21/10/2024 - 15:50

ក្នុង​ករ​ណី​ខ្លះ​ក្រុម​គ្រួ​សារ​ បុគ្គល​ធ្វើ​ប្លង់​រឹង​ចំ​ណាយ​ប្រាក់​ត្រឹម​ ១០០​.០០០​ដុង​សម្រាប់​ធ្វើ​ក្រប​ប៉ុណ្ណោះ​ 

* លើក​លែង​បង់​ថ្លៃ​ប្រ​ថាប់​ត្រា​ពេល​ធ្វើ​ប្លង់​រឹង​លើក​ដំ​បូង​

មា​ត្រា​១០​នៃ​អនុក្រឹត្យ​លេខ​ ១០/២០២២​/NĐ-CP បាន​កំ​ណត់​ករណី​ដូច​ខាង​ក្រោម​ ពេល​ចុះ​បញ្ជី​ដី​ធ្លី​ ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ គឺអ្នក​ប្រើ​ប្រាស់​ដី​ ម្ចាស់​កម្ម​សិទ្ធិ​ផ្ទះ​នឹង​បាន​លើក​លែង​បង់​ថ្លៃ​ប្រ​ថាប់​ត្រា៖

 ​ រូប​ថត​ជា​ឧទា​ហរណ៍។​

- ដី​កសិកម្ម​អា​ស្រ័យ​ក្រុម​គ្រួ​សារ​ បុគ្គល​បាន​គាស់​រាន​ដី​សម​ស្រប​នឹង​ការ​រៀប​គម្រោង​ប្រើ​ប្រាស់​ដី​ដែល​ស្ថាប័ន​រដ្ឋ​មាន​សមត្ថ​កិច្ច​បាន​ផ្តល់​សច្ចា​នុម័ត​ គ្មាន​ការ​វិវាទ​ គឺ​បាន​ផ្ដល់​ប័ណ្ណ​កម្ម​ សិទ្ធិ​ប្រើ​ប្រាស់​ដី។​

- ផ្ទះ​ ដី​សង់​ផ្ទះ​របស់​គ្រួ​សារ​ក្រី​ក្រ; ផ្ទះ​ ដី​សង់​ ផ្ទះ​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ចំ​ណុះ​តំ​បន់​លំ​បាក​ តីង្វៀង​; ផ្ទះ​ ដី​សង់​ផ្ទះ​ របស់​ក្រុម​គ្រួ​សារ​ បុគ្គល​នៅ​ឃុំ​ចំ​ណុះ​កម្ម​វិធី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​នៅ​បណ្តា​ឃុំ​លំ​បាក​ខ្លាំង​ តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល។​

 * ចំ​ណុះ​ខេត្ត​ ក្រុង​ដែល​មិន​ចាំ​បាច់​បង់​ថ្លៃ​ ពិនិត្យ​វាយ​តម្លៃ​ឯក​សារ​

ថ្លៃ​សេវា​ពិនិត្យ​វាយ​តម្លៃ​ឯក​សារ​ ឋិត​ក្រោម​សិទ្ធិ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ ម្ល៉ោះ​ហើយ​ មាន​ខេត្ត​ ក្រុង​ជា​ច្រើន​មិន​ប្រ​មូល​ប្រាក់​កម្រៃ​នេះ​ពេល​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​ ប្រើ​ប្រាស់​ដី​លើក​ដំ​បូង។​ គឺ​គ្រាន់​តែ​បង់​កម្រៃ​ ពេល​ពិនិត្យ​វាយ​តម្លៃ​ឯក​សារ​ផ្ទេរ​ឈ្មោះ​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ (ផ្ទេរ​កម្ម​សិទ្ធិ​ ឬ​ចែក​ឱ្យ​អ្នក​ដទៃ​ជាដើម )៕​

         យោង​តាម​ luatvietnam.vn -ថាច់​ធី

ចែករំលែកអត្ថបទ