មាត្រា២១ ច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០២៤ មានសុពលភាព ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥ បានកំណត់ពីមុខសញ្ញា និងលក្ខខណ្ឌទទួលប្រាក់សោធននិវត្តន៍សង្គម។ យោងតាមនេះ ប្រជាពលរដ្ឋវៀតណាមដែលគ្រប់អាយុចាប់ពី៧០ឆ្នាំដល់៧៥ឆ្នាំ ជាគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងឆ្លើយតបតាមលក្ខខណ្ឌដូចខាងក្រោម នឹងទទួលបានប្រាក់សោធននិវត្តន៍សង្គម៖ មិនទទួលប្រាក់ចូលនិវត្តន៍ ឬគ្មានឧបត្ថម្ភធានារ៉ាប់រងសង្គមប្រចាំខែ លើកលែងតែករណីផ្សេងតាមការកំណត់របស់រដ្ឋាភិបាល; មានឯកសារស្នើសុំទទួលប្រាក់សោធននិវត្តន៍សង្គម។
រូបជាឧទាហរណ៍។
លើសពីនេះ មាត្រា២១ ច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ២០២៤ បានកំណត់មនុស្សមានអាយុពី៧៥ឆ្នាំឡើងទៅបានទទួលប្រាក់សោធននិវត្តន៍សង្គមនៅពេលឆ្លើយតបនូវលក្ខខណ្ឌពីរ (មិនទទួលប្រាក់ខែចូលនិវត្តន៍ ឬទទួលប្រាក់ធានារ៉ាប់រងសង្គមប្រចាំខែ លើកលែងតែករណីផ្សេងមានការកំណត់របស់រដ្ឋាភិបាល; មានឯកសារស្នើសុំទទួលប្រាក់សោធននិវត្តន៍សង្គម)។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានសម្រេចកែសម្រួលកាត់បន្ថយអាយុទទួលប្រាក់សោធននិវត្តន៍សង្គមជាបណ្តើរៗ ដោយផ្អែកលើសំណើរបស់រដ្ឋាភិបាល ស្របតាមលក្ខខណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសមត្ថភាពថវិការដ្ឋតាមដំណាក់កាលនីមួយៗ។
អ្នកដែលគ្រប់លក្ខខណ្ឌទទួលប្រាក់សោធននិវត្តន៍សង្គមប្រចាំខែ និងជាមុខសញ្ញាទទួលប្រាក់សោធនសង្គមប្រចាំខែនឹងបានទទួលរបបប្រាក់សោធនខ្ពស់ជាង។
ពេលអ្នកមានវ័យចំណាស់ទទួលប្រាក់សោធននិវត្តន៍សង្គម ទន្ទឹមនឹងនោះ ធានាបាននូវធានារ៉ាប់រងសុខាភិបាលដើម្បីពិនិត្យព្យាបាលជំងឺ។ នៅពេលអ្នកទទួលប្រាក់ឧបត្ថម្ភស្លាប់ គឺអង្គការ បុគ្គលគិតគូរធ្វើបុណ្យសពនឹងទទួលបានការឧបត្ថម្ភសម្រាប់ចំណាយបុណ្យសពតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីអ្នកមានវ័យចាស់៕
យោងតាមកាសែតសេដ្ឋកិច្ចទីផ្សារ- ប្រែសម្រួល៖ទីទុយ