មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

21/10/2024 - 15:50

គ្រឹះ​សម្រាប់​នារី​ផ្តើម​អា​ជីព​ឈាន​ទៅ​ឆ្ងាយ 

“រង្វាន់​ពិសេស​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ថ្នាក់​តំបន់​ភូមិ​ភាគ​ខាង​ជើង និង​រង្វាន់​លេខ ១ ក្នុង​ការ​ប្រ​កួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូ​ទាំង​ប្រ​ទេស “នារី​ផ្តើម​អា​ជីព ពង្រីក​ប្រ​ភព​ធន​ធាន​ក្នុង​ស្រុក” ឆ្នាំ​២០២៣ បាន​ផ្ដល់​ជា​កម្លាំង​ចិត្ត​ដើម្បី​ខ្ញុំ​ពង្រីក​បន្ថែម​មុខ​របរ​អា​ជីវ​កម្ម ពង្រីក​សហ​ករណ៍​កាន់​តែ​រឹង​មាំ បង្កើត​ការ​ងារ​រក​ស៊ី​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ” បង​ស្រី ត្រឿង​ធី​បាច់​ធ្វី នា​យិ​កា​សហ​ករណ៍​ម៉ៃ​ត្រែ​ដាង​ធ្វី​ត្វៀក ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ឱ្យ​ដឹង​ដូច្នេះ។

  បង​ស្រី​ត្រឿង​ធី​បាច់​ធ្វី នា​យិ​កា​សហ​ករណ៍​ម៉ៃ​ត្រែ​ដាង​ធ្វី​ត្វៀក។

ក្នុង​នាម​ជា​កូន​ចៅ​ជំ​នាន់​ទី ៣ ដែល​ប្រ​កប​អា​ជីព​នេះ មក​ទល់​បច្ចុប្បន្ន​គឺ​ជាង ២៧ ឆ្នាំ បង​ស្រី​ធ្វី មាន​បំ​ណង​ចង់​ថែ​រក្សា​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី បង្កើត​ការ​ងារ​រក​ស៊ី​ជូន​បង​ប្អូន​នារី​ខ្មែរ​នៅ​ភូមិ​ភាគ។

ច្រើន​ឆ្នាំ​មក​នេះ បង​ស្រី​ធ្វី បាន​ផ្សារ​ភ្ជាប់​ជំ​រុញ​ទឹក​ចិត្ត​និង​បំ​ផុស​គំ​និត​ដើម្បី​ភូមិ​របរ​តម្បាញ​ប្រ​ពៃ​ណី​ភូតឹង​មាន​សម្ទុះ​ឡើង​វិញ។ ជា​ជំ​ហាន​ៗ បង​ស្រី​បាន​ប្តូរ​ពី​ការ​ប្រ​មូល​ទិញ​ផលិត​ផល​របស់​មា​មីង​ ងាក​មក​ធ្វើ​ការ​ណែ​នាំ ផ្ដល់​យោ​បល់​ និងបង្រៀន​ដោយ​ផ្ទាល់​ពី​របៀប​កែ​ច្នៃ​ផលិត​ផល ដោយ​ឆ្ពោះ​ទៅ​លើ​វិស័យ​ទេស​ចរណ៍​​សម្រាប់​រចនា​តាក់​តែង សំ​ដៅ​បង្កើន​តម្លៃ​សេដ្ឋ​កិច្ច​ជូន​មា​មីង​ក្នុង​ភូមិ​របរ។

នេះ​ជា​ខ្លឹម​សារ​សំ​ខាន់​ក្នុង​គម្រោង​ស្ដារ​ឡើង​វិញ​នូវ​ភូមិ​របរ​ប្រ​ពៃណី​របស់​បង​ស្រី​ធ្វី ត្រូវ​បាន​ជ្រើស​ចូល​ប្រ​កូត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ថ្នាក់​តំ​បន់ “នារី​ផ្តើម​អា​ជីព​ពង្រីក​ប្រ​ភព​ធន​ធាន​ក្នុង​ស្រុក” ឆ្នាំ​២០២៣។

បង​ស្រី​ធ្វី ឱ្យ​ដឹង៖ “ដើម្បី​ឈ្នះ​រង្វាន់​ខ្ពស់​បំ​ផុត​ពី​ការ​ប្រកួត​ថ្នាក់​តំបន់​ និង​ទូទាំង​ប្រ​ទេស គម្រោង​របស់​ខ្ញុំ​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ លក្ខណៈ​វិនិច្ឆ័យ​ជា​ច្រើន​យ៉ាង​តឹង​រឹង។ នោះ គឺ៖ លក្ខណៈ​វិនិច្ឆ័យ​សមូហ​ភាព - សហ​ករណ៍ អា​ស្រ័យ​នារី​ធ្វើ​ម្ចាស់​ផលិត​ផល​ប្រ​កប​ដោយ​លក្ខណៈ​ប្រ​ពៃ​ណី រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​ជាតិ និង​លក្ខណៈ​រក្សា​បន្ត​វេន​ជា​ច្រើន​ជំ​នាន់; ដោះ​ស្រាយ​ការ​ងារ​រក​ស៊ី​សម្រាប់​ពល​ករ ជា​ពិ​សេស នារី​ជន​ជាតិ​ភាគ​តិច​ក្នុង​តំបន់​និង​តំ​បន់​ជិត​ខាង; ផលិត​ផល​សម្រេច OCOP លំ​ដាប់​ផ្កាយ​ ៣ ហើយ​បាន​នាំ​ចេញ​ទៅ​អឺ​រ៉ុប​ចំ​នួន​៥​ប្រ​ទេស និង​ស្និទ្ធ​ស្នាល ការ​ពារ​បរិស្ថាន”។

បច្ចុប្បន្ន សហ​ករណ៍​ម៉ៃត្រែ​ដាង​ធ្វី​ត្វៀក មាន​ផលិត​ផល​ជាង​ ៧០០ ដែល​ផ្គត់​ផ្គង់​ទី​ផ្សារ​ក្នុង​ស្រុក និង​ទី​ផ្សារ​ក្រៅ​ប្រ​ទេស។ ក្រៅ​ពី​ផលិត​ទំ​និញប្រើ​ប្រាស់​បែប​ប្រ​ពៃ​ណី ដូច​ជា កញ្ជើ កញ្ច្រែញ អង្រុត គម្រប​សា​ជី អង្រឹង​ទា​រក និង​តុតាំង... ។ល។ ផលិត​ផល​សិប្ប​កម្ម​ប្រ​ពៃ​ណី​ដែល​មាន​ខ្នាត​តូច​ៗ សម្រាប់​តុប​តែង​លម្អ​ដែល​អតិ​ថិ​ជន​ពេញ​និយម បច្ចុប្បន្ន​មាន​វត្ត​មាន​នៅ​លើ​ទី​ផ្សារអឺ​រ៉ុប។

“អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​និង​សុភ​មង្គល​នោះ​គឺ ការ​ចង​សម្ព័ន្ធ​បង្កើត​ការ​ងារ​រក​ស៊ី​ជូន​គ្រួ​សារ​ប្រ​មាណ​ជាង ១៣៧ គ្រួ​សារ ជួយ​បង​ប្អូន​សមា​ជិក​នារី​ក្នុង​ឃុំ​និង​តំ​បន់​ជិត​ខាង​មាន​ប្រាក់​ចំ​ណូល​ជា​មធ្យម​ពី ៤ - ៥ លាន​ដុង​ជា​រៀង​រាល់​ខែ” - បងស្រី​ធ្វី បាន​ឱ្យ​ដឹងដូច្នេះ៕

       យោង​តាម Phunuvietnam.vn - ទី​ទុយ

ចែករំលែកអត្ថបទ