀរគរកសាងជនបទថ្មី ប្រជាជនក្នុងភូមិ បានរួមចំណែកថវិកា ឈើដំណាំនិងដីយ៉ាងច្រើន សម្រាប់កសាងផ្លូវជនបទ ឥឡូវនេះឃុំបានសម្រេចកម្រិតបទដ្ឋានជនបទថ្មីខ្ពស់។ ឃុំកំពុងកសាងជនបទថ្មីគំរូ គណៈកម្មាធិការបក្ស រដ្ឋអំណាច និងប្រជាជននៅទីនេះ បន្តពង្រីកស្មារតីសាមគ្គី កែលម្អនិងលើកកម្ពស់គុណភាពលក្ខឋានជនបទថ្មីកម្រិតខ្ពស់ និងប្ដេជ្ញាចិត្តកសាងជនបទថ្មីគំរូ ក្នុងឆ្នាំ ២០២៤ ដោយជោគជ័យ”។
ធ្វើដំណើរតាមដងផ្លូវកៅស៊ូ ដែលទើបកសាងសម្រេចនៅភូមិតាអោក ឃុំចូវដៀង មានប្រវែង ១,៥ គីឡូម៉ែត្រ ទទឹង ៣ ម៉ែត្រ នេះគឺដងផ្លូវប្តេជ្ញាចិត្តរបស់មាមីងនៅទីនេះ ពីព្រោះមានដល់ជាង ៣០ គ្រួសារបរិច្ចាគដីកសាងផ្លូវ។
ស្ពានជនបទត្រូវបានកសាងរឹងមាំ ធានាសុវត្ថិភាពសម្រាប់យានជំនិះបើកបរងាយស្រួល។
អ្នកមីងថាច់ធីស្ងួន នៅភូមិដុំធំ ចែករំលែក៖ “មាមីងខ្មែរនៅទីនេះភាគច្រើនគឺធ្វើស្រែចម្ការ។ ពីមុនកសិផលពិបាកលក់ ដ្បិតអី មិនទាន់មានផ្លូវស្រួលបួល។ ពេលនេះមានផ្លូវកៅស៊ូ រថយន្ដអាចបើកបរចុះមកដល់ដើម្បីទិញកសិផល តាមរយៈនោះ ជីវភាពមាមីងក៏មានភាពល្អប្រសើរឡើង។ ពេលឮថា រដ្ឋកសាងផ្លូវ ខ្ញុំក៏ស្ម័គ្រចិត្តបរិច្ចាគដី។ ភូមិស្រុកយើងរួមគ្នាកសាងជនបទថ្មី មានផ្លូវរឹងមាំ ខ្ញុំមានអារម្មណ៍រីករាយណាស់”។
ពូអុងវ៉ាន់តៀង ជាអ្នកបរិច្ចាគដីកសាងផ្លូវម្នាក់ ឱ្យដឹង៖ “កាលពីមុន ដងផ្លូវបេតុងទទឹងជាងមួយម៉ែត្រ ទ្រុឌទ្រោមបែកបាក់ ពិបាកក្នុងការធ្វើដំណើររបស់មាមីង។ ពេលឮភូមិភាគមានគោលការណ៍ពង្រីក បង្កើនកម្រិតផ្លូវតាមគោលលំនាំ “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ប្រជាជនចូលរួមបរិច្ចាគដី រដ្ឋវិនិយោគកសាងផ្លូវ ខ្ញុំឯកភាពភ្លាម មិនរារែកឡើយ”។
លោក ហ្វិញវ៉ាន់គឹម ប្រធានភូមិដុំធំ ឱ្យដឹង៖ “ពេលមានគោលការណ៍វិនិយោគ បង្កើនកម្រិត ផ្លូវភូមិភាគបានធ្វើការប្រជុំប្រជាជន ដើម្បីផ្សព្វផ្សាយចលនាមាមីង។ ឆ្លងតាមរយៈនោះ មាមីងយល់ច្បាស់អំពីផលប្រយោជន៍ជាក់ស្ដែងនៃការពង្រីកផ្លូវ កសិផលងាយស្រួលដឹកជញ្ជូន និងកូនចៅទៅរៀន។ល។ សំខាន់គឺដងផ្លូវនេះជួយមាមីងបើកបរទៅកាន់ភូមិភាគជិតខាងលឿនជាង។ ផ្ដើមពីនោះ មាមីងក៏ស្ម័គ្រចិត្តគាំទ្រគ្រប់គ្នា”៕
សើុងម៉ាល័យ - ថាច់ធី